Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី គន់ គីម បាន​រំលឹក​ពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លើ​ការជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​អោយបាន​សិន​បើទោះបី​ជាមាន​កិច្ចការងារ​អ្វី​ត្រូវធ្វើ​ក៏ដោយ​

spot_img

​តាកែវ​៖ ថ្លែង​ក្នុង​កិច្ចប្រជុំ ត្រួតពិនិត្យ​ការងារ​ត្រៀម​បង្ការ និង​សង្គ្រោះ​គ្រោះមហន្តរាយ នៅ​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ០៨ ខែសីហា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​តាកែវ​នេះ ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​រំលឹក​ពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ឧប្បហេតុ​នានា​បង្ហាញ​អោយ​មន្ត្រី​ថ្នាក់ក្រោម​បានដឹង ហើយ​ជម្រុញ​អោយ​មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​លើ​កិច្ចការងារ​បម្រើ​ប្រជាពលរដ្ឋ​អោយបាន​ល្អ និង​មិនត្រូវ​ធ្វើអោយ​ពួកគាត់​ខកចិត្ត​ដោយសារ​យើង​ឡើយ ។​

​ឯកឧត្ដម​បាន​រំលឹកថា ដូចជា​ករណី​បុរស​ម្នាក់​កៀប​ជាប់​ថ្ម​លើ​ភ្នំ​នៅ​ខេត្តបាត់ដំបង សម្តេច​តេ​ជោ បើទោះបី​រវល់​នឹង​កិច្ចការ​ជាតិ​យ៉ាងណាក្តី សម្តេច​បាន​បញ្ជា​ចាត់ចែង​លោក​ផ្ទាល់ ឱ្យ​ប្រឹងប្រែង​ជួយសង្គ្រោះ​ជីវិត​បុរស​រូបនេះ​អោយបាន ។​

​ឯកឧត្ដម គន់ គីម បានបញ្ជាក់​យ៉ាង​ដូច្នេះ «​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ជួយសង្គ្រោះ ជនរងគ្រោះ​គ្រប់រូប​។ សម្តេច​ទាំង​ទ្វេ​មិនដែល​ព្រងើយកន្តើយ​ឡើយ​ចំពោះ​ជនរងគ្រោះ ដូច្នេះ​យើង​ជាម​ន្ត្រី ជា​ភ្នែក ជា​ច្រមុះ​របស់គាត់​ត្រូវតែ​ជួយសង្គ្រោះ ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះ​ឧប្បត្តិហេតុ​ផ្សេងៗ ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​។ យើង​មិនត្រូវ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខកចិត្ត ខកបំណង ខូច​ឈ្មោះ​សម្តេច ខូច​ឈ្មោះ​រាជរដ្ឋាភិបាល ព្រោះតែ​ការព្រងើយកន្តើយ ព្រោះតែ​ភាព​អសកម្ម​ភាព​របស់​យើង​នោះទេ​»​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើ​កស​សើរ​ការខិតខំ​បំពេញការងារ​របស់ គណកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ដែល​បាន​ខិតខំ​បំពេញការងារ​កន្លងមក និង​មាន​ផែនការ​លម្អិត​ច្បាស់លាស់​ក្នុងការ​គ្រប់គ្រង និង​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​ដែល​កើតឡើង ព្រមទាំង​បាន​ណែនាំ គណកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ប្រមូល​ព័ត៌មាន​ពី​គ្រោះមហន្តរាយ​ឱ្យបាន​លឿន ដើម្បី​ឆ្លើយតប ឱ្យបាន​ទាន់ពេល​វ​លា​ដោយ​ប្រើ​កម្លាំង​សរុប មធ្យោបាយ​សរុប​ផ្តោត​សំខាន់​លើ​ការសង្គ្រោះ​អាយុជីវិត​មនុស្ស​ជា​អាទិភាព និង​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព របស់​មន្ត្រី​យើង ដើម្បី​មាន​គ្រប់​លក្ខណៈសម្បត្តិ​ក្នុងការ​ឆ្លើយតប បាន​ទៅគ្រប់​សភាពការណ៍​ដែល​កើតមានឡើង​។​

​តាម​របាយការណ៍​រប​ស់ លោក អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា ខេត្តតាកែវ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ឃើញថា​តួលេខ នៃ​ចំនួន​ករណី​គ្រោះមហន្តរាយ មានការ​ធ្លាក់ចុះ ជា​បន្តបន្ទាប់​ធ្វើឱ្យ​ការរស់នៅ​ការប្រកប​អាជីវកម្ម​របស់ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ទទួលបាន​សុខ​សុវត្ថិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ជាពិសេស​ការបង្កបង្កើន​ផល ទទួលបាន​នូវ​ភោគផល​កសិកម្ម​កើន​ឡើ​ន និង​សម្រេចបាន​នូវ​សមិទ្ធផល​ផ្សេងៗ មួយចំនួនទៀត គួរ​ជាទី​មោទនៈ​។​

​ទន្ទឹមនឹង​ការសម្រេចបាន​លទ្ធផល​ទាំងនេះ នៅក្នុង​ឆ្នាំ​២០១៩ ឆមាស​ទី​១ ខេត្តតាកែវ ក៏បាន​ជួបប្រទះ​នូវ​គ្រោះមហន្តរាយ​មួយចំនួន ដូចជា​ខ្យល់ក​ន្ទ្រា​ក់បាន​ធ្វើឱ្យប៉ះពាល់ និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងស្រុង ចំនួន​៦១​ខ្នង ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤៣៩​ខ្នង រន្ទះបាញ់​ស្លាប់​មនុស្ស​ចំនួន​០៤​នាក់ និង​របួស​ចំនួន​០៥​នាក់ គឺមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ទទួលផល​ប៉ះពាល់ និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងស្រុង​ត្រឹមតែ ចំនួន​១៤​ខ្នង ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៣៦​ខ្នង រន្ទះបាញ់​ស្លាប់​មនុស្ស​ចំនួន​០៥​នាក់ និង​របួស​ចំនួន​០៣​នាក់ តែប៉ុណ្ណោះ​៕ តាកែវ​

spot_img
×