Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពស់​ទឹក​ទ​ន្លេស្រែ​ពក ឡើង​ជិត​ដល់​កម្រិត​ប្រកាសអាសន្ន​

spot_img

​គិត​ត្រឹម​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​កម្ពស់​ទឹក​ទ​ន្កេ​ស្រែ​ពក មាន​កម្រិត​កម្ពស់ ១១,៨០​ម៉ែត្រ ខ​ណៈ​ដែល​កម្រិត​ប្រកាសអាសន្ន ១២​ម៉ែត្រ ។​ហើយ​នៅ​ព្រឹក​នេះ​ទឹក​អាច​ឡើងដល់​ចំណុច​ប្រកាសអាសន្ន​ពីព្រោះ​នៅ​ផ្នែក​
​ខាង​លើទឹក​កំពុង​បន្ត​ហូរ​ធ្លា​ក់មក​ផ្នែក​ខាងក្រោម​បន្តទៀត​។​

​រសៀល​ថ្ងៃទី​០៨ សីហា ឆ្នាំ​២០១៩ លោក​អភិបាលខេត្ត​មណ្ឌល​រតនគិរី​និង​សហការី បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​នូវ​ស្ថាន​ភាព​ទឹក​ទន្លេស្រែពក ស្ថិតនៅ​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ ដែល​កំពុង​ហក់​ឡើង​គួរ​ឲ្យ​កត់សម្គាល់​។ លោក​បាន​ថ្លែងថា វា​ជា​កត្តា​ធម្មជាតិ ដែល​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​តែងតែ​ទទួលរង​នូវ​ផលប៉ះពាល់​ដោយសារ​ការលិចលង់​ជាប្រចាំ ទន្ទឹមគ្នានេះ​បងប្អូន​ក៏បាន​ត្រៀម​មធ្យោបាយ​សម្រាប់​រដូវវស្សា​រួចជាស្រេច​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ក្នុងនាម​អាជ្ញាធរខេត្ត យើងខ្ញុំ​បាន​ត្រៀម​វិធាន​ការសរុប មធ្យោបាយ​សរុប ដើម្បី​ឆ្លើយតបបាន​ទាន់ពេលវេលា​ក្នុងករណី​មាន​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​កើតឡើង​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​ដែល​កំពុង​ជន់​ឡើង​ខ្លាំង​នេះ សូម​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ​។ សូម​អំពាវនាវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ យកចិត្តទុកដាក់​តាម​ដាន ក្តាប់​ព័ត៌មាន​អំពី​សភាពការណ៍​គ្រោះធម្មជាតិ ស្ថានភាព​របស់​ប្រជាពលរដ្ឋ ត្រៀម​មធ្យោបាយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា ពង្រឹង​បំផុស​ចលនា​ស្មារតី​សហគមន៍​ក្នុងការ​ថែរក្សា ជួសជុល​នូវ​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដែល​ខូចខាត​ក្នុង​កម្រិត​តិចតួច​អាច​ជួសជុល​បាន​។​

​លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ មណ្ឌល​រតនគិរី​អមដំណើរ​ដោយ​លោក ចាន់ ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត នា​ព្រឹក​ថ្ងៃទី​៨​ខែ​​សីហា​ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក​ស្ថិត​ក្នុ​ស្រុក​លំផាត់​ដែល​កំពុង​ហក់​ឡើង​គួរអោយ​ព្រួយ​បារ​ម្ភ។​

​លោក ចាន់ ប៊ុន ធឿន មានបាន​អោយដឹងថា រយះពេល​ប៉ុន្មាន​ថ្ងៃនេះ​ក្នុង​ខេត្តរតនគិរី​មាន​ភ្លៀង​ធ្លាក់ៗ​គ្នា​ជាហេតុ​បណ្តាលអោយ​ទឹក​ទ​ន្កេ​ស្រែ​ពក​មាន​ហក់​ឡើង​យ៉ាងខ្លាំង​។​លោក​បន្តថា​គិត​ត្រឹម​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​នេះ​កម្ពស់​ទឹក​ទ​ន្កេ​ស្រែ​ពក មាន​កម្រិត​កម្ពស់ ១១,៨០​ម៉ែត្រ ខ​ណះ​ដែល​កម្រិត​ប្រកាសអាសន្ន ១២​ម៉ែត្រ។ ​ហើយ​​នៅ​ម៉ោង​២​រសៀល​នេះ​ទឹក​អាច​ឡើងដល់​ចំណុច​ប្រកាសអាសន្ន​ពីព្រោះ​នៅ​ផ្នែក​ខាង​លើទឹក​កំពុង​បន្ត​ហូរ​ធ្លាក់មក​ផ្នែក​ខាងក្រោម​បន្តទៀត​។​

