Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ជម្ងឺផ្លូវចិត្ត​និង​សរសៃប្រសាទ ផឹកស្រា​បង្ក​អោយស្លាប់​

spot_img

បន្ទាយមានជ័យ ៖ មាន​ជម្ងឺផ្លូវចិត្ត​និង​សរសៃប្រសាទ ផឹកស្រា​បង្ក​អោយស្លាប់​ ​ហើយ​ពលរដ្ឋ​បាន​ប្រទះឃើញ​សព​នៅ​និង​ផ្ទះ​ខ្ទម​មួយ​នៅ​ព្រឹក ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៨ ត្រង់ចំណុច​លើផ្ទះ ក្នុងភូមិ​ភ្នំ​ធំថ្មី ឃុំ អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

លោក​វរ​សេ​មី​យ៍​រស់​សំបូរ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹងថា : ជនរងគ្រោះ​មានឈ្មោះ ភូ​សំណាង ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ ភូមិ​ភ្នំ​ធំថ្មី ឃុំ អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
លោក​បន្ត​ដោយ​ស្រង់​ប្រភព​សាក្សី​ដែល​អះអាងថា ជនរងគ្រោះ​ជា​មនុ​ស្សញៀ​ន​ស្រា ហើយ​មាន​ជម្ងឺសរសៃប្រសាទ​ផង​។

ដូច្នេះ ពេល​សមត្ថកិច្ច​ចុះមក​ពិនិត្យ​សន្និដ្ឋានថា មូលហេតុ​មកពី​ដាច់បាយ ទឹក ស្លាប់​ដោយសារ​ខ្យល់ គ ៕ ដោយ ៖ បន្ទាយ

 

spot_img
×