Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិក​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នៅ​ប៉ា​គី​ស្ថាន ត្រូវ​ចាប់ខ្លួន​ទាក់​ទង​នឹង​ការលាង​លុយកខ្វក់​

spot_img

​អ្នកស្រី Maryam Nawaz Sharif ដែលជា​អ្នកនយោបាយ​ឈានមុខ​គេ​មកពី​បក្សប្រឆាំង ក្នុងប្រទេស​ប៉ា​គី​ស្ថាន ត្រូវបាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ប្រឆាំង​អំពើពុករលួយ​ប៉ា​គី​ស្ថាន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC​។​

​អ្នកស្រី Maryam Nawaz Sharif ត្រូវបាន​ចាប់ឃុំខ្លួន នៅពេលដែល​គាត់​បាន​សួរសុខទុក្ខ​ឪពុក​របស់គាត់​នៅ​ពន្ធ​ធនាគារ​។ ឪពុក​អ្នកស្រី​គឺជា​អតីត​នាយករដ្ឋមន្ត្រី ៣​អា​ណិ​ត្ត ហើយ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ៧​ឆ្នាំ​ពីបទ​ពុករលួយ កាលពី​ឆ្នាំ ២០១៧​។​

​ការិយាល័យ​ទទួលខុសត្រូវ​លើ​កិច្ចការ​ជាតិ (NAB) របស់​ប៉ា​គី​ស្ថាន បាន​ឲ្យ​ដឹងថា អ្នកស្រី Maryam Nawaz Sharif ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ការលាង​លុយកខ្វក់ ដែល​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​។​

​គណបក្សប្រឆាំង​របស់​គាត់​ឈ្មោះ PML-N បាន​ហៅ​ការចាប់ខ្លួន​នោះ​ថា ជា​ហេតុផល​នយោបាយ​។ បងប្អូន​ជីដូនមួយរ​បស់​អ្នកស្រី​ក៏ត្រូវ​បាន​ចាប់ខ្លួន​ជាមួយគ្នា​ដែរ ហើយ​អ្នក​ទាំងពីរ​នឹងត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​សុក្រ​។​

NAB បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាសថា ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​បាន​និយាយថា អ្នកស្រី Maryam Nawaz Sharif ត្រូវ​ឃុំខ្លួន​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ទាក់ទង​ទៅនឹង​រោងចក្រ​ផលិត​ទឹកដោះគោ​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ Sharif របស់គាត់​។​

​សូមបញ្ជាក់ថា អ្នកស្រី Maryam Nawaz Sharif បាន​ដឹកនាំ​ការប្រមូលផ្តុំ​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ហើយ​គឺជា​អ្នក​រិះគន់​ឥត​សំចៃ​ម្នាក់​របស់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan និង​យោធា​ដ៏​មានអំណាច៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

 

spot_img
×