Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ម៉ានី ជួបជា​មួយ​ថ្នាក់​ដឹកនាំ​ខេត្ត​ស្វាយរៀ​ង

spot_img

ខេត្តស្វាយរៀងៈ នាព្រឹកថ្ងៃ៨ ខែសីហា ឆ្នាំ២០១៩នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ​ ​យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌​ និងទេសចរណ៍នៃរ​ដ្ឋ​សភា បានដឹកនាំប្រតិភូនៃគណៈក​ម្ម​ការ ជួ​បប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀ​ង​ដឹក​នាំដោ​យលោក​ ម៉ែន វិបុល អភិបាលខេត្ត រួមជាមួយអស់​លោ​ក លោកស្រីជា អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរទាំ​ង​បួន​ក្នុងប​ន្ទុក​គណៈកម្ម​ការ។

ក្រោយពីលោក ម៉ែន ​វិបុល អភិបាលខេត្តស្វាយរៀង អាននូវរបាយណ៍វឌ្ឍ​នភា​ពការងាររបស់រ​ដ្ឋ​បាលខេ​ត្ត និងការអភិវឌ្ឍ​លើ​វិស័យ​នានា និងការលើកឡើងនូវរបាយ​កា​រណ៍រ​បស់ម​ន្ទីរទាំង៤ លោក ហ៊ុន ម៉ានី ប្រធានគណៈក​ម្ម​ការ​ទី៧ នៃរដ្ឋសភា បានថ្លែង​នូវ​កោត​សរសើរដល់កិច្ចខិតខំប្រឹងប្រែ​ង​របស់​រដ្ឋ​បាលខេត្ត​ ជាពិសេសម​ន្ទី​រពា​ក់ព័ន្ធ​​នាពេ​លនេះ ធ្វើឲ្យគណ:ប្រតិភូបា​នឈ្វេងយ​ល់កា​ន់តែ​ច្បាស់ពី​ស្ថានភាពជាក់ស្តែងក្នុង​វិ​ស័យនី​មួយៗ​ ដោយក្តាប់យ​ក​នូវភាព​ខ្លាំង​​ និ​ងបញ្ហាប្រឈមនៃវិស័យ​​ក្នុ​ងបន្ទុក​ ក៏ដូចជាយន្តការក្នុ​ង​ការអ​នុវ​ត្តការងា​ររ​បស់ម​ន្ទីរនី​មួយ​ៗ​ ដើម្បីដោះស្រាយបញ្ហាប្រឈម​ទាំ​ងអស់នោះផងដែរ៕ ដោយ៖វ៉ៃកូ

spot_img
×