Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​រៀបចំ​ដែនដី សម្រេច​ឲ្យ​រុះរើ​សំណង់​អគារ​កម្ពស់​៩​ជាន់ ក្នុង​ក្រុងព្រះសីហនុ ក្រោយ​រកឃើញ​សំណង់​គ្មាន​គុណភាព​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​ឲ្យ​ម្ចាស់​អគារ​កម្ពស់​៩​ជាន់ មួយកន្លែង មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​រង្វង់​មូល​តោ​២ ស្ថិតិ​ក្នុងភូមិ​៤ សង្កាត់​លេខ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ រុះរើ​ចេញ បន្ទាប់ពី​មន្ត្រី​ជំនាញ​រកឃើញថា អគារ​ខាងលើនេះ ស្ថាបនា​ឡើង​ខុស​បច្ចេកទេស និង​គ្មាន​គុណភាព។​

​សំណង់​អគារ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន ឈួន​រិ​ន ខន​ស្ត្រា​ក់សិន អេ​ន​ជី​នា​រីង (​ខេ​ម​បូ​ឌា​) ឯ​.​ក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​រៀបចំ​ដែនដី ចុះ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា កាលពី​ព្រឹក​មិញ​នេះ ក្រុមការងារ​បច្ចេកទេស នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​អគារ​ពហុ​មុខងារ​មាន​កម្ពស់ ៩​ជាន់​ខាងលើនេះ​។​

​ចំពោះ​លទ្ធផល បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​បានរ​ក​ឃើញថា សំណង់​នេះ សាង​សង់​ឡើង ដោយ​គ្មាន​លិខិតអនុញ្ញាត និង​គ្មាន​លិខិតអនុញ្ញាត​ឲ្យ​បើក​ការដ្ឋាន​សាងសង់​នោះទេ​។​

​សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ មានការ​ភ្ញាក់ផ្អើល​ថា មាន​ករណី​ប្រេះ​តួ​អគារ​ពហុ​មុខ​ងារ​​កម្ពស់​៩​ជាន់ យីហោ “​ផ្ទះ​នាគ​” មាន​ទីតាំងនៅ​ជិត​រង្វង់​មូល​តោ​ពីរ ក្រុងព្រះសីហនុ​..​។​

​ភ្លាមៗ ក្រោយ​មានការ​ភ្ញាក់ផ្អើល​នេះ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​មូលដ្ឋាន ក៏បាន​ចុះទៅពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​អគារ​ប្រេះ​បែក​នោះ ដើម្បី​ពិនិត្យ​រក​ការពិត និង​រាយ​កា​រប​ម្រ​ជូន​ថ្នាក់ដឹកនាំ​ថ្នាក់លើ​។​

​កាលណោះ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ បាន​ព្យាយាម​មិន​ប្រាប់​ឈ្មោះ​អគារ​ប្រេះ​បែក​ជាន់​ជ​សប់​ដី​នោះ​ថា​បែបណា​ទេ ដោយ​បញ្ជាក់​ខ្លី​ថា រង់ចាំ ឲ្យ​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ ចុះមក​ពិនិត្យ​បច្ចេក​ដោយផ្ទាល់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន​។​

​ចំពោះ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ក៏បាន​ទទូច​ដល់​មន្ត្រី​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​បង្ហាញ​លទ្ធផល ដែល​ជំនាញ​បាន​ចុះ​ពិនិត្យ​អគារ​ប្រេះ កម្ពស់​៩​ជាន់ មាន​ទីតាំងនៅ​ម្តុំ​ជិត​រង្វង់​មូល​តោ​ពីរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ជា​សាធ​រណៈ​ផងដែរ​។ ហើយ​ពេលនេះ លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​គុណភាព និង​បច្ចេកទេស​សាងសង់​អគារ​កម្ពស់ ៩​ជាន់​នោះ ត្រូវបាន​ប្រកាស​ការពិត ដោយ​ក្រ​សួ​ងេ​ប​ចំ ដែនដី​នគររូបនីយកម្ម និង​សំណង់ ដោយបាន​ចេញប្រកាស​ល​ទ្ធ​ផល​ជា​ផ្លូវការ ជូន​ប្រជាពលរដ្ឋ និង​មហាជន បានដឹង​ជា​សាធារណៈ​រួចហើយ គឺ​សំណង់​កម្ពស់​៨​ជាន់​នោះ ត្រូវ​ក្រសួង​រៀបចំ​ដែនដី សម្រេច​ឲ្យ​រុះរើ សំណង់​អគារ​នោះ មិន​ឲ្យ​ដំណើរការ ឬ​បើ​ធ្វើ​អាជីវកម្ម​ទៀត​ទេ ក្រោយ​រកឃើញថា សំណង់​ខាងលើនេះ​សង់​គ្មាន​គុណភាព​៕ ដោយ​៖ ដែន សីមា​

spot_img
×