Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ ជួញដូរ​គ្រឿងញៀន​ជិត​៤​គីឡូក្រាម​

spot_img

​ភ្នំពេញ​៖​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់​ដែល​ពាក់ព័ន្ធ​ជួញដូរ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៤​គីឡូក្រាម​ចូលមក​កម្ពុជា​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​សំណុំរឿង មកកាន់​តុលា​ការដើ​មកបី​សាកសួរ កាលពី​ថ្ងៃទី​៣​មករា ឆ្នាំ​២០១៨ នេះ ។ ជនសង្ស័យ​មានឈ្មោះ TSAI JAN KO ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ បាន​ចូលមក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​មិន​ពិតប្រាកដ។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៩ ធ្នូ ២០១៧ ក​ម្លាំ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រ​ឆាំ​គ្រឿងញៀន​រាជធានី​ភ្នំពេញ បានធ្វើការ​បង្ក្រាប​ជនជាតិ​ចិនតៃវ៉ាន់​រូប​នេះ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​មុខផ្ទះ​លេខ​២០ ផ្លូ​លេខ​១៣៦ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ បាន​រឹបអូស​វត្ថុតាង​សារធាតុ​ញៀន ប្រភេទ MDMA ចំនួន ៣៥៨១,៧៩​ក្រាម សារធាតុ​ញៀន​ប្រភេទ​ICE ៧២,០៦ ក្រាម សារធាតុ​ញៀន​ប្រភេទ​WY ១២១,០៥​ក្រាម ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​១​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​គ្រឿង និង​លិខិតឆ្លងដែន ១​ក្បាល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×