Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​មួយ​មេ​ធំ​កាលពី​យប់មិញ​នេះ បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ស្ទើរ​មួយ​ចំហៀង​ក្រុងព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ​៖ ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​យ៉ាងគំហុក កាលពី​ព្រលប់​ថ្ងៃទី​៨ បន្ត​មកដល់​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩​នេះ បណ្តាល​ឲ្យ​ផ្លូវ​ធ្វើដំណើរ និង​ផ្ទះ របស់​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ទំនាប​ភាគច្រើន នាទី​ប្រជុំជន​ក្រុងព្រះសីហនុ ត្រូវ​លិច​ទឹក​ទាំងស្រុង​។​

​ជំនន់​ទឹកភ្លៀង​ខាងលើនេះ បាន​វាយលុក​ទីក្រុង​ព្រះសីហនុ​សារជាថ្មី​ទៀត បន្ទាប់ពី​មូលដ្ឋាន​នេះ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាងខ្លាំង ចាប់តាំងពី​ព្រលប់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​មក​។​

​តាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ រស់នៅ​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា ភ្លៀង​មួយ​មេ​ធំ​កាលពី​យប់មិញ និង​ប​ន្តមកដល់​ព្រឹក​នេះ បាន​បណ្តាល​ឲ្យ​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​នៅ​តំបន់​ទំនាប​តាម​សង្កាត់​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ ត្រូវ​ទឹក​លិច និង​ហូរ​ចូលដល់​ខាងក្នុង​ផ្ទះ​ផង​។​

​បញ្ហា​នេះ តាម​ព័ត៌មាន ដែល​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ដោយសារតែ​ភ្លៀង​ខ្លាំង ទឹក​ឡើង​លឿន គឺមាន​ប្រជាពលរដ្ឋ​ខ្លះ បាន​ជាប់​ក្នុង​ទឹក​ដែល​កំពុង​ជន់​លិច​ខ្លាំង ប៉ុន្តែ​ត្រូវបាន​អ្នកភូមិ​រស់នៅ​ជិតខាង​ជាមួយគ្នា​ជួយសង្គ្រោះ​នាំមក​កាន់​ដីគោក​..​។​

​ចំពោះ​ស្ថានភាព​ធាតុអាកាស ភ្លៀង​ធ្លាក់​ខ្លាំង កាលពី​យប់មិញ​នេះ អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ប្រុង​ប្រ​យ​ត្ន័​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅតាម​ក្រុមគ្រួសារ​នីមួយៗ​ជាប្រចាំៗ​៕ ដោយ​៖ ដែន សីមា​

(​រូបភាព​ចម្រុះ​អំពី​គ្រោះ​ជំនន់​ទឹកភ្លៀង​នេះ ទទួលបាន​ពី​ពលរដ្ឋ​)​

spot_img
×