Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរ​សម្នា​ក់ត្រូ​វរថយន្តដឹកដីបុកស្លាប់ហើ​យ​បើក​គេចបា​ត់ស្រ​ម៉ោល នៅស្រុកស្វាយទា​បដោ​យមិ​នរំ​ខាន​ដល់ស​មត្ថ​កិច្ច

spot_img

ខេត្តស្វាយរៀងៈ បុរសចំណាស់់ម្នាក់ បានស្លាប់ នៅក្នុ​ងករ​ណីគ្រោះ​ថ្នាក់ចរាចរមួយ រវា​ងប្រភេ​ទរ​ថយ​ន្ដដឹកដី មិន​ស្គាល់ផ្លាកលេខ ហើយរ​ថយ​ន្តបង្ករួមនិងអ្ន​កបើ​ក​បរ បាន​គេច​ខ្លួនបា​ត់ស្រ​ម៉ោល យ៉ាង​មាន​សុវ​ត្ថិភាព ដោយ​មិន​បានធ្វើ​ឱ្យរំ​ខាន ដល់​សមត្ថកិច្ចនោះឡើយ​​ ​។ ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរខាង​លើនេះ បាន​កើត​ឡើងនៅ​ថ្ងៃ​​ទី​៨​ ខែ​ សីហា​​ ឆ្នាំ​២០១៩​ វេលាម៉ោង​ ០៩និង១០ នាទី​ លើ​ផ្លូវ​ជាតិ​លេខ​១​ ចន្លោះ​បង្គោល​គី​ឡូ​ម៉ែត្រ​​លេ​ខ​១៣៧-១៣៤៨ ត្រង់ចំណុច​ភូមិ​​ប្រសូតិ​​២​​ ឃុំ​កណ្តៀងរាយ​​​ ស្រុក​​ស្វាយទាប​ ​ខេត្ត​ស្វាយរៀង​ ​។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជន​រ​ង​រ​បួស​​ធ្ងន់​១នាក់ ហើយ​បានស្លា​ប់នៅ​ពេលប​ញ្ជូនទៅធ្វើ​ការ​សង្គ្រោះ​នៅមន្ទី​រពេ​ទ្យ ដោយឡែក​ ម៉ូតូ​​បណ្តាលឱ្យខូចខា​ត​​ស្រា​ល​​១គ្រឿង​ ​។
ប្រភព​ដដែ​លបានបន្ត​ទៀតថាៈ មាន​​រថយន្ត​​មួយ​គ្រឿង​ប្រភេទបែន​​​ដឹក​​ដី​មិ​ន​ស្គាល់​ម៉ាក​ មិន​ស្គាល់​ផ្លាក​លេខ​ បានធ្វើដំណើ​​រ​​ពី​លិច​​ទៅ​កើត​​​ លុះមកដល់​ចំណុចកើត​ហេតុ​​ខា​ងលើ​ បាន​បុក​ប៉ះនិង​ម៉ូ​​​តូ​​​មួ​​យ​​គ្រឿ​ង​​ម៉ា​ក​​ហុងដាឌ្រីម​ C125 ពណ៌​ខ្មៅ​​ស៊េរីឆ្នាំ​​2018 ​ពាក់​​ផ្លាក​លេខ​ស្វាយរៀង1M-5433បើក​​បរ​​ដោយ​​ឈ្មោះ​​រត្ន័​ សារី​ភេទ​ប្រុស ​អា​យុ​69ឆ្នាំ​ មុខរ​បរ​​កសិករ​​ រស់នៅ​ភូមិ​ប្រសូ​តិ​2 ​ឃុំ​កណ្តៀងរាយ​ ​ស្រុក​​ស្វាយទាប ​​ខេ​ត្ត​ស្វាយរៀង​ ធ្វើ​ដំណើរ​ទិសដៅ​ពី​​ត្បូ​ង​ទៅ​ជើង​ មិន​ពាក់​មួក​សុវ​ត្ថិ​ភាព​​​ បណ្តាល​​ឲ្យ​រង​របួស​​ធ្ងន់​​ និង​ស្លាប់​នៅ​មន្ទី​រពេទ្យ​​​​ ៕ដោយ៖វៃកូ

spot_img
×