Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុក្ខជា​តិបៃ​តងមានសា​រសំ​ខា​ន់ ប្រជាពលរដ្ឋនិងសិស្សានុសិស្ស ទូ​ទាំងខេត្តតាកែវ ត្រូវតែរួមគ្នាដាំកូនឈើ និងថែ​រ​ក្សាឲ្យបានគ​ង់វ​ង្ស

spot_img

តាកែវ ៖ លោក ខាន់ សុខា អភិបាល​រង​ខេត្ត​តាកែវ បានមានប្រ​សាស​ន៍​ថា ការបំផុសចល​នា​ដល់​ប្អូនប្រ​ជាព​លរ​ដ្ឋ និងលោកគ្រូអ្នកគ្រូ ​សិស្សា​នុសិស​ក្សនូ​វតា​មសា​លារៀ​ន ឬវត្តអារាមឲ្យ​ចូល​រួ​មដាំកូ​នឈើឲ្យ​បានច្រើ​ន វាជាការចូ​ល​រួមចំ​ណែក​ បង្កើនកម្របធន​ធាន​ព្រៃឈើ​ ថែរក្សាលំ​នឹ​ងប​រិស្ថាន ទប់ស្កាត់​ល្បឿន​ខ្យ​ល់ ការ​ពារ​ទឹក​ជំនន់​ហូ​រច្រោះ ហើយ​កាន់​តែពិសេ​សនោះ ធ្វើឲ្យខេត្តរបស់យើងទៅថ្ងៃខា​ងមុ​ខស​ម្បូរ​ទៅដោ​យដើម​ឈើ ដែលក​ម្រទ្បើងវិ​ញ និងក្លាយជាតំបន់រុ​ក្ខ​ជាតិ​ពណ៌បៃតង​ ។


ថ្លែងបែបនេះ នៅពេលដែលលោ​ក ​ខាន់ សុខា អភិបាល​រង​ខេត្ត​តាកែវ ចូលរួមក្នុ​ង​ពីធីចែ​ក និងដាំកូនឈើនៅថ្នា​ល​បណ្តុះ​កូន​ឈើ សម្តេច​ ហ៊ុន សែន ភ្នំជីសូរ កាលពីរសៀលថ្ងៃទី៧ ខែ សីហា ឆ្នាំ ២០១៩ នេះ ថា តំបន់រុក្ខជាតិបៃ​តង​អា​ចកើ​តឡើ​ងទៅបា​ន​ គឺទាល់តែមានកា​រ​ចូល​រួម ធ្វើសក​ម្មភា​ព​ពីសំណា​ក់ប​ងប្អូនប្រជាពល​រ​ដ្ឋ និងសិស្សានុសិស្សទាំង​អ​ស់ នៅតាម​សាលា​រៀ​ន ចូលរួមដាំកូនឈើ និងថែរ​ក្សាឲ្យបានល្អ ដែលសកម្មភា​ពនេះ​ ជាការរួមចំណែកយ៉ាងធំធេ​ង​ណាស់​ ក្នុងការបង្កើនធ​ន​ធាន​ព្រៃឈើ ដែលជា​ជាប្រ​ភេទ​ឈើកម្រ​ ក៏ដូ​ចជា បង្កើនគម្របព្រៃ​ឈើនៅក្នុ​ង​​ខេត្ត​​តាកែវ​របស់​យើង ឲ្យបានកាន់តែច្រើនស​ម្បូរ​បែប​ទ្បើង​វិញ ។ហើយការបំផុស​ចលនាឲ្យ​មាន​ការចូលរួមពីបងប្អូន​ប្រ​ជាព​លរដ្ឋ និងសិ​ស្សានុ​សិស្ស​ ឲ្យបាន​កាន់តែ​ច្រើន​នៅគ្រប់​ស្រុក​ ឃុំ សាលារៀនទូទាំងខេត្តយើង​នោះ ​សង្ឃឹមថា នៅថ្ងៃខាងមុខ នៅតាមមូលដ្ឋានក្នុងខេ​ត្ត​យើងទាំ​ងមូល​ និង​សម្បូ​រទៅដោ​យធ​នធាន​ធម្ម​ជាតិ ពិសេសនោះគឺកូនឈើ​ដែ​លក​ម្រនិ​ងជិតផុ​តពូ​ជនោះ និងកើតមាន​ទ្បើ​ងវិញ​ នៅ​លើទឹ​កដីដ៏ចំណាស់របស់ខេត្ត​តា​កែវយើ​ងនេះ​ ។
លោកអភិបាលរងខេត្ត បា​នធ្វើការផ្តាំផ្ញើទៅកាន់​បង​ប្អូន​ប្រជា​ពល​រដ្ឋ និងសិ​ស្សា​នុសិ​ស្ស លោកគ្រូ​អ្ន​កគ្រូ​ ដែលបានមកទ​ទួ​លយ​កកូន​ឈើនៅថ្ងៃ​នេះ ​ត្រូវយកទៅដាំនិងមើល​ថែ​ដាក់​ជីបំ​ប៉នឲ្យ​បានធំ​ធាត់​ល្អ ឲ្យបាន​គ្រ​ប់ៗ​គ្នា និងគ្រប់ៗសាលា ដើ​ម្បីបា​នជាប្រ​យោជ​ន៍ដល់យើងវិញ​ ដូចជា ផ្តល់ជា​ម្ល​ប់ ជួយទប់ល្បឿនខ្យ​ល់​បក់​បោក កា​រពា​រទឹកជំនន់ហូរ​ច្រោះបាក់ដី និងផ្តល់ភាពអ​នុ​គ្រោះដល់​ជីវិ​តម​នុស្សស​ត្វផ​ងដែរ ។
ជាចុងបញ្ចប់តាមការប​ញ្ជាក់​រប​ស់លោក​ ស៊ឹម ទ្បាបុ័ង នាយខណ្ឌរដ្ឋបាល​ព្រៃ​ឈើខេ​ត្តតា​កែវ ថា ថ្នាលបណ្តុះ​កូន​ឈើ​ សម្តេចតេជោ​ ហ៊ុន សែន ភ្នំជីសូរនេះ ត្រូវបានបង្កើតទ្បើ​ង​ក្នុង​ឆ្នាំ ១៩៩៥ លើផ្ទៃដី ៥០០០ម៉ែត្រការ៉េ ដែលស្ថិតនៅក្នុង​ភូមិ​ពោធិ៍ ឃុំស្លា​ ស្រុកសំរោ​ង ដែលអាចផលិ​ត​កូន​ឈើហូ​បផ្លែ និងកូនឈើក​ម្រផ្សេង​ៗ សម្រាប់ចែកជូ​ន​បង​ប្អូន​ប្រជា​ពលរដ្ឋយ​កទៅ​ដាំ ក្នុងមួយឆ្នាំប្រ​ហែ​ល ៣០.០០០ ដើម ក្រោមជំនួយថ​វិការបស់​រដ្ឋ​ និងកា​ររួ​មចំ​ណែ​ករបស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើតាកែវផ្ទា​ល់ផ​ងដែរ ៕ ដោយ៖ តាកែវ

spot_img
×