Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន ឲ្យ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ អនុវត្ត​ដីកាចាប់ខ្លួន​ទណ្ឌិត សម រ​ង្សុី​

spot_img

(​បន្ទាយមានជ័យ​) ៖​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន ផ្សព្វផ្សាយ​ជំនាញ​ការិយាល័យ​បុគ្គលិក ឲ្យ​អនុវត្ត​ដីកាចាប់ខ្លួន​ទណ្ឌិត សម រ​ង្សុី និង​កងកម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល​ស្របច្បាប់ និង​គោរព​វិន័យ គោរព​បទបញ្ជា ។​

​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​០៨ ខែសីហា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច ការងារ​កងរាជអាវុធហត្ថ​ប្រចាំ​ខែសីហា ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​បន្ត​ខែកញ្ញា ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ជំនាញ​ការិយាល័យ​បុគ្គលិក ព្រមទាំង​ផ្សព្វផ្សាយ ការអនុវត្ត​ដីកាចាប់ខ្លួន​ទណ្ឌិត សម រ​ង្សុី​ផងដែរ​។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ធ្វើឡើង ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន អនុប្រធាន​មន្ទីរ លោកនាយ​ការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក​ទាំង​៩ នាយទាហាន​-​នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ជាច្រើនរូប​។

ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មេបញ្ជាការ​បាន​មានប្រសាសន៍ថា កម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល​ស្របច្បាប់ និង​គោរព​វិន័យ គោរព​បទបញ្ជា លោក​ឧត្ដមសេនីយ៍​មេ​បញ្ចា​ការ​បាន​បន្តទៀតថា កម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​ត្រៀម​សម្ភារៈ គ្រឿង​បំពាក់​ដើម្បី​ត្រៀម​ទទួល​ការចុះ​ត្រួតពិនិត្យ​របស់​គណៈកម្មកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ ស សំបូរ​ធន មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​នាយសេនាធិការ​។ លោក​ឧត្ដមសេនីយ៍​មេបញ្ជាការ​ក៏បាន​ផ្សព្វផ្សាយ​ផែនការ​៨​ចំណុច​របស់​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេរ​ភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលមាន​ខ្លឹមសារ ៖

១-​ត្រូវ​យកចិត្តទុកដាក់​ស្រាវជ្រាវ និង​ក្ដាប់​នូវ​រាល់​ព័​ត៍​មាន​។

២-​ស្រាវជ្រាវ និង​ក្ដាប់​មុខសញ្ញា​បទល្មើស​ព្រហ្មទណ្ឌ និង​បទល្មើស​គ្រឿងញៀន​។

៣-​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​កម្លាំង​ឲ្យ​បានល្អ​។

៤-​ត្រូវ​យកចិត្តទុកដាក់​ការប្រើប្រាស់​បរិក្ខា និង​គ្រឿង​បំពាក់​ឲ្យ​បាន​ត្រឹមត្រូវ​។

៥-​បង្កើន​សហប្រតិបត្តិកា​រ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​-​ស្រុក​។

៦-​ការលេង facebook ឲ្យ​មាន​ប្រយោជន៍​សម្រាប់​សង្គមជាតិ​។

៧-​ត្រូវ​កសាង​អង្គភាព​ឲ្យ​បាន​រឹងមាំ​។

៨-​បង្កើន​ការ​សាមគ្គីភាព ដូច​ទិ​ស​ស្លោក​របស់​លោកនាយ​ឧត្ដមសេនីយ៍​(​រួម​គិត រួម​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​)​។ ជា​កិច្ចបញ្ចប់​លោក​ឧត្ដមសេនីយ៍ត្រី​មេបញ្ជាការ​បានធ្វើការ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ញត្តិ និង​បទបញ្ជា​របស់​ថ្នាក់លើ និង​ក្ដាប់​រាល់​សភាពការណ៍​ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​របស់ខ្លួន​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×