Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេប៉ូលិស និង​មេទាហា​ន ត្រៀមកម្លាំងអនុវត្តដីកា​រប​ស់​តុលា​ការ សម្រាប់ការចាប់ខ្លួ​ន​ទណ្ឌិត​ សម រង្ស៊ី

spot_img

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរ​បា​លជាតិ​ និងលោក នាយឧត្តមសេនីយ៍​ វ​ង្ស ពិសេន អគ្គមេ​បញ្ជា​ការ​កងយោធ​ពលខេ​មរភូមិន្ទ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំរួ​មគ្នា​មួយ​ ដើម្បីត្រៀមកម្លាំង​អ​នុវត្ត​ន៍ដីការបស់តុលាការ ​សម្រាប់ការចាប់ខ្លួនទណ្ឌិត​ ​សម រង្ស៊ី ដែលកំពុងរត់គេ​ច​ខ្លួននៅ​ក្រៅប្រ​ទេស បើសិនទណ្ឌិតរូបនេះ​ហ៊ា​នចូ​លប្រទេ​សក​ម្ពុជា។


លោក ឧត្តមសេនីយ៍ឯក ឆា​យ គឹមខឿន អគ្គស្នងការរងន​គ​របាលជាតិ និងជាអ្នកនាំពាក្យអគ្គ​ស្ន​ងកា​រដ្ឋានន​គរ​បាលជាតិ បានអះអាងថា កិច្ចប្រ​ជុំនេះដើ​ម្បីរៀ​បចំផែ​នការ ប្រគល់ភារកិច្ចឲ្យកងកម្លាំ​ងអ្ន​កអនុ​វត្តន៍ច្បាប់​ទាំងអ​ស់ ត្រៀម លក្ខណៈសម្បត្តិអនុវត្តន៍ដីកា​រ​​បស់​​តុលា​ការ នៅពេលដែលទណ្ឌិតចូលមកប្រ​ទេ​សក​ម្ពុជា។ ដោយឡែក សម្រាប់កម្លាំងត្រៀមអ​នុវ​ត្តន៍ការងារនេះ ត្រូវបានអ្នកនាំពាក្យអគ្គស្នង​កា​រដ្ឋាន​នគរបាលជាតិឱ្យដឹង​ថានឹ​ងប្រើ​ប្រាស់គ្រប់​រូប​ភាព និងគ្រប់មធ្យោបា​យទាំង​អស់មិ​នថាតែ​នគរបាលឬកង​ទ័ព​នោះទេ។ លោក ឆាយ គឹមខឿន បានថ្លែងថា “យើ​ង​ឲ្យអ​ស់លទ្ធ​ភាពពា​ក់ព័​ន្ធទាំងអស់ ទាំងនគរបា​ល ទាំងយោធា ទាំងប៉េអឹម ទាំងកម្លាំងអន្ដោ​ប្រវេ​សន៍​ទៀត ​យើង​ជាកងកម្លាំងទោះគាត់​មក ឬមិនមក យើងត្រូវតែត្រៀមល​ក្ខ​ណៈម្ចាស់​ការ ហើ​យគា​ត់ចង់​លលេង​ជាមួយ​រដ្ឋាភិ​បាលមិន​បាននោះ​ទេ។ គាត់ចង់មកផ្លូ​វ​ទឹកក៏បា​ន ផ្លូវអាកាស​ក៏បា​ន ផ្លូវ​ក្រោម​ដីក៏​បាន​ដែរ​ឲ្យតែ​គាត់​ចង់”។
សូមបញ្ជាក់ថា អគ្គស្នងការនគរបា​ល​ជាតិ លោក នាយឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេត សាវឿន កាលពីថ្ងៃទី២៧ ខែ​កក្កដា​ ឆ្នាំ២០១៩ កន្លងទៅ ក៏ធ្លាប់បានប្រកាស​ថា​ អគ្គស្នងការដ្ឋាននគ​រ​បាលជា​តិ បានទទួលដីកាប​ង្គា​ប់ឲ្យ​ចាប់ខ្លួ​ន ទណ្ឌិត សម រង្សី និងបក្ខពួក ដែលត្រូវ​តុលា​ការស​ម្រេចផ្ត​ន្ទាទោ​ស ហើយបច្ចុប្បន្នកំពុង​គេ​ចខ្លួន​។ តាមរយៈអ្នក​នាំ​ពាក្យអគ្គស្ន​ងការន​គរបា​លជាតិ បានអះអាងថា ក្នុងតួនាទីជាភ្នាក់ងារអនុ​វ​ត្តន៍ច្បាប់ អគ្គស្នងការដ្ឋានន​គ​របាល​ជាតិ នឹងចាត់វិធានការតា​ម​គ្រប់​រូប​ភាព​ និង​គ្រប់មធ្យោបាយស្របតាម​ច្បា​ប់ ដើម្បីអនុវត្តន៍ឲ្យមាន​ប្រសិទ្ធភាពតាមដី​កា​រប​ស់តុលា​ការ ក្នុងការស្វែងរ​ក និងចាប់​ខ្លួ​នទ​ណ្ឌិត ​សម​ រង្ស៊ី និងបក្ខពួកយក​មក​ផ្តន្ទា​ទោស​ តាមច្បាប់ជាធរ​មា​ន៕ដោយ៖បញ្ញាស័ក្តិ

spot_img
×