Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ចំនួន​៣ រួមគ្នា​វាយតម្លៃ​លើ​ស្នាដៃ​គំនូរ និង​កំណាព្យ ក្រោម​ប្រធានបទ “​ការអប់រំ​ដើម្បី​អភិវឌ្ឍ​សង្គម​គ្មាន​គ្រឿងញៀន​“

spot_img

​ភ្នំពេញ ៖​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ព័ត៌មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នា​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨ បាន​រួមគ្នា​វាយតម្លៃ​លើ​ស្នាដៃ​គំនូរ និង​កំណាព្យ ក្រោម​ប្រធានបទ “​ការអប់រំ​ដើម្បី​អភិវឌ្ឍ​សង្គម​គ្មាន​គ្រឿងញៀន “ ដែលជា​ស្នាដៃ​របស់​គរុ​សិស្ស​ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និង​សិស្ស​វិទ្យាល័យ​សម្តេចឪ ដោយបាន​ធ្វើការ​ជ្រើស​យក​ស្នាដៃ​ពី​គរុ​សិស្ស និង​សិស្ស​ចំនួន​១៨​ស្នាដៃ​។​

​ក្នុងឱកាស​នោះដែរ លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​អរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​តស៊ូ​ប្រឹងប្រែង​បង្កើត​កម្មវិធី​និង​ប្រធានបទ​យកមក​ធ្វើការ​ប្រឡងប្រជែង​ហើយ​រើស​បាន​ស្នាដៃ​យកមក​វាយតម្លៃ​នាពេលនេះ ហើយ​តាមរយៈ​ការងារ​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​ព្រោះ​ពួកគាត់​ភាគច្រើន​ជា​គរុ​សិស្ស​ដែល​នឹង​ក្លាយជា​លោកគ្រូ អ្នកគ្រូ​ផ្តល់​ដំបូន្មាន​ដល់​សិស្ស​នាពេល​អនាគត​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍ថា​ស្នាដៃ​របស់​គរុ​សិស្ស និង​សិស្ស​ដែល​បាន​ជ្រើស​យកមក​វាយតម្លៃ​នាពេលនេះ​គឺ​បានបង្ហាញ​ពី​ការចូលរួមចំណែក​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ដែល​បាន​នឹង​កំពុង​កើតមាន​ក្នុងសង្គម​យើង​បច្ចុប្បន្ន​ដើម្បី​ឲ្យ​គ្រប់គ្នា​ចៀសវាង ចេះ​បដិសេធ និង​ចាក​ចេញពី​គ្រឿងញៀន ហើយ​លោកគ្រូ អ្នកគ្រូ ពិតជា​ឥទ្ធិពល​ទៅលើ​សិស្ស​ក្នុងការ​ផ្តល់ព័ត៌មាន​ទាំងអស់នេះ​ដល់​សិស្ស​និង​មនុស្ស​ជាទី​ស្រលាញ់​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​គណៈកម្មការ​ប​ច្ចេកទេស បានបង្ហាញ​ឲ្យ​ដឹងថា ស្នាដៃ​កំណាព្យ​និង​គំនូរ​ដែល​បាន​ប្រឡងប្រណាំង​មាន​ច្រើនតែ​គណៈកម្មការ​បាន​ជ្រើស​យក​ស្នាដៃ​ពី​គរុ​សិស្ស និង​សិស្ស​ចំនួន​១៨​ស្នាដៃ​ដោយ​ជ្រើស​យក​កំណាព្យ​គឺ​គិត​ទៅលើ​ខ្លឹមសារ ជើង​កាព្យ និង​អក្ខរាវិរុទ្ធ និង​គំនូរ​គឺ​គិត​ទៅលើ គំនិត បច្ចេកទេស និង​សោ​ភ​ណ័​ភាព ល្អ​ជាងគេ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×