Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងស្រីលង្កា គប្បីពិនិត្យ​មើល​លទ្ធ​ភា​​ព​ដ​ទៃទៀ​ត ដើម្បីជំរុញឲ្យមានទំ​ហំ​​ពា​ណិ​​ជ្ជក​​ម្មកា​​ន់តែ​ធំ​​ឡើង​​ថែម​ទៀត​​ ក្រៅពី​វិ​ស័យ​សេ​ដ្ឋកិច្ច និ​ងពា​ណិជ្ជ​កម្ម​​

spot_img

ភ្នំពេញ៖ ប្រទេសក​ម្ពុជា​ និងប្រទេសស្រីល​ង្កា​ បានឯកភាពពង្រឹកកិច្ចស​ហ​ប្រតិ​បត្តិការ រវាងប្រទេ​ស​ទាំង​ពីរ លើវិស័យ​សេ​ដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម​ ក្នុងជំនួប​នោះ ​​សម្ដេចតេជោ បានមានប្រសាសន៍ថា ទំ​​ហំពា​ណិ​ជ្ជ​កម្ម​​រវា​​ងប្រទេសទាំងពីរគឺនៅតូចនៅ​ឡើ​យ ដូច្នេះប្រទេសទាំងពី​រ គប្បីពិនិត្យមើលលទ្ធភា​ព​ដទៃទៀ​ត ដើម្បីជំរុញឲ្យមានទំ​ហំ​ពាណិ​ជ្ជក​ម្មកា​ន់តែធំ​ឡើង​ថែមទៀត និងវិនិយោគកាន់តែច្រើន​ឡើ​ងថែ​មទៀត​រវាង​ប្រទេសទាំងពីរ , ដូចគ្នាផងដែរ​លើ​វិស័យ​ទេសច​រណ៍ វិស័យសាសនា​ ​និងវិ​ស័យអប់រំ។

នៅរសៀលថ្ងៃទី៨ ខែសី​ហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គម​ហាសេ​នា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជា​ណា​​ច​ក្រក​ម្ពុជា បានទទួលជួបពិ​ភា​ក្សា​​កា​រងារ​ជាមួយ​ឯកឧត្តម ​ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា(Maithripala sirisena) ប្រធានាធិបតី​នៃ​ប្រ​ទេស​​ស្រី​ល​ង្កា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិ​មា​​​នស​​ន្តិភាព​ រាជធា​នី​ភ្នំពេញ។

ក្នុងជំនួបនោះ ឯកឧត្តម ​ម៉ៃទ្រីប៉ាឡា បានជម្រាបជូនសម្ដេចតេជោនា​យ​ករដ្ឋ​មន្ត្រីថា ទំនាក់ទំនងរ​វា​ងក​ម្ពុជា និងស្រីលង្កា ​គឺមានជាយូរលង់ណាស់មក​ហើយ​ គឺជាង១ពាន់ឆ្នាំមកហើយ ​ហើយទំនាក់ទំន​ងនេះ គឺមានមូលដ្ឋានលើទស្សនវិជ្ជាខា​ង​ពុទ្ធ​សាសនា​ និងទំនាក់ទំន​ង​ខាងសា​សនាផ​ងដែរ ។ ឯកឧត្តម ក៏បានគោរ​ព​វាយត​ម្លៃខ្ព​ស់ចំពោះ​ការអ​ភិវឌ្ឍរបស់រាជាណាចក្រក​ម្ពុ​ជា​​ ហើយក៏បានឆ្លៀ​ត​ឱកាស​នោះដែរ ឯកឧត្តមបានសំ​ដែ​ងនូ​វអំណ​រអរ​គុណ​យ៉ាងខ្លាំង ចំពោះសម្ដេចតេជោនាយក​រ​ដ្ឋម​ន្ត្រី ដែលបានសំដែងនូ​វ​មរណទុក្ខចំពោះអំ​ពើ​ភេវ​រកម្ម ដែលបានវាយប្រហា​រ​ប្រទេស​ស្រីល​ង្កាកន្ល​ងមក។ លើសពីនេះ​ទៅ​ទៀត ​ឯកឧត្តម ក៏បានគោរពជម្រា​ប​ជូនសម្ដេចតេជោផងដែ​រ​ថា ដំណើរទស្សនកិច្ចរ​ប​ស់ឯ​កឧត្ត​មមកកាន់ព្រះរាជាណាចក្រ​ក​ម្ពុជា​នៅពេល​នេះ គឺដើម្បីពង្រីក និ​ងព​ង្រឹងទំ​នាក់ទំនងរវាង​ប្រ​ទេសទាំ​ងពី​រ។

