Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​ជនជាតិ​ហ្វី​លី​ពីន​៤​នាក់ នាំ​ជនជាតិ​អូស្ត្រាលី ០១​នាក់ លេងបៀរ​កៀបស៊ី​លុយ​

spot_img

​នគរបាល​ឃាត់​ជនសង្ស័យ​៤​នាក់ ជា​ជនជាតិ​ហ​វី​លី​ពីន មានគំនិត​ទុច្ចរិត​ដោយ​រៀបចំ នាំ​ជនជាតិ​អូស្ត្រាលី ០១​នាក់ លេងល្បែង​បៀរ Black Jack គៀប​យកលុយ ​។

​នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤និង១០​នាទី មាន​ជនជាតិ​អូស្ត្រាលី ០១​នាក់ ឈ្មោះ WILLIAM FRANCIS SCHOUTEN ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ​PA9805300 មុខរបរ​ទេសចរណ៍ បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពីបទ​ជនជាតិ​ហ្វីលីពីន ចំនួន​០៣​នាក់ បាន​ល្បួង​គាត់​យកទៅ​ផ្ទះ និង​លេងល្បែង​គាប​យកប្រាក់ សរុប​លុយ​ដុល្លា​អូស្ត្រាលី​ចំនួន ៣៥០$ និង​លុយ​បាត​ថៃ​ចំនួន ១២,០០០​បាត និង​ទូរ​សព្ទ័​ម៉ាក ​IPHONE7 ចំនួន​០១​គ្រឿង (​កាលពី​ថ្ងៃទី​០៦.០៨.២០១៩)​។

​នៅវេលា​ម៉ោង​១៨និង៣០​នាទី ដោយបាន​ការ​អនុ​ញ្ញា​ត្ត​ពី​លោក កែវ សុធា ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ចុះ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​និង​ឃាត់ខ្លួន​ជនជាតិ​ហ្វីលីពីន​ចំនួន​០៥​នាក់​(​ស្រី​០៣​នាក់​) ៖

១.​ឈ្មោះ FERNANDO MANALA ANGELES ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ (​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​)​។​

២.​ឈ្មោះ KANOLOFELI ZARDOROZAS ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ (​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​)​។​

៣.​ឈ្មោះ MALOU R.ODICTA ភេទ​ស្រី អាយុ​៤០​ឆ្នាំ (​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​) មានកូន​ស្រី​តូច អាយុ​០៦​ខែ មកជា​មួយ​។​

៤.​ឈ្មោះ JUDY MONTERO DELOS SANTOS ភេទ​ស្រី អាយុ​៤៩​ឆ្នាំ (​កាន់​លិខិតឆ្លងដែន​លេខ​P9785549A)​។​

៥.​ឈ្មោះ MARLLYN JUEGO ORQUIOLA ភេទ​ស្រី អាយុ​៤៦​ឆ្នាំ (​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​) នៅ​ចំណុច​ផ្ទះជួល​លេខ​១១០ ផ្លូវ​លេខ​១៣BT សង្កាត់​បឹងទំពន់​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ល្បួង​លេងល្បែង​គាប​យកប្រាក់ ពី​ជនជាតិ​អូស្ត្រាលី និង​គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន​។​

​ដោយបាន​ការអនុញ្ញាតិ​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ធ្វើ​កិច្ចសន្យា ចំពោះ​ស្ត្រី​ឈ្មោះ MALOU R.ODICTA មានកូន​ស្រី​តូច អាយុ​០៦​ខែ ឲ្យ​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ និង​ត្រូវយក​ឯកសារ​ដែល​ពាក់​ព​ន្ធ័​មក​បង្ហាញ​សមត្ថកិច្ច​នៅពេល​ក្រោយ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនការ​ងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​០៨.០៨.២០១៩ កម្លាំង​ការិយាល័យ​បានធ្វើការ​សួរ​លើ​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ តាម​ការឆ្លើយ​របស់​ជ​ន​រងគ្រោះ និង​ជនសង្ស័យ អាចអោយ​យើង​សន្និដ្ឋានបានថា ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ ពិតជា​មានគំនិត​ទុច្ចរិត​ដោយ​រៀបចំ នាំ​លេងល្បែង​បៀរ Black Jack គៀប​យកលុយ​ពិតប្រាកដ​មែន​។ កន្លងមក​ក្រុម​ពួក​ជនជាតិ​ហ្វីលីពីន ធ្លាប់ធ្វើ​សកម្មភាព​នាំ​ជនបរទេស​ផ្សេងៗ ទៅផ្ទះ​លេងល្បែង បៀរ​គៀប​យកប្រាក់ ដូច​ករណី​ខាងលើ​នេះដែរ​។​

​តំណាង​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានមក​កាន់​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដើម្បី​សាកសួរ​អំពី​សាច់រឿង​ជនជាតិ​ហ្វីលីពីន​ទាំង​០៤​នាក់​ខាងលើ ហើយ​ជនជាតិ​ហ្វីលីពីន ០២​នាក់​បាន​និយាយ​ដំណើររឿង​ដែល​ពួកគេ​បានរៀបចំ​គម្រោង​លេងល្បែង​គៀប​យកប្រាក់​ពី​ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​ហូ​ឡង់ ក្រោយមក​សមត្ថកិច្ច​ទៅដល់​ក៏បាន​ប្រគល់​លុយ​និង​ទូរ​សព្ទ័​អោយទៅ​ជនជាតិ​អូស្ត្រាលី នោះ​វិញ​។ ជា​ចុងក្រោយ​តំណាង​ស្ថានទូត​បាន​យក​សាវ​ត្តា​ជនជាតិ​ហ្វីលីពីន​ទាំង​០៤​នាក់​ខាងលើ ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ ហើយ​ខាង​តំណាង​ស្ថានទូត​បាន​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច​ដែល​បានផ្ដល់​អាហារ​ដល់​ជនជាតិ​ហ្វីលីពីន​ទាំង​០៤​នាក់​ដែល​កំពុងតែ​ឃុំខ្លួន​នៅ​កន្លែង​សមត្ថកិច្ច​។​

​បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​កំពុង​សាកសួរ​និង​អនុវត្ត​នីតិវិធី​បន្ត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×