Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឈ្មួញ​រំលោភ​យក​ដីព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ ប្រមាណ​ជាង ១០០០ ហិកតា នៅក្នុង​ឃុំ​ប្រ​ស្និ​ប​

spot_img

​លោក​វីល្លាម បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរាជការ​មួយចំនួន​តូច​ក្នុង​ខេត្តកំពង់ឆ្នាំង ខិតខំ​ប្រើ​គ្រប់​វិធីសាស្ត្រ ដើម្បី​ក្លែងបន្លំ​ឯកសារ ក្រោមរូបភាព​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ ​ដើម្បី​​រំលោភ​​យក​ដីព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ ប្រមាណ​ជាង ១០០០ ហិកតា នៅក្នុង​ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ដែលមាន​ចំនួន ៣​ភូមិ ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​មាន​សុទ្ធ​តែព្រៃ​។​

លោក​បាន​បន្តថា ​ករណីនេះ​អាជ្ញាធរខេត្ត បាន​ចាត់​ប្រធាន​មន្ទីរ​អធិការកិច្ច​ជា​ប្រធាន​ក្រុមចម្រុះ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ តែ​ក្រុមការងារ​ដែល​អនុវត្ត​ន៍​ច្បាប់ ក៏​រង​នូវ​សម្ពាធ​ពី​សំណាក់​ក្រុម​ឈ្មួញ​ដី ដែល​ប្រើ​ឥទ្ធិពល​អ្នកមានអំណាច​ធំៗ​ពី​ថ្នាក់លើ ដោយ​ក្រុម​ឈ្មួញ​មួយចំនួន អះអាងថា​ដី​ដែល​គេ​ឈូសឆាយ​នោះ​មាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×