Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​មួយចំនួន​នៅ​ខេត្តមណ្ឌលគិរី កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង​

spot_img

​មណ្ឌលគិរី​៖ រយៈពេល​ប្រមាណ​៤​ថ្ងៃ​មកហើយ ខេត្តមណ្ឌលគិរី​ត្រូវ​សង្កេតឃើញថា​ស្ទើរតែ​គ្មាន​ពន្លឺព្រះអាទិត្យ ព្រោះតែ សម្ពាធ​អាកាស​នៅតែ​បន្ត​គ្រប់​ដណ្ដប់​ដោយ​ផ្ទៃមេឃ​ស្រទុំ និង​ភ្លៀង​ពីរ​លឹម​ទៅ​ខ្លាំង លក្ខណៈ​បែបនេះ​បានធ្វើ​ឲ្យ​តំបន់​មួយ ចំនួន​នៅ​ស្រុក​ចំនួន​៣ គឺ​ស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​ពេ​ជ្រា​ដា កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ប្រាប់​ជា​ដំណឹង​បឋម​ថា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩​នេះ កម្លាំង​ការពារ​ព្រំដែន​គោក​ប្រចាំ​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា ជាង​៤០​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​ប៉ុស្តិ៍​ប្រចាំការ រក​កន្លែង​សុវត្ថិភាព​នៅលើ​ទឹកដី​ប្រទេស​វៀតណាម ជា​ប៉ុណ្ណោះ​អាសន្ន ក្រោយ​ទឹក បាន​ជន់​លិច​ប៉ុស្តិ៍​ប្រចាំការ ។ លោក​ថា នៅ​ចំណុច​ប៉ុស្តិ៍​ម្រើ​ច ប៉ុស្តិ៍​៣ ប៉ុស្តិ៍​៤ និង​ប៉ុស្តិ៍​៥ ដែល​ស្ថិតនៅតាម​ខ្សែ បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម លាតសន្ធឹង​លើ​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា កំពុង​រង​ការប៉ះពាល់​ពី​ទឹកជំនន់​តាម អូរ​ព្រំដែន និង​ទឹក​ទន្លេស្រែពក ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​មក ។​

​លោក យូ ចាន់ទី ប្រធាន​ក្រុម​ព្រឹក្សា​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៨ សីហា ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក កំពុង​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​តាំងពី​ល្ងាចម្សិលមិញ ហើយ​សាលារៀន​កោះ​ម្យើ​ល និង​សាលា​ជ្រៃ​សែន ត្រូវ​ផ្អាក​ការសិក្សា​មួយពេល​សិន ព្រោះ​ទឹក​កំពុង​ជន់​លិច​មិន​ថមថយ​ទៅវិញ ។ លោក​ថា ផ្លូវ​និង​ស្ពាន ឆ្ពោះទៅកាន់​ភូមិ​កោះ​ម្យើ​ល​លើ និង​ភូមិ​កោះ​ម្យើ​ល​ក្រោម មាន​ផ្នែក​ខ្លះ​កំពុង​មានទឹក​ហូរ​កាត់​មិនអាច​ធ្វើដំណើរ​។​

​ចំណែក​ប្រភព​នៅ​ស្រុក​កែវ​សីមា​វិញ ទីតាំង​មួយចំនួន​កំពុង​លិចលង់ ហើយ​ស្ពានដែក​ដ៏​សំខាន់​ឆ្លងកាត់​អូរ​ទេរ ប្រវែង​៦០​ម៉ែត្រ​ត​ភ្ជាប់​រវាង​ឃុំ​មេ​ម៉​ង់ និង​ឃុំ​ចុង​ផ្លាស់ ដែលជា​ផ្លូវ​ច្រក​សេដ្ឋកិច្ច​តែមួយគត់​សម្រាប់​ប្រជាពលរដ្ឋ​ឆ្លង​មក ទីប្រជុំជន​ខេត្តមណ្ឌលគិរី ត្រូវបាន​ទឹក​ជន់​លិច​អស់​រយៈពេល​រាប់សិប​ម៉ោង ក្រោយ​មាន​ភ្លៀង​មួយ​មេ​ធំ​តាំងពី​ល្ងាច​ថ្ងៃទី​០៦ សីហា ។​

​លោក យន់ សា​រ៉ោ​ម ប្រធាន​មន្ទីរ​អភិវឌ្ឍ​ន៏​ជន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា កម្រិត​ទឹក​នៅ​ជន់​លិច​លើ​ស្ពាន​កម្ពស់ ជាង​កន្លះ​ម៉ែត្រ តែ​មិន​បង្ករ​ឲ្យ​ខូច​តួ​ស្ពាន​នោះទេ ។ លោក​ប្រធាន​មន្ទីរ​បន្តថា ទឹកបាន​ជន់​លិច​ដល់​ផ្លូវលំ​ទីប្រជុំជន ឃុំ​មេ​ម៉​ង់ ផ្ទះសម្បែង និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ដាំ​ដុះ​នៅ​ជិត​មាត់​អូរ​ទេរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×