Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំ​ជូត 

រាសីខ្ពស់ត្រដែត ។ ការងារ ល្អ​បំផុត គ្រប់យ៉ាង​សម្រេចបាន​ដូច​បំណង ។ លុយកាក់ ចម្រុងចម្រើន មាន​អ្នក​ជួយ​ជ្រោមជ្រែង​អំពី​លុយកាក់ ។ អ្នកដែលរកស៊ីជួញលោកអ្នកមិនត្រូវមានចិត្តលោភលន់ហួសប្រមាណហើយមានការរំលោភបំពានលើអ្នកដទៃប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវមកអំពល់ទុក្ខ ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើចង់ទំនាក់ទំនងក្នុងបញ្ហាអ្វីមួយតែងទទួលដំណឹងល្អជាអាក្រក់ផងដែរ ។​

ឆ្នាំ​ឆ្លូវ 

រាសីខ្ពស់ត្រដែត។ ថ្ងៃនេះបើលោកអ្នកធ្វើអ្វីតែងសម្រេចជោគជ័យនិងមានភាពរលូនផង ។ អ្នកប្រកបរបររកស៊ីជួញដូរប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ ។ ក្រៅពីនេះបើលោកអ្នកធ្វើដំណើរទីជិតឆ្ងាយ គឺមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាកម្លោះក្រមុំបើលោកអ្នកមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយជាពេលវេលាល្អប្រពៃបំផុត៕

ឆ្នាំ​ខាល 

រាសីស្រុតចុះ ។ ការងារ មិន​ត្រូវ​ធ្វើ​អ្វី​ប្រញាប់ប្រញាល់​ជ្រុល​នាំឲ្យ​មាន​កំហុស ។ លុយកាក់ មិនល្អ មិន​ត្រូវ​ជឿទុកចិត្ត​អ្នកដទៃ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីមានចិត្តឆាប់ប្រកែប្រកាន់ ឬចិត្តច្រណែនឈ្នានីសលោភលន់ច្រើនប្រយ័ត្នការអ្វីសោះយករឿងរ៉ាវក្តៅក្រហាយដាក់ខ្លួនមានតែរឿងរ៉ាវអាក្រក់កើតឡើង ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំកុំគប្បីជ្រួលជ្រើមតាមមិត្តភក្តិប្រយ័ត្នរែកពុនទុក្ខសោកមកវិញគ្មាននរណាជួយកើត ៕

ឆ្នាំ​ថោះ 

រាសីល្អជាមធ្យម ។ ការងារ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​ការសម្រេចចិត្ត​អ្វីមួយ​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការស្វែងរក​ឱកាស​បង្កើន​ថែម​ចំណូល ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេ ហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាប្រុសស្រីមានការងាយថយក្រោយប៉ុន្តែពិបាករុលទៅមុខហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់ ៕

ឆ្នាំ​រោង 

រាសីស្រុតចុះ ។ ការងារ គ្រប់យ៉ាង​មិន​ដំណើរកា​រក​ម្រោង ។ លុយកាក់ មិនគួរ​បោះទុន​វិនិយោគ ។ ចំពោះអ្នករកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ ការធ្វើដំណើរគ្រប់ទិសទីចូរកុំគប្បីបង្កជម្លោះវិវាទជាមួយអ្នកដទៃបើពុំនោះនាំខាតបង់អ្វីមួយមកវិញ ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំពុំមានការរីកលូតលាស់ទៅមុខទេ គឺមានការថយក្រោយច្រើនជា ៕

​ឆ្នាំ​ម្សាញ់ 

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬធ្វើអ្វីមួយតែងសម្រេចជោគជ័យត្រឡប់មកវិញផង ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេ តែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ ៕

​ឆ្នាំ​មមី 

រាសីស្រុតចុះ ។ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ កុំ​ធ្វេសប្រហែស​នាំ​ឲ្យ​ជួប​រឿង​ស៊យ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូលតិចតួច ចំណាយច្រើនជាងចំណូល ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញ លាភតូចធំពុំសូវមានសម្បូរទេ ព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នទិសឧត្តរបន្តិច ព្រោះងាយជួបឧប្បត្តិហេតុយាយីបន្តិច ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ៕

​ឆ្នាំ​មមែ 

រាសីស្រុតចុះ ។ ការងារ ប្រយ័ត្ន​មាន​សត្រូវ​ក្នុង​ការងារ​ប៉ង​ឈ្នានីស​អ្នក ។ លុយកាក់ ស្ត្រីមេផ្ទះមិនស្ថិរភាពត្រូវចេះគ្រប់គ្រងលុយកាក់ឲ្យបានល្អ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះមានគំនិតផ្តួចផ្តើមរបរថ្មីៗបន្ថែមទៀត ឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ ។ ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្ថិភាពទេ គួរបន្ថែមការប្រុងប្រយ័ត្ន ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាប្រុសស្រីមានការរកាំចិត្តនិងប្រឆាំងគ្នាច្រើនគប្បីមានការចេះអត់ឱនឲ្យគ្នាបន្តិច ទើបមានភាពសុខដុមជាងនេះ៕

​ឆ្នាំ​វក 

រាសីល្អជាមធ្យម ។ ការងារ មិនល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ ថ្ងៃ​នេះ​មិន​ជួប​សំណាងល្អ​ក្នុង​ការរក​ប្រាក់ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសមហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរទៅថ្ងៃមុខក៏ជាឱកាសល្អផងដែរ ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ ពេលនេះអាចជួបដូចគាប់បំណងផង៕

​ឆ្នាំ​រកា 

រាសីខ្ពស់ត្រដែត ។ ការងារ ការងារ អំណោយផល​ល្អ​គ្រប់យ៉ាង ទោះ​ធ្វើ​អ្វី​ក៏​សម្រេច​ដូច​បំណង។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចជាភ្លៀងធ្លាក់មួយមេមេឃស្រឡះ ព្រោះអាចកម្ចាត់រាល់ឧបសគ្គចង្រៃទាំងពួងឲ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងឡើងវិញ ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសមានការជឿនលឿនទៅមុខ និងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕

ឆ្នាំចរ 

រាសីស្រុតចុះ។ ការងារ មិន​ត្រូវ​មានះ​រឹងរូស គួរ​ស្តាប់​យោបល់​អ្នក​ជុំវិញខ្លួន ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​ចេះ​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ល្អ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមិនត្រូវយកភាពច្រណែនឈ្នានីសដាក់ចំពោះមុខ ឬបង្ករឿងថ្នាំងថ្នាក់ចំពោះអ្នកដទៃប្រយ័ត្នកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់ ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានការឆាប់ប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ ៕

​ឆ្នាំ​កុរ 

រាសីល្អជាមធ្យម ។ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយកាក់ បញ្ចៀស​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសចាប់ពុំសូវជាប់ទេ ហើយបើលោកអ្នកប្រឡងប្រជែងតម្លៃទៀតនោះចូរប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ ។

រីឯមនោសញ្ចេតនា កម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំលេងម៉េះម៉ោះច្រើន នាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា ៕

spot_img
×