Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឪពុកចុង ករណី​រំលោភ​សេពសន្ថវៈ លើ​កូនដើម​

spot_img

​កណ្តាល​៖ នគរបាល​ស្រុក​មុខកំពូល បាន​ចាប់​បុរស​ម្នាក់​ជា​ឪពុកចុង ករណី​រំលោភ​សេពសន្ថវៈ លើ​កូនដើម​ជាច្រើនលើក ដែល​កើតហេតុ​ថ្ងៃទី​០៨​សីហា​២០១៩​វេលា​ម៉ោង​០២និង៣០​នាទី​​ចំណុច​លើផ្ទះ​​ជ​នស​ង្ស័យក្នុង​​ឡឥដ្ឋ ផា​ច លាង​ស្រេង ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ គ​.​ស ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ​(​កូនចុង​ជនសង្ស័យ​) មុខរបរ នៅផ្ទះ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។ ជនសង្ស័យ​ឈ្មោះ អាត ផាន់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ​(​ឪពុកចុង​ជនរងគ្រោះ​) មុខរបរ កម្មករ​ឡឥដ្ឋ​​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ (​ឃាត់ខ្លួន​) ។​

​នគរបាល​ប្រាប់​ពីស​ភាព​នៃ​រឿងហេតុ​៖ កន្លងមក​ជនសង្ស័យ​ធ្លាប់ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ចំនួន​០៣​ដង​មកហើយ​នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ខែឧសភា​,​មិថុនា​,​និង​ខែកក្កដា​ឆ្នាំ​២០១៩​តែ​ជនរងគ្រោះ​មិន​ហ៊ាន​ប្រាប់​ម្តាយ ដោយ​ខ្លាច​ជនសង្ស័យ​សម្លាប់ ។ លុះ​មកដល់​ថ្ងៃទី​០៧ សីហា​២០១៩​វេលា​ម៉ោង​១៨និង០០ នាទី​ជនសង្ស័យ​បាន​អង្គុយ​ផឹក​ស្រាស​ជាមួយ​មិត្តភក្តិ​នៅក្រោម​ផ្ទះ​រហូតដល់​ម៉ោង​២០និង០០​នាទី​ជនសង្ស័យ​ក៏​ឈប់​ផឹកស្រា ឡើងមក​ហូបបាយ​ជាមួយ​ប្រពន្ធ កូន ។ ក្រោយពី​ហូបបាយ​រួច​ម៉ោង​២០និង៣០​នាទី ប្រពន្ធ​ជនសង្ស័យ​បាន​ចង​មុង​ដេក​ជាមួយ​កូន ពេលនោះ​ជនសង្ស័យ​ដេក​លើ​អង្រឹង​ក្រៅ​មុង​ក្នុងផ្ទះ​មើល​ទូរទស្សន៍​រហូតដល់​ម៉ោង​០២និង៣០​នាទី ថ្ងៃទី​០៨​សីហា​២០១៩ ជនសង្ស័យ​បាន​ក្រោក​ពី​អង្រឹង​ទៅ​ផឹកទឹក រួចមក​ក៏​បិទ​ភ្លើង និង បិទ​ទូរទស្សន៍​ដេក​ក្បែរ​ជើងមុង​ជិត​ជនរងគ្រោះ​ដោយ​យកដៃ​ស្ទាបអង្អែល​សក់​ជនរងគ្រោះ​លេង បន្ទាប់មក​ទាញ​ត្រគាក​ជនរងគ្រោះ​អោយ​ដេក​ផ្ងារ ហើយ​យកដៃ​ស្ទាប​ប្រដាប់ភេទ​និង​ស្រាតខោ​ជនរងគ្រោះ រួច​ធ្វើ​សកម្មភាព​រំលោភ​ជនរងគ្រោះ តែ​មិនបាន​សម្រេច​ទេ ដោយ​ម្តាយ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់ ។

លុះ​ព្រឹក​ឡើង​ម៉ោង ០៦និង០០​នាទី ម្ដាយ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ព្រែក​អញ្ចាញ ។ ក្រោយពី​ទទួល​បណ្ដឹង​រួច​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ទៅ​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ ជនសង្ស័យ​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវ​:​លើ​ជនរងគ្រោះ​ចំនួន​០៤​លើក​ពិតប្រាកដ​មែន​។​

ករណីនេះ​ផ្នែក​ជំនាញ​និង​ប៉ុស្តិ៍​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×