Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សសាលា 2 នាក់ ម្នាក់​ស្លាប់ ម្នាក់​របួស ដោយ​ដើមត្នោត​រលំ​សង្កត់ ឯ​អ្នក​កាប់​ដើមត្នោត​ពីរ​នាក់​ត្រូវ​ចាប់ខ្លួន​

spot_img

​បរិបូណ៌​ ៖ នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចាប់ខ្លួន​មនុស្ស 2 នាក់ ពាក់ព័ន្ធ​ករណី​កាប់រំលំ​ដើមត្នោតបណ្ដាល​ឱ្យ​ដួល​សង្កត់ លើ​សិស្សសាលា 2 នាក់ កំពុង​ជិះ​ម៉ូតូ​នៅលើ​ផ្លូវលំ ក្នុងនោះ​ម្នាក់​បាន​ស្លាប់​ម្នាក់​របួសធ្ងន់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង ២០ នាទី​ព្រឹក នៅ​ចំណុច​មុខ​សាលាបឋមសិក្សា ចំបក់​រង្សី ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ កើតមាន​ករណី​កាប់រំលំ​ដើមត្នោត បណ្ដាលឱ្យ​សង្កត់​សិស្សសាលា​ចំនួន ២ នាក់​។

​សិស្សសាលា ២ នាក់​នោះ​មានឈ្មោះ​១-​ឈ្មោះ សា ម៉ៃ​សំ ភេទ​ស្រី អាយុ ១៤ ឆ្នាំ បាន​ស្លាប់ ២-​ឈ្មោះ សេន អា​លី ភេទ​ប្រុស អាយុ ១២ ឆ្នាំ រងរបួស​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រក់​ក្រគរ ខេត្តពោធិសាត់​។ ចំណែក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពណ៌​ខ្មៅ បាន​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

រីឯ​ជនសង្ស័យ ជា​អ្នក​អា​ដើមត្នោត​មាន​គ្នា​ពីរ​នាក់ ១-​ឈ្មោះ តុល ណា​ង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ​។ ២-​ឈ្មោះ ផាន់ ជី​ម ភេទ​ប្រុស អាយុ ២៦ ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

​បន្ទាប់ពី​កើតហេតុ​ជនសង្ស័យ ត្រូវបាន​កងរាជអាវុធហត្ថ ស្នាក់ការ​សន្តិសុខ ៥០១ ឃាត់ខ្លួន​បាន​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×