​លោក ស៊ូ ផល្លី អភិបាលរង​ស្រុក​លំផាត់​បានអោយ​ដឹងផង​ដែរ​ថា មាន​ឃុំ​ចំនួន​៣ ដែល​នៅតាម​បណ្តោយ​ទន្លេ​ស្រពក​គឺ​ឃុំ សេ​ដា ឃុំ​ជ័យ​ឧ​ត្ត​ម​និង​ឃុំ​​កា​ឡែ​ង ទាំង​៣​ឃុំ​នេះ​មាន​ភូមិ​ចំនួន​៨ ទទួលរង​នូវ​ផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ទ​ន្កេ​ស្រែ​ពក​។​អភិបាលរង​ស្រុក​រូបនេះ​បន្តថា ទឹកបាន​ហូរ​ចាក់​ទៅ​តំបន់​ទំនាប​ច​ជាហេតុ​ធ្វើអោយ​ស្រែ ចំការ និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​ខាងលើ​មាន​លិច​។​តែ​ទោះបីយ៉ាងណា​ផល​ដំ​ណា​ទាំងអស់​មិនទាន់​ខូចខាត​នោះទេ​ពីព្រោះ​ទឹក​ទើបតែ​ចាប់ផ្តើម​លិច​ព្រឹក​មុិ​ញ​នេះ​។​លោក​បន្តទៀតថា បច្ចុប្បន្ន​អាជ្ញាធរ​ស្រុក​បានធ្វើ​ការណែនាំ​អោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​លំផាត់​មានការ​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​។​ហើយ​នៅ​ចំពោះមុខ​នេះ​ឃុំ ភូមិ​ដែល​បាន​លិច​ប្រជាពលរដ្ឋ​បាន​នឹង​កំពុង​ជម្លៀស​ទ្រព្យសម្បត្តិ និង​សត្វពាហនៈ​ទៅ​ទីទួល​សុ​វត្តិភាព​បណ្តើៗ​ផងដែរ​។​

​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បានបញ្ជាក់​ផ្ទាល់​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ ចិន្តា ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួល​ផែន​វរៈ​ការពារ​ព្រំដែន រួមទាំង​លោក មេ​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ផ្តល់ជូន​កងកម្លាំង​ការពា​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា ដែល​កំពុង​រង​នូវ​ជំនន់​ទឹកភ្លៀង នេះ​បើតាម​ការ​ឱ្យដឹងពី​លោកស្នងការ​នគរបាល​ខេត្ត នា​រសៀល​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩​។​

លោកស្នងការ​នគរបាល​ខេត្ត បានបញ្ជាក់​បន្ថែមថា កងកម្លាំង​នគរបាល ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ ចិន្តា ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី ទទួល​ផែន​វរៈ​ការពារ​ព្រំដែន បាន​ចុះទៅ​ដល់ទី​ស្នាក់ការ​ប៉ុស្តិ៍​ផ្ទាល់ រួមមាន​៖ ប៉ុស្តិ៍​ម្រើ​ច ប៉ុស្តិ៍​អូ​រូ ប៉ុស្តិ៍​ក្បាលដំរី បាន​រង​នូវ​រង​នូវ​ជំនន់​ទឹកភ្លៀង ដែលមាន​កម្លាំង​ការពារ​ព្រំដែន​គោក​ប្រមាណ​ជាង​៣០​នាក់ ដោយឡែក ប៉ុស្តិ៍​ម្រើ​ច កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ត្រូវបាន​ជម្លៀស​ចេញពី​ប៉ុស្តិ៍​ប្រចាំការ រក​កន្លែង​សុវត្ថិភាព នៅលើ​ទឹកដី​ប្រទេស​វៀតណាម ជា​ប៉ុ​ណ្តោះ​អាសន្ន ក្រោយ​ទឹកបាន​ជន់​លិច​ប៉ុស្តិ៍​ប្រចាំការ រីឯ​ប៉ុស្តិ៍​អូ​រូ និង​ប៉ុស្តិ៍​ក្បាលដំរី ត្រូវ​រក​ទីទួល​មាន​សុវត្ថិភាព នៅ​ទឹកដី​ក​កម្ពុជា​។ លោក បន្ថែមទៀតថា នៅ​ចំណុច​ប៉ុស្តិ៍​ដែល​រង​នូវ​គ្រោះទឹកជំនន់​ទាំងនោះ គឺ​ស្ថិតនៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម លាតសន្ធឹង​លើ​ស្រុក​កោះ​ញែក និង​ស្រុក​ពេ​ជ្រា​ដា កំពុង​រង​ការប៉ះពាល់​ពី​គ្រោះទឹកជំនន់​តាម​អូរ​ព្រំដែន និង​ទឹក​ទន្លេស្រែពក ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​មក​។​

​នៅ​ល្ងាច​ថ្ងៃទី​០៨ ខែសីហា​នេះ លោក អាន សុ​ឃីម នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ដែល​បាន​ដឹកនាំ​សមាជិក សមាជិកា និង​អនុសាខា​ស្រុក ចុះទៅ​ជួយ​អន្តរាគមន៍ និង​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​តំបន់​មួយចំនួន ក្នុងស្រុក​កោះ​ញែក​។ លោក នាយក​សាខា បាន​បន្ថែមថា ក្នុង​ការចុះពិនិត្យ​ជាក់ស្តែង មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​ម្យើ​ល​ក្រោម​ចំនួន​១៤៥​គ្រួសារ និង​ភូមិ​កោះ​ម្យើ​ល​លើ​ចំនួន ១៦២​គ្រួសារ ដែល​រងគ្រោះ​ជំនន់​ទឹកភ្លៀង​ជាប់ៗ​គ្នា​។ លោក បានបញ្ជាក់​បន្ថែមថា រហូតមកដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ ទឹក​ហក់​ឡើង​បន្តិច និង​មាន​ភូមិ​ចំនួន​ពីរ​ទៀត ក្នុង​ឃុំ​ណង​ឃិ​លឹក ស្រុក​កោះ​ញែក ទឹក​កំពុងតែ​ជន់​ឡើង​បន្ថែមទៀត​៕​ ដោយ៖​កូ​ឡាប​

spot_img
×