Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​បើក​ស្រប​ទិស ប៉ះគ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​២​នាក់​, ស្រាល​ម្នាក់​

spot_img

បន្ទាយមានជ័យ ៖ ម៉ូតូ​២​គ្រឿង​បើក​ស្រប​ទិស​គ្នា​សោះ ក៏​បុក​គ្នា​បណ្តាល​ឲ្យ​មាន​មនុស្សរ​បួ​យ​ធ្ងន់​២​នាក់ ស្រាល​ម្នាក់​កាលពី​ម៉ោង​៤​ល្ងាច ថ្ងៃទី ២ ខែមករា ឆ្នាំ​២០១៨ នៅ​ចំនុច​ផ្លូវជាតិ​លេខ​៥៦​ស្ថិត​ភូមិ​គោក​តា​ឯក ឃុំ​តា​បែន​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ ជ័យ សុ​កា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា​: ជនរងគ្រោះ ១-​ឈ្មោះ ឆាន គឹម​ឆាង ភេទ​ស្រី​អាយុ​២១​ឆ្នាំ របួស​បែកក្បាល មាន​ទីលំនៅ​ភូមិ​ខ្លែង​ពណ៌​ជើង ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មា​ជ័យ ។​២-​ឈ្មោះ គីម ឡាយ ភេទ​ស្រី​អាយុ​១៦​ឆ្នាំ របួស​បែកក្បាល​សន្លប់ ។​និង​អ្នក ជិះ​ខាងក្រោយ​ម៉ូតូ​វេ​វ អ្នកបើក​ឈ្មោះ វង់ កែវ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​របួសស្រាល ។​ពួកគេ​រស់នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

សូមបញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​នោះ​មាន​ម៉ូតូ ម៉ាក​ទ្រី​ម​សង់​០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​១F៨៥២២​កំពង​ធំ​បើក​តាមផ្លូវ​ជាតិ​លេខ​៥៦​ក្នុង​ល្បឿន​លឿន​ស្របពេលនោះ​មាន​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​បើក​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​។​

លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ម៉ូតូ​វេ​វ​បត់​ស្តាំ​ចូល​ខ្លោងទ្វា​វត្ត​ស្លក្រាម​បណ្តាល​ឲ្យ​ម៉ូតូ​ទ្រី​ម​មកពី​ក្រោយ​បុក​ពីក្រោយ​ពេញទំហឹង បង្ក​អោយ​ឲ្យ​អ្នកបើក​ម៉ូតូ​និង​អ្នកជិះ រងរបួស​ធ្ងន់​ស្រាល​ដូចខាងលើ ។ ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ដឹក​យកទៅ​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ស្វាយចេក​៕ ដោយ ៖ បន្ទាយ

spot_img
×