ឯកឧត្តម ក៏បាន​លើកឡើងពីការធ្វើយ៉ាងណាជំ​រុ​ញទំនា​ក់ទំ​នង​រវាង​ប្រទេស​ទាំងពីរ តាមរយៈ ៖
ទី១)វិស័យអប់រំ ​
ទី២)វិស័យវ​ប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម វិស័យ​អាកាស​ចរ​ណ៍ស៊ីវិ​ល និងជាពិសេសទៀតជំរុញឱ្យ​មានការហោះហើរត្រ​ង់​មកកា​ន់កម្ពុជា ឬពីកម្ពុជាទៅ​ប្រ​ទេស​ស្រីល​ង្កា ។

ជាការឆ្លើយតប ​សម្ដេ​ចតេ​ជោនាយ​ករដ្ឋ​មន្ត្រី បាន
យល់ស្របទាំងស្រុងចំពោះ​អ្វី​ដែល ឯកឧត្តម ម៉ៃទ្រីប៉ាឡា បានលើកឡើងពាក់ព័ន្ធនឹ​ង​ការ​ពង្រឹង​ទំនា​ក់ទំ​នង​រវា​ងប្រទេស​ទាំងពីរ ។​ សម្ដេចតេជោ បានផ្ដ​ល់នូវ​អនុសា​សន៍ដល់ភាគីទាំ​ងពីរថា កម្ពុជា និងស្រីលង្កាកន្លងមក​ ​គឺបាន​រក្សានូវទំនាក់ទំនងការ​ទូ​ត​បាន​យ៉ាង​ល្អហើយ តាមរយៈការចុះហត្ថលេ​ខា​លើអ​នុ​ស្សរណៈ​កន្លង​មក​នេះ។

សម្ដេចតេជោ បានស្នើ​សុំ ​​ឲ្យ​មានការពិភាក្សាគ្នាឲ្យបានឆាប់​ជា​ទីបំ​ផុត ដើម្បីឲ្យមានការចុះហត្ថលេ​ខា​លើអ​នុស្សរ​ណៈ​ ៖
១)​ ជំរុញឱ្យមានកិច្ច​ព្រម​ព្រៀ​ងគាំពា​រវិនិ​យោគ​រវាង​ប្រទេស​ទាំង​ពីរ
ទី២)​ ជំរុញឲ្យមា​ន​កិច្ចពិភា​ក្សា កិច្ចព្រមព្រៀងមិនយក​ព​ន្ធត្រួ​តគ្នា​រវា​ងប្រទេ​សទាំ​ងពីរ ក៏ដូចជាជំរុញឲ្យមាន​កិ​ច្ចព្រមព្រៀងលើវិស័យអាកា​ស​ចរ​ណ៍ស៊ីវិ​លផង​ដែរ។

លើសពីនេះទៅទៀត ​សម្ដេចតេជោក៏បាន​លើក​ឡើង ពីកិច្ចសហប្រតិប​ត្តិ​ការ រវាងប្រទេស​ទាំ​ងពីរ ​លើវិ​ស័យសេ​ដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម​ ​, សម្ដេចតេជោក៏បានមានប្រ​សា​សន៍ថា ទំហំពាណិជ្ជកម្មរវា​ង​ប្រទេ​សទាំង​ពីរ​គឺនៅតូ​ចនៅ​ឡើយ ដូច្នេះប្រទេសទាំងពី​រ គប្បីពិនិត្យមើលលទ្ធភាព​ដ​ទៃទៀត ដើម្បីជំរុញឲ្យមានទំហំ​ពា​ណិជ្ជក​ម្មកា​ន់តែ​ធំឡើង​ថែ​មទៀត និងវិនិយោគកាន់តែច្រើ​ន​ឡើង​ថែមទៀ​តរវា​ងប្រទេ​សទាំ​ងពីរ , ដូចគ្នាផងដែរលើ​វិ​ស័យ​ទេស​ចរណ៍ វិស័យសា​ស​នា និង​វិ​ស័យ​អប់រំ។

ពាក់ព័ន្ធវិស័យអប់​រំ​នេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងអំ​ណ​រគុ​ណយ៉ាង​ជ្រាលជ្រៅ​ ជូនចំពោះប្រទេស​ស្រី​លង្កា ​ដែលបានជួយបណ្ដុះប​ណ្ដា​លដ​ល់ម​ន្ត្រីកម្ពុ​ជាផង ដល់ព្រះស​ង្ឃ​កម្ពុ​ជាផង​ដែរ ។ លើសពីនោះទៀតស​ម្ដេ​ចតេ​ជោក៏បា​នវាយ​តម្លៃខ្ព​ស់ ចំពោះការចូលរួ​ម​យ៉ាងស​កម្មរ​បស់​ប្រទេ​សស្រី​លង្កា នៅក្នុងវេទិកាអា​ស៊ាន​ ដែលជាការចូ​ល​រួម​ចំណែ​កមួ​យក្នុង​ការ​រក្សាស​ន្តិភាព ស្ថិរភាពនៅក្នុងតំប​ន់​អាស៊ីប៉ា​ស៊ីហ្វិ​ក របស់យើងនេះផ​ង​ដែរ៕ដោយ៖កូឡាប

spot_img
×