Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅ​ចំណុច​ក្នុង​ចំការ​ខ្លឹម​

spot_img

​កោះកុង​ ៖ ​ស្នងការ​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃ ០៩ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៨និង៣០ នាទី​ព្រឹក ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព នៅ​ចំណុច​ក្នុង​ចំការ​ខ្លឹម មួយកន្លែង​ម្ចាស់​នៅ​ភ្នំពេញ ស្ថិត​ក្នុងភូមិ អូរជ្រៅ ឃុំ​បឹង​ព្រាវ​។​

​កម្លាំង​ផ្នែក​ជំនាញ​ពិនិត្យ​វិភាគ សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល កម្លាំង​ប៉ុស្តិ៍ ហ៊ុំព័ទ្ធ​កន្លែងកើតហេតុ និង​ត្រួតពិនិត្យ​សព​ដោយមាន​ការចូលរួម​ពី លោកគ្រូ​ពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល​, និង​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យឃើញ​សព​បាន​ស្លាប់​នៅក្រោម​ដើម​ខ្លឹម មាន​លក្ខណៈ​ស្អុយរលួយ​ស្លាប់​រយៈពេល​ប្រហែល ១០​ថ្ងៃ មកហើយ​ដូច្នេះ​កម្លាំង មិនអាច​សន្និដ្ឋានបាន​ឡើយ​។​

​សព​មិន​ស្គាល់​អត្តសញ្ញាណ​ភេទ​ប្រុស អាយុ​ប្រហែល​ជាង ២០​ឆ្នាំ ពាក់អាវ​យឺត​ពណ៌​ខៀវ​ដៃខ្លី ស្លៀកខោ ខូវប៊យ​ពណ៌​ក្រ​ម៉ៅ​ជើងវែង ។​

​ដោយមាន​ការសម្របសម្រួល​ពី លោក អ៊ុន សុវណ្ណ​ធានី ព្រះរាជអាជ្ញារង​ខេត្តកោះកុង អោយ​បូជាសព​នៅនឹងកន្លែង​តែម្ដង ដោយ​សព​មិន​ស្គាល់​អត្តសញ្ញាណ និង​មិនមាន​សាច់ញាតិ​។

​បច្ចុប្បន្ន អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល បានប្រគល់​សព​អោយទៅ​លោក​ក្រុមប្រឹក្សាឃុំ និង​លោក​មេភូមិ​ចាត់ចែង​ទៅតាម​ប្រពៃណី ចំពោះ សាច់ញាតិ កម្លាំង​យេ​ី​ង​នៅតែ​បន្ត​ស្រាវជ្រាវ​ស្វែងរក​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×