Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​កត់​ឆ្នោត ខុសច្បាប់ កត់​ឆ្នោត​វៀតណាម និង​ឆ្នោត​ខ្មែរ នៅ​ចំណុច ផ្សារ​តាខ្មៅ​ចាស់ តូប​លេខ ៤៨ ដោយ​ចាប់​ស្ត្រី​ម្នាក់​

spot_img

​កណ្តាល​៖​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បាន​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​កត់​ឆ្នោត​ខ្មែរ និង​វៀតណាម​) នៅ​ចំណុច ផ្សារ​តាខ្មៅ​ចាស់ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល នៅ​ថ្ងៃទី​០៨ សីហា​២០១៩ វេលា​ម៉ោង​១២និង៣០​នាទី ។​

​ជនសង្ស័យ​​ឈ្មោះ សៀន សុវណ្ណ ភេទ ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់​ឆ្នោត មាន​ទីលំនៅ​ភូមិ​ក្រ​ពេី​ហារ​កេី​ត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាង​ចាប់យក ​៖

១.Samsung Tab ពណ៌ ទឹកមាស​លាយ​ខ្មៅ ០១ គ្រឿង​

២.​ទូរស័ព្ទ​ម៉ាក Samsung GALAXY MEGA ពណ៌ ខ្មៅ​០១​គ្រឿង​

៣.​ទូរស័ព្ទ​ម៉ាក iPhone 6​ពណ៌​ទឹកមាស ០១​គ្រឿង

៤.​ម៉ាស៊ីន​គិត​លេខ ០១​គ្រឿង​

៥.​ក្រដាស​កត់​ឆ្នោត​រួច ០២​សន្លឹក (​ឆ្នោត​វៀតណាម​០១ សន្លឹក​,​ឆ្នោត​ខ្មែរ​០១​សន្លឹក​)

៦.​ដែក​កិប​ចំនួន​០៣

៧.​កន្ត្រៃ​ចំនួន​០២

៨.​ប៊ិច​ហាយ​ឡាយ​០១

៩.​ទឹកលុប​០១

១០.​ប៊ិច​ចំនួន​០២​ដើម

១១.​ផ្លាកសញ្ញា​លទ្ធផល​ឆ្នោត​មហាលាភ ០៣​ផ្ទាំង​

១២.​លទ្ធផល​ឆ្នោត​ខ្មែរ​(​ក្រុមហ៊ុន​ឌ្រី​ម​វីន​) ៩៨​សន្លឹក​

១៣.​ក្រដាស​ផ្ដា​ន ០២​សន្លឹក​តូច​

១៤.​ក្រដាស​កត់​ឆ្នោត ០២​ដុំ​ធំ ។​

​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២និង៣៥​នាទី កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដោយមាន​ការដឹកនាំ សម្របសម្រួល​នីតិវិធី​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ដ​កណ្ដាល បាន​ចុះ បង្ក្រាប​ទីតាំង​កត់​ឆ្នោត ខុសច្បាប់ (​កត់​ឆ្នោត​វៀតណាម និង​ឆ្នោត​ខ្មែរ​) នៅ​ចំណុច ផ្សារ​តាខ្មៅ​ចាស់ តូប​លេខ ៤៨ បាន​ឃាត់ខ្លួន ជនសង្ស័យ​ខាង​លេី ហេី​យ​បាន​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដេី​ម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​ ដោយ​៖​កូ​ឡាប​

spot_img
×