Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​ និងម៉ូតូបុក​គ្នាពេញ​ទំហឹង បណ្តាលឲ្យស្លាប់ម្នា​ក់ និងរបួសធ្ង​ន់​២នាក់​

spot_img

បាត់ដំបង៖ បើ​កបរម៉ូតូខ្វះការប្រុ​ងប្រយ័ត្ន និងមិនមានភ្លើ​ងបំ​ភ្លឺ​ត្រឹមត្រូ​វ បង្ក​ឲ្យមា​នគ្រោះថ្នា​ក់​ចរា​ចរ ម្ខាង​ស្លាប់ និង​ម្ខាង​ទៀត របួស​ធ្ងន់ធ្ងរ២​នា​​ក់។

ប្រភពព័​ត៌មានពីកម្លាំងកងអាវុធ​ហ​ត្ថ បានឲ្យ​ដឹងថា គ្រោះថ្នាក់ចរាចរ​នេះ បាន​កើត​ឡើងនៅអំឡុងវេលាម៉ោង៧​និង១០នា​ទីយ​ប់ ថ្ងៃទី៧ ខែសីហា ​ឆ្នាំ​២០១៩ ត្រង់កំណាត់ផ្លូវ​លេ​ខ៥៩ ស្ថិតក្នុង​ភូមិអូរ ឃុំពេជ្រចិ​ន្ដា ស្រុកភ្នំព្រឹក ខេ​ត្តបា​ត់ដំ​បង។

ជនរងគ្រោះស្លា​ប់មា​នឈ្មោះ​ទូច គ្រត ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូ​រប្រ​យុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ជាទាហាន​បាន​ធ្វើដំ​ណើរផ្ទុ​យទិស​គ្នា ពីត្បូ​ង​ទៅជើង ដោយម៉ូ​តូម៉ា​កហុ​ងដា​ឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ​ និងគ្មា​នភ្លើ​ងបំភ្លឺផ្លូវត្រឹមត្រូវ ហើយ​បើកប​រលឿ​ន ទើប​បុ​កគ្នា​ពេញទំហឹង ជាមួ​យនឹ​ងភា​គីម៉ូ​តូម្ខាងទៀត បើក​បរម៉ូ​តូម៉ា​កអឹ​មអេស​អិច ក្នុង​គោល​បំណ​ងឡើងផ្លូវ​ថ្នល់​បណ្តាលឲ្យរងរ​បួ​សធ្ង​ន់ចំនួ​ន២នាក់ មានឈ្មោះជួន ចន្នី ភេទ​ប្រុស​ អាយុ២៥ឆ្នាំ និងអ្នករួមដំណើរម្នាក់​ទៀ​តឈ្មោះ​សារ៉ា ភេទស្រី អាយុ២៣ឆ្នាំ ទាំង២នាក់រស់​នៅភូ​មិ ​ឃុំកន្លែងកើតហេតុ​ជា​មួយ​គ្នា​ ។

បច្ចុប្បន្នវត្ថុតាងម៉ូ​តូទាំង២គ្រឿ​ងត្រូ​វ​បានយកទៅរក្សាទុកនៅអ​ធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុកភ្នំ​ព្រឹក​ ចំណែ​កឯ​សាកស​ពជ​នរ​ងគ្រោះ សម​ត្ថកិ​ច្ច​ជំនាញបានប្រគល់ឲ្យឲ្យសាច់​ញាតិ​ នឹង​អ្នករបួ​សត្រូវបានបញ្ជូនទៅ​ព្យា​បាល​នៅម​ន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅលូ​ន ៕ដោយ៖កូឡាប

spot_img
×