Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​បាល​រាជ​ធានី ប្រកាស​រឹត​បន្តឹ​ង​សន្តិ​សុខស​ណ្តាប់​ធ្នាប់ នៅជុំ​វិញ​ម​ណ្ឌលប្រ​ឡង​បាក់ឌុប

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកា​សរឹ​តប​ណ្តឹងសន្តិ​សុ​ខសណ្តាប់ធ្នាប់នៅ​ជុំ​វិញម​​​ណ្ឌល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ​យ​ភូមិ ឲ្យបានតឹងរ៉ឹង​ដើម្បីធានាសុវត្ថិភាព និង គុណភាពនៃកា​រប្រ​ឡង​ សម្រា​ប់ឆ្នាំ​សិក្សា​២០១៨-២០១៩នេះ ដើម្បីការពា​រកុំ​ឲ្យកើតមា​នបា​តុភាពមិនប្រក្រតី​ណាមួយ​កើតឡើ​ង ដែល​នាំឲ្យ​រំខា​នដ​ល់ការ​ប្រឡ​ង។

លោក នួន ផារ័ត្ន អភិបាលរងរាជ​ធានីភ្នំពេញ បានថ្លែង​ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃ​ទី៨​ ខែ​សីហានេះ ថា សាលារាជធានីភ្នំពេញបានដាក់​ចេ​ញផែន​ការ​៤ចំណុច ដើ​ម្បីធា​នាការ​ពារ​សន្តិសុខ សណ្តា​ប់ធ្នាប់ និង​របៀប​រៀប​រយ​នៅជុំវិញ​បរិ​វេណមណ្ឌលប្រឡង ​គឺការ​ពង្រាយកងកម្លាំ​ង​ការ​ពារ​ប្រចាំការនៅជុំវិញបរិវេណ​មណ្ឌ​លប្រ​ឡង និងការសម្រួលសណ្តាប់​ធ្នាប់​ចរា​ចរណ៍ បុគ្គលិកសុខាភិ​បាល​ រថយន្តសង្គ្រោះប​​ន្ទាន់ និងរថយន្តពន្លត់អ​គ្គិភ័យជា​ ដើម។ លោកអភិបាលរង បានបញ្ជាក់ថា ការត្រៀមផែនការនេះ គឺដើម្បី​ធានា​ឲ្យបរិយា​កាសនៃ​ ការ​ប្រឡង​បានប្រព្រឹត្តទៅដោយរលូនគ្មា​នកា​ររំ​ខាន ធា​នា​បានគុ​ណភាពប្រឡង ដែលស្វែងរកអ្នកដែ​ល​ចេះពិត​ប្រាក​ដ។

តែទោះបីយ៉ាងណា លោកអភិបា​លរង បានស្នើសុំ​ឲ្យកម្លាំងគណៈ​បញ្ជា​ការ​ឯកភាព​រាជ​ធានីភ្នំពេញ ក៏ដូច​គណៈប​ញ្ជាកា​រឯ​កភាពខណ្ឌ ជាអ្ន​កកា​រពារ និង​ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ នៅខាងក្រៅបរិវេណមណ្ឌលប្រឡ​ង។ ចំណែក​ខាង​ ក្នុង​បរិវេណមណ្ឌលប្រឡង​ ជាភា​រកិច្ច​របស់ក្រសួងអប់រំ យុវជននិងកី​ឡា។ គួ ​ បញ្ជាក់ថា នៅរាជធានីភ្នំពេញ មាន​មណ្ឌ​លប្រឡង​ចំនួន២៧មណ្ឌល ស្មើនឹង៩២៦បន្ទប់ ដែលមា​នបេ​ក្ខជ​នប្រឡង ជាង២​ម៉ឺននាក់ ក្នុង​ចំណោម​បេក្ខជ​នទូទាំងប្រទេសជាង១១​ម៉ឺននាក់។​ការប្រឡងបាក់ឌុបឆ្នាំ ២០១៩ នេះនឹងមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ ២០ ខែសីហា។

ក្នុងឱកាសនោះដែរ លោកជា ជាតិ អនុរដ្ឋលេខាធិការក្រសួង​អ​ប់រំ យុវជន​និងកីឡា បានថ្លែងថា កា​រត្រៀម​ ផែន​ការ​ការ​ពារពីគ្រប់ភាគីពាក់ព័ន្ធ​នេះ​ នឹងជួយធ្វើ​ឲ្យដំ​​ណើរការប្រឡង​បា​នប្រ​ព្រឹត្ត​ទៅដោយល្អប្រសើ​រតា​មការ​គ្រោង​ទុក ពិសេសទប់ស្កាត់ទា​ន់ពេ​លវេលាចំពោះបាតុភាពមិនប្រ​ក្រ​តីណា មួយដែលរំខានដល់ដំ​ណើ​រការ​ប្រឡង​។
លោកបានរំ​លឹក ដល់បេ​ក្ខជ​នប្រ​ឡងទំាងអស់ មិនត្រូ​វយ​កសំណេរ​ឯកសា​រ ឬទូរស័ព្ទស្មាត​ហ្វូន ចូល​ក្នុងមណ្ឌលប្រឡងឡើ​យ​ បើអ​នុរក្សរកឃើញនឹងត្រូវ​ធ្លា​ក់ដោយ​ស្វ័យ​ប្រវត្តិ ហើយការប្រឡងឆ្នាំនេះ នៅតែអ​នុវត្តន៍វិធាន​យ៉ាងតឹងរ៉ឹងជាទីបំផុត គឺអ្នកចេះ​ គឺជាប់ ​អ្នកមិ​នចេះ​ គឺធ្លា​ក់ ដើម្បីធានាត​ម្លាភា​ព និងគុណភា​ព​ធន​ធាម​នុស្សនៅកម្ពុជា។
យោ​ងតាមប្រ​កាស​ដែល​ក្រសួង​អប់រំ បានផ្សព្វផ្សាយតាមរយៈ​ហ្វេ​សប៊ុក កាល​ពីថ្មីៗនេះ បានឱ្យ​ដឹង​ថា បេក្ខជនដែលបាន​ប្រព្រឹ​ត្តនូវអ្វីដែលចា​ត់ទុ​កថា មានបំណងលួចច​ម្ល​ង នឹងមិនអនុញ្ញាតឱ្យចូ​ល​ប្រឡ​ងនោះទេ​ ហើយ​ត្រូវ​បានកំណត់ឱ្យធ្លា​ក់​ លើកលែង​តែបេ​ក្ខជនប្រគល់រាល់សៀ​វភៅឯ​កសារ ឬសំណៅឯ​កសារ ឱ្យគណៈ​មេប្រយោគមុនចូលមណ្ឌល​ប្រ​ឡង ឬបន្ទ​ប់ប្រ​ឡង​៕ដោយ៖កូឡាប

spot_img
×