Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ថា មាន​ករណី​ប្រេះ​តួ​អគារ​កម្ពស់​៩​ជាន់ យីហោ “​ផ្ទះ​នាគ​” នៅ​ជិត​តោ​ពីរ ក្រុងព្រះសីហនុ​..!

spot_img

ខេត្ត​ព្រះសីហនុ​៖ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង ដោយសារ​មាន​អគារ​កម្ពស់​៩​ជាន់ មួយកន្លែង មាន​ទីតាំងនៅ​តាមផ្លូវ​ឯករាជ្យ ក្បែរ​រង្វង់​មូល​តោ​ពីរ ស្ថិតក្នុង​ក្រុងព្រះសីហនុ បាន​ប្រេះ​តួ​អគារ​នៅ​ជាន់​ផ្ទាល់​ដី​។​

​ភ្លាមៗ ក្រោយ​កើតមាន​ការភ្ញាក់ផ្អើល​នេះ មន្ត្រី​ជំនាញ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​មូលដ្ឋាន ក៏បាន​ចុះទៅពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​អគារ​ប្រេះ​បែក​នោះ ដើម្បី​ពិនិត្យ​រក​ការពិត​។​

​យ៉ាងណា​ក៏ដោយចុះ ភ្លាមៗ​នោះ មន្ត្រី​ជំនាញ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ មិនទាន់​បង្ហាញ​ឈ្មោះ​អគារ និង​លទ្ធផល នៃ​ការចុះពិនិត្យ​អគារ​ប្រេះ​ថា​បែបណា​នោះទេ​។ ហើយ​ហាក់​មិន​ចង់​ឲ្យ​រឿង ប្រេះ​អគារ​ខាងលើនេះ លេចចេញ​ព័ត៌មាន​ទៅខាង​ក្រៅ​ជា​សាធារណៈ​ទេ​។​

​ទោះជា​បែបនេះ​ក្តី ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​បង្ហាញ​លទ្ធផល ដែល​ជំនាញ​បាន​ចុះ​ពិនិត្យ​អគារ​ប្រេះ មាន​ទីតាំងនៅ​ម្តុំ​ជិត​តោ​ពីរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ជា​សាធ​រណៈ​ផង​។​

​ទាក់ទិន​បញ្ហា​នេះ មន្ត្រីរដ្ឋបាល​សាលាក្រុង​-​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បង្ហាញ​ឈ្មោះ បាន​ទទួលស្គាល់ថា ពិតជា​មាន​ករណី​មាន​អគារ​ប្រេះ​នៅ​ជាន់​ផ្ទាល់​ដី បាន​កើតឡើង​ពិតមែន​។ ហើយ​ថា អគារ​ប្រេះ​មាន​កម្ពស់​ជិត​ដប់​ជាន់​ខាងលើនេះ មាន​ថៅកែ​ជា​ជន​ជាតិចិន​។ ហើយ​ថា អគារ​ប្រេះ បង្ក​ការភ្ញាក់ផ្អើល​នេះ មាន​ស្លាក​យីហោ “​ផ្ទះ​នាគ​” កម្ពស់ ៩​ជាន់​។​

​ការភ្ញាក់ផ្អើល​នេះ បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក “​កូន​ខ្លាច​តូច​” បាន​បង្ហោះ​សារ​សុំ​ឲ្យ​អាជ្ញាធរ ចុះ​ត្រួតពិនិត្យ អគារ​ប្រេះ​បែក​នោះ ឲ្យ​បាន​ឆាប់​ផង​។​

​បន្ថែម​លើ​នេះ ក៏មាន​ប្រជាពលរដ្ឋ​ផ្ញើ​សារ​មក​ថា អគារ​ធំ​ស្កឹមស្កៃ មាន​កំពស់ ៩​ជាន់ យីហោ “​ផ្ទះ​នាគ​” នៅ​ជិត​រង្វង់​មូល​តោ​ពីរ​នេះ កំពុង​ចាប់ផ្តើម​ប្រេះ​ជា​បណ្តើរៗ គួរ​ឲ្យ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ជាទីបំផុត​..​។​

​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​បញ្ជូន​មន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យ​អគារ​ប្រេះ​បែក នៅ​ជាន់​ផ្ទាល់​ដី មាន​ទីតាំង​ស្ថិតនៅ​ម្តុំ​តោ​ពីរ ក្រុងព្រះសីហនុ ឲ្យ​បាន​ឆាប់​។ ជាពិសេស​ជាង​នេះ ក៏​ស្នើ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​លទ្ធផល ដែល​បានមកពី​ការចុះ​ត្រួតពិនិត្យ​បច្ចេកទេស សំណង់​អគារ​ប្រេះ​នោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ជា​សាធារណៈ​ផងដែរ​៕ ដោយ​៖ ដែន សីមា​

spot_img
×