Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​របស់​ចិន​មានការ​កើនឡើង ទោះបី​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិច​

spot_img

​ការនាំចេញ​របស់​ចិន​បាន​កើនឡើង​ហួស​ពី​ការរំពឹងទុក​ក្នុង​ខែកក្កដា ទោះបី​កំពុង​ស្ថិតក្នុង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិច​។​

​បើតាម​តួលេខ​ផ្លូវការ​បានបង្ហាញ​ថា ការនាំចេញ​របស់​ចិន​បាន​កើនឡើង​ចំនួន ៣,៣​ភាគរយ​កា​ពី​ខែ​មុន បើ​ធៀប​ទៅនឹង​ការព្យាករណ៍​ដែល​ទាយ​ថា​នឹងមាន​ការធ្លាក់ចុះ ២​ភាគរយ​។​

​ចំណែក​ការនាំ​ចូល​បាន​ធ្លាក់ចុះ​ចំនួន ៥,៦​ភាគរយ​ក្នុង​ខែកក្កដា ដែល​ការព្យាករណ៍​រំពឹងថា​មានការ​ធ្លាក់ចុះ ៨,៣​ភាគរយ​។​

​ទោះយ៉ាងណា អ្នកវិភាគ​និយាយថា សេដ្ឋកិច្ច​របស់​ចិន​នឹង​នៅតែ​បន្ត​ស្ថិតក្រោម​សម្ពាធ ខណៈដែល​អា​មេ​រិច​កំពុង​រៀបចំ​ដាក់​ពន្ធ​លើ​ផលិតផល​នាំចូល​ពី​ចិន​នៅ​ខែក្រោយ​។​

​បើតាម​ការប្រកាស​រប​ស់​ប្រធានាធិបតី​អា​មេ​រិច​ដូ​ណា​ល់ ត្រាំ កាលពីពេល​ថ្មីៗ​នេះ អា​មេ​រិច​នឹងធ្វើ​ការយកពន្ធ​លើ​ផលិតផល​នាំចូល​ពី​ចិន​ថ្មី​ទៀត ដែលមាន​តម្លៃ​ទឹកប្រាក់ ៣០០​ពាន់​លាន​ដុល្លា នៅ​ថ្ងៃទី ១ ខែកញ្ញា​ខាងមុខ ក្រោយពេល​ការចរចារ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​ហាក់​មិនសូវ​អោយ​ផល​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×