Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំងពេក ប្តី​ដក​កាំភ្លើង​បាញ់​ប្រពន្ធ របួសធ្ងន់

spot_img

​ភ្នំពេញ​៖ ប្រច័ណ្ឌ​ប្រពន្ធ ធ្វើ​ឲ្យបុរស​ជា​ប្តី​ដក​កាំភ្លើង K59 បាញ់​ប្រពន្ធ​ខ្លួនឯង​៨​គ្រាប់ តែ​ត្រូវ​៥​គ្រាប់​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​របួសធ្ងន់ នៅ​ខណ្ឌ​សែន​សុខ នៅវេលា​ម៉ោងជាង​១១​យប់ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ស្ថិតនៅក្នុង​ហាង​ទី​រ៉ានី ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​រទេះភ្លើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​លោក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ប្រាប់​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​ខាងលើនេះ​រស់នៅ​បែក​គ្នា ដោយ​ប្តី និង​កូន​២​នាក់​នៅ​ខេត្ត ឯ​ប្រពន្ធ​នៅ​ភ្នំពេញ ដោយ​មុនពេល​កើតហេតុ ប្តី​បាន​ទូរ​សព្ទ័​ទៅ​ប្រពន្ធ​មក​ហូប​អី នៅ​ហាង​ខាងលើ ដែល​នៅ​ជិត​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ទឹកថ្លា ស្រាប់តែ​បុរស​ជា​ប្តី​ប្រច័ណ្ឌ​ប្រពន្ធ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក K59 បាញ់​សំដៅ​ប្រពន្ធ​ខ្លួនឯង​៨​គ្រាប់ ត្រូវ​៥​គ្រាប់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​ផងដែរ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់​រួច បុរស​ជា​ប្តី​បាន​ព្យាយាម​បើករថយន្ត​មួយគ្រឿង ម៉ាក HIGHLANDER ពណ៌​ស ពាក់​ផ្លាកលេខ បន្ទាយមានជ័យ 2A-6753 រត់គេច​ចេញពី​កន្លែងកើតហេតុ តែ​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ដេញ​ភ្លាមៗ​រហូតដល់​ចំណុច​ច្រកចូល​ហ្គ្រែ​ន​ភ្នំពេញ ទើប​សមត្ថកិច្ច​ឃាត់​ប្តី​បាន និង​ដឹក​យកទៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ​ផងដែរ​។​

​លោក​អធិការ​បាន​ប្រាប់ទៀតថា ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​គ្រាប់កាំភ្លើង​៥​គ្រាប់ ចង្កេះ​២​គ្រាប់ ទ្រូង​ខាងឆ្វេង​១​គ្រាប់ ពោះ​១​គ្រាប់ និង​ដៃស្តាំ​១​គ្រាប់ រហូតមកទល់​ព្រឹក​នេះ កំពុង​សង្គ្រោះបន្ទាន់​នៅឡើយ ព្រោះ​ស្ថានភាព​ធ្ងន់ធ្ងរ​។ ជនសង្ស័យ​ជា​ប្តី​មានឈ្មោះ ឆោម ចំណាន អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​យោធា​នៅ​ភូមិភាគ​៥ ឋានៈ​ពលបាលឯក ប្រើប្រាស់​កាំភ្លើង K59 រីឯ​នារី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ ជា គីម​ឡាង អាយុ​២៩​ឆ្នាំ រងរបួស​ធ្ងន់​ត្រង់​ចង្កេះ​២​គ្រាប់ ពោះ​១​គ្រាប់ ដៃស្តាំ ១​គ្រាប់​លើ​ដើមទ្រូង​ឆ្វេង​១​គ្រាប់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​ ដោយ ៖ កូឡាប

spot_img
×