Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គីភ័យ​ឆេះ​តូប​លក់ដូរ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ ខេត្តកំពត យប់មិញ ឆេះ​អស់​១៤៧​តូប ក្នុងចំណោម​១៨៧​តូប​

spot_img

​ខេត្តកំពត​៖ ស្នងការរង​នគរបាល​ខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ វាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹងថា ករណី​អគ្គិភ័យ​ឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ ស្ថិតក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ សមត្ថកិច្ច​លោក បានចេញ​ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​ផ្សារ​នេះ រហូតដល់​ម៉ោងជាង​២ រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ ទើប​រលត់​ឃា​ស្ដាពរ​។​

​លោក​បន្តថា កិច្ច​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​នេះ កម្លាំង​នគរ​បាន​ប្រើ​ទឹក​បាញ់​ពន្លត់​ជិត ៥០​រថយន្ត ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​មាន​កិច្ចសហការ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់​ផង​។​

​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បញ្ជាក់ថា អគ្គិភ័យ​ឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ កាលពី​យប់មិញ​នេះ បាន​ឆេះ​បំផ្លាញ​តូប​លក់ដូរ របស់​អាជីវករ​អស់​ចំនួន​១៤៧​តូប ក្នុងចំណោម​តូប​លក់ដូរ​ក្នុង​ផ្សារ​នេះ​សរុប ១៨៧​តូប​។​

​យ៉ាងណា​ក៏ដោយចុះ រហូតមកដល់​ពេលនេះ សមត្ថកិច្ច​នគរបាល​ខេត្តកំពត នៅ​មិនទាន់​ដឹង​ពី​មូលហេតុ នៃ​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ខាងលើនេះ តើ​បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ​។ ជាងនេះទៀត សមត្ថកិច្ច ក៏​នៅ​មិនទាន់​ប្រមូលបាន​របាយការណ៍​សរុប នៃ​ទំហំ​ទឹកប្រាក់ ឬ​សម្ភារៈ របស់​ក្រុមអាជីវករ​ផ្សារ​សាម​ម​គ្គី​ត្រពាំងរ​ពៅ​ដែល​ខាតបង់​នោះ មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ពិតប្រាកដ​នៅឡើយ​ដែរ​៕ ដោយ​៖ ដែន សីមា​

spot_img
×