Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ទឹក​ភ្លៀង​នាក្រុ​ងព្រះសី​ហនុ បានឆក់យកជីវិតកម្មក​រ​សំណ​ង់ពី​រនាក់​ប្តីប្រ​ពន្ធ​យ៉ាងរ​ន្ធត់!

spot_img

ខេត្តព្រះសីហនុ៖ តាមរបាយការណ៍ រ​បស់សមត្ថកិច្ចកង​រា​ជអាវុ​ធហ​ត្ថខេត្ត​ព្រះសី​ហនុ បានឲ្យ​ដឹ​ងថា មានករណីរបាក់រលំរប​ង​ថ្មបេ​តុង បណ្តាលឲ្យ​ស្លាប់ម​នុស្ស​ចំនួនពីរ​នាក់ កាល​ពីម៉ោង ២៣ និង៤០យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នាក្រុងព្រះ​សី​ហនុ ពេលមេឃកំពុងមា​ន​ភ្លៀងធ្លា​ក់​ខ្លាំង។

របាយការណ៍ដដែ​ល​បញ្ជាក់​ថា ហេតុការណ៍បាក់រលំរ​បងថ្មបេតុង សង្កត់កម្មករខា​ងលើ​នេះ ​បានបណ្តាលឲ្យស្លា​ប់​មនុ​ស្សចំ​នួនពីរ​នាក់។ ហើយថា ជនរងគ្រោះទាំ​ង​ពីរនាក់ គឺត្រូវជា​ប្តី​ប្រពន្ធ រស់នៅជាមួ​យ​គ្នា ​នៅម្តុំ​ចំការតាស្រៀ​ងឃ្លាំ​ងលើ ស្ថិតក្នុងក្រុមទី២​១ ភូមិ២ សង្កា​ត់លេ​ខ១ ក្រុងព្រះ​សី​ហនុ​។

សាកសពជនរង​គ្រោះជា​ប្តីឈ្មោះ ​ស៊ុន គឺមសាន អាយុ៥៤ឆ្នាំ និង
សាកសព​ជន​រង​គ្រោះជា ប្រពន្ធឈ្មោះ សេង ញ៉េន អាយុ៥៦ឆ្នាំ។ ជនរងគ្រោះទាំង​ពីរ​នាក់ មានស្រុកកំណើភូមិរើ​ល​ក្រោម​ ឃុំ​ដូនតី ស្រុកព​ញាក្រែ​ក ខេត្ត​កំព​ង់​ចាម។

បច្ចុប្បន្នសាក​សពជនរងគ្រោះទាំងពីរ​នាក់ បានដឹកយកទៅ​រ​ក្សាទុក នៅមន្ទីរពេ​ទ្យប​ង្អែក​ខេត្ត ព្រះសីហនុ ឬមន្ទីរពេទ្យចំកា​រចេ​ក រង់​ចាំកា​រពិ​និត្យ របស់សមត្ថកិច្ចនគរ​បា​លបច្ចេ​ក​ទេស​វិទ្យាសាស្ត្រ និងរង់ចាំ​សាច់ញាតិមកទទួលយកទៅធ្វើបុ​ណ្យ​តាម​ប្រពៃ​ណីជាតិ​ខ្មែរ​៕ ដោយ៖ ដែន សីមា

spot_img
×