Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា​ទៀ វិចិត្រ ត្រៀមកម្លាំងនិងអូប័រ​១​០គ្រឿង ដើម្បីជួយសង្គ្រោះប្រជានេសា​ទ​ ពិសេសភ្ញៀវ​ទេ​សចរ ពេលជួបគ្រោះ​លើ​លម្ហ​សមុទ្រ

spot_img

ខេត្តព្រះសីហនុ៖ ប្រធានក្រុមមនុស្ស​ធ​ម៌អូ​របី (O3) និង​ជា​ប្រធា​ន​ក្រុមហ៊ុ​ន ជី.ធី.វី.ស៊ី, ស្ពីដបូត​ក​ម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) គឺ លោកឧកញ៉ា ទៀ វិចិត្រ។

លោក មានប្រសាសន៍ថា​ ដោយសង្កេតឃើញស្ថា​ន​ភាពធា​តុអា​កាស​ នាមូលដ្ឋានខេត្តព្រះ​សី​ហនុ បានបន្តមានភ្លៀងធ្លាក់ខ្លាំ​ង​ទាំង​យប់​ទាំងថ្ងៃ​ឥតស្រា​ក​ស្រាននោះ​ លោកបារម្ភខ្លាចមា​ន​បងប្អូ​នប្រ​ជានេ​សាទ ជាពិសេសភ្ញៀវទេស​ច​រជាតិ និងអ​ន្ត​រជាតិ ធ្វើដំណើរតាមសមុទ្រ​អា​ចជួប​គ្រោះអាសន្នចៃដន្យណាមួយកើ​ត​ឡើង។ ឧកញ៉ា ទៀ វិចិត្រ ក៏បានបង្កើតក្រុ​មកា​រងារ​ពិសេស​មួយ​ក្រុម ដើម្បីត្រៀមចូលរួមសហការ​ជា​មួយ​រដ្ឋបា​លខេ​ត្តព្រះសី​ហ​នុ ក៏ដូចជាសមត្ថកិច្ច​ស្ថាប័​នជំ​នាញ​ពាក់ព័ន្ធ ក្នុងការងារជួយសង្គ្រោះប្រ​ជា​ពល​រដ្ឋ ដែលអាចនឹង​ជួ​បគ្រោះ​អាស​ន្នផ្សេ​ងៗ ដោយចៃដន្យណាមួយនៅលើល​ម្ហ​សមុ​ទ្រកើ​តឡើង ហើយអាចចេញសង្គ្រោះ​បា​នទា​ន់ពេ​លវេលា។

លោកឧកញ៉ា ទៀ វិ​ចិត្រ បន្តថា ក្រុមហ៊ុន ជី.ធី.វី.សី របស់លោកបាន​ត្រៀ​មទាំ​ងក​ម្លាំង និងត្រៀម​អូ​ប័រ​ចំនួ​ន ១០គ្រឿងរួចជាស្រេច​ ដើម្បីជួយសង្គ្រោះ បងប្អូនប្រជានេសាទ ​ក៏ដូចជាភ្ញៀវទេសចរជា​តិ​អន្តរ​ជាតិ ដែលអាចជួបឧប្ប​ត្តិហេ​តុផ្សេ​ងៗ​នៅលើ​លម្ហ​សមុ​ទ្រ។

ករណីនេះ លោកឧ​កញ៉ា ស្នើឲ្យអ្នកជាប់ពាក់ព័ន្ធ​ ឬប្រជាព​ល​រដ្ឋ ជួយផ្តល់ព័ត៌មា​ន​មក​ក្រុ​មកា​រងា​រស​ង្គ្រោះ របស់លោ​ក​ ឲ្យបានឆាប់ ប្រ​សិនបើ​មាន​ព័ត៌​មាន បញ្ហាគ្រោះ​អាសន្នកើតឡើង នៅលើលម្ហ​ស​មុទ្រ​។

ទាក់ទិនបញ្ហានេះ លោ​កឧក​ញ៉ា ទៀ វិចិត្រ បានប្រកាស​លេ​ខទូ​រស័ព្ទ​ជូន​មហាជន ដើម្បីទាក់ទងម​ក​ក្រុមស​ង្គ្រោះ ​ក្នុងករណីជួ​ប​ហេតុកា​រណ៍ ឬគ្រោះអាស​ន្នផ្សេងៗ កើតឡើងនៅលើល​ម្ហ​សមុ​ទ្រ។​

សូមទាក់ទងតាមរយៈលេ​ខ៖

០៧៦ ៣៤៥ ៧៧៧៧

០៩៦ ៣៤៥ ៧៧៧៧

០៩៧ ៣៤៥ ៧៧៧៧៕ ដោយ៖ ដែន សីមា

spot_img
×