Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​សត្តឃាត​ជ្រូក​មួយកន្លែង ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​

spot_img

(​រាជធានី​ភ្នំពេញ​)៖ ទីតាំង​សត្តឃាត​ជ្រូក​មួយកន្លែង ស្ថិតក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន ដោយ​ទីតាំង​សត្តឃាត​ជ្រូក ពុំមាន​ច្បាប់​ត្រឹមត្រូវ​។​

​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ ដោយបាន​ការសហការ​ជាមួយ​គណៈ​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) អាជ្ញាធរ​ដែនដី និង​ព្រះរាជអាជ្ញារង បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សត្តឃាត​ជ្រូក ពុំមាន​ច្បាប់​ត្រឹមត្រូវ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ងួន ផ្លូវ ២០០២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បន្ទាប់មក គណៈកម្មការ​ចម្រុះ សម្រេច​ផ្អាក​ដំណើរការ​ទីតាំង​សត្តឃាត​ជ្រូក​ខាងលើ​ជា​បណ្តោះអាសន្ន ហើយ​បាន​ហើយ​អញ្ជើញ​ម្ចាស់​ទីតាំង​ទៅធ្វើ​កិច្ចសន្យា​នៅ គណៈ​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) ។ ពុំ​នោះទេ នឹងត្រូវ​ប្រឈម​នឹង​ការបិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ។ ជាមួយគ្នា​នោះដែរ មន្ត្រី​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​បាន​ដកយក​គំរូ​ចំនួន ០៧​គំរូ បញ្ជូនទៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×