Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច​ទៅ​កូរ៉េខាងត្បូង ខណៈ​ស្ថានការណ៍​ក្នុង​តំបន់​កំពុង​តឹងតែង​ខ្លាំង​

spot_img

​រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច Mark Esper នឹង​ជួបពិភាក្សា​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ ក្រោយពេល​មាន​បញ្ហា​ប្រឈម​កើតឡើង​យ៉ាងច្រើន​ក្នុង​តំបន់ ដូចជា​ភាព​តានតឹង​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន និង​បញ្ហា​ដែល​កូរ៉េខាងត្បូង​ត្រូវ​បង់ថ្លៃ​ការពារ​សម្រាប់​វត្តមាន​របស់​ទ័ព​អា​មេ​រិច​នៅ​ទីនោះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ខាងលើ​បានធ្វើ​ដំណើរ​ដល់​កូរ៉េខាងត្បូង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ក្រោយពេល​មាន​ភាព​តានតឹង​រវាង​ទីក្រុង​តូ​ក្យូ និង​សេ​អ៊ូ​ល ដែល​ប្រទេស​ទាំងពីរ​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្និទ​របស់​អា​មេ​រិច​។ នេះ​គឺជា​ការធ្វើដំណើរ​ទស្សនៈ​កិច្ច​អន្តរជាតិ​លើក​ទី ១​របស់លោក ចាប់តាំងពី​លើក​បាន​ឡើង​ធ្វើ​រដ្ឋមន្ត្រី​ការពារជាតិ​មក​។​

​នៅពេល​ជួបប្រជុំ​ជាមួយនឹង​មេ​ដឹក​ន​កូរ៉េខាងត្បូង លោក​រដ្ឋមន្ត្រី​ការពារជាតិ Mark Esper ទំនងជា​ប្រាប់​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​កាត់បន្ថយ​ភាព​តានតឹង​ជាមួយគ្នា និង​ផ្តោតលើ​បញ្ហា​ប្រឈម​ដែល​បង្កើតឡើង​ដោយ​កូរ៉េខាងជើង និង​ចិន​។​

​ការមកដល់​របស់លោក Mark Esper កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និយាយថា ប្រទេស​កូរ៉េខាងត្បូង​យល់​ព្រៀម​បន្ថែម​លុយ​ច្រើនជាង​មុន សម្រាប់​ការឈរជើង​របស់​ទា​ហ៊ាន​អា​មេ​រិច​ចំនួន ២៨,៥០០​នាក់​នៅ​ទីនោះ ហើយ​បញ្ហា​នោះ​នឹងត្រូវ​ពិភាក្សា​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង បាន​ថ្លែងប្រាប់​អ្នក​សារពត៌មាន​ថា ការចរចារ​នៅ​មិនទាន់បាន​ចាប់ផ្តើម​នៅឡើយ​ទេ​។​

​សូមបញ្ជាក់ថា កូរ៉េខាងជើង​កំពុង​បង្កើត​បញ្ហា​ប្រឈម​ជាច្រើន​អនេក​នៅក្នុង​តំបន់ បន្ទាប់ពី​របប​កុ​ម្មុនិ​ស្ត​នេះ​បានធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល​រហូតដល់​ទៅ ៤​ដង​ក្នុង​រយៈពេល​មិន​ដល់ ២​សប្តាហ៍​។ ទីក្រុង​ព្យុងយ៉ាង​ធ្លាប់​ប្រកាសថា ការបាញ់​មី​ស៊ី​ល​របស់ខ្លួន​គឺ​ដើម្បី​ផ្ញើ​សារ​ព្រមាន​កូរ៉េខាងត្បូង ដែល​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួម​គ្ន​ឡើងវិញ​ជាមួយនឹង​អា​មេ​រិច​។​

​កូរ៉េខាងជើង​តែង​ថ្កោលទោស​សមយុទ្ធ​រួមគ្នា​រវាង​អា​មេ​រិច និង​កូរ៉េខាងជើង ដោយបាន​ចាត់ទុក​សម​យុទ្ធ​នោះ​ថា ជាការ​ហ្វឹកហាត់​សម​ដើម្បី​ត្រៀមខ្លួន​ឈ្លានពាន​កូរ៉េខាងជើង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ channelnewsasia​

spot_img
×