Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនា​ញទេ​សច​រណ៍ចុះពិ​និត្យ និងណែនាំទីតាំងផ្ទះសំ​ណា​ក់ ខារ៉ាអូខេ ឲ្យចូលរួ​មរ​ក្សាសុវ​ត្ថិភា​ពរប​ស់ភ្ញៀវ

spot_img

បាត់ដំបង៖ មន្ត្រីជំនាញមន្ទីរទេសចរណ៍ចុះពិ​និត្យ និងណែនាំដល់ម្ចាស់ទីតាំងបើកអា​ជី​កម្មផ្ទះ​សំណា​ក់ និងខារ៉ាអូ​ខេឲ្យចូលរួ​មថែ​រក្សាសុ​វ​ត្ថិភា​ពរ​បស់ភ្ញៀវ។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ មន្រ្តី​របស់​ការិ​យា​ល័យ​ឧស្សា​ហក​ម្មទេ​សច​រណ៍​បាន​ចុះត្រួ​តពិ​និត្យ និងពង្រឹងការណែ​នាំ​តាម​គោល​ការណ៍​របស់​ក្រសួ​ងទេ​សច​រណ៍ ពិសេសតម្រូ​វ​ឲ្យម្ចាស់​ធ្វើអា​ជីវក​ម្ម​ផ្ទះសំ​ណាក់ និងខារ៉ាអូខេក្នុងស្រុក​មូល​ដ្ឋានស្រុកកំរៀង ឲ្យចូលរួ​ម​សំដៅ​លើកកម្ពស់កិច្ចការធ្វើបដិ​ស​ណ្ឋារកិច្ចល្អ ផ្តោត​លើកា​រទា​ក់ទា​ញភ្ញៀ​វទេ​ចរជាតិ អន្តរជាតិ ឲ្យចូលម​ក​លេង​ក​ម្សាន្ត ក្នុងខេ​ត្តបា​ត់ដំបង កាន់តែ​ច្រើន​ថែម​ទៀត​។

ខ្លឹមសាររួម​នៃកា​រណែ​នាំ ផ្សព្វផ្សាយនៃវិស័យទេសច​រ​ណ៍នេះ ផ្តោត​សំខា​ន់ពី​ការការពារសុវត្ថិភាព​រ​បស់​ភ្ញៀវ​ទេ​សចរ អនុវ​ត្តន៍ការងា​រយុទ្ធ​នាកា​រប្រ​យុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទប់​ស្កាត់​ការ​ជួញដូរស្រ្តី​ និងកុមារ អនុវត្តន៍ការ​ដាក់​ស្លាកសញ្ញាអាជីវ​កម្ម​ស្រប​តាម​ការណែ​នាំ និងអនុវត្តន៍យុទ្ធនា​ការ​បរិ​ស្ថាន​គ្មាន​ផ្សែង​បារី ក្នុងវិ​ស័យ​ទេស​ចរ​ណ៍។

គួបញ្ជាក់ថា កា​រចុះពិនិត្យ និងណែនាំ​ដ​ល់ម្ចាស់​ទីតាំង បើក​អាជីវកម្មខា​ង​លើនេះ នឹង​បន្តជំរុញទៅ​លើទី​តាំង​ជាច្រើ​នទៀត ក្នុងខេ​ត្តបា​ត់ដំ​បង ពិសេសតំបន់ទីប្រជុំ​ជន​ឲ្យទទួ​លបាន​ជ្រួត​ជ្រាបទូ​លំទូលាយ ផ្តល់ផ​លជា​វិជ្ជមាននៃវិស័យទេសចរ​ណ៍​៕ ដោយ៖កូឡាប

spot_img
×