Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ត​ជោ ៖ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ដែល​ត្រូវ​ប្រឈម​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​នេះ សូម​មានការ​ប្រុងប្រយ័ត្ន​

spot_img

​សម្តេច​តេ​ជោ នាយ​រដ្ឋមន្ត្រី បាន​ថ្លែងថា ​ដោយសារតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កម្ពុជា​យើង​បាន​ជួប​នូវ​គ្រោះធម្មជាតិ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​បាន​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​ទទួល​នូវ​ការ​លិចលង់ ដូចជា​ករណី​នៅ​ខេត្ត​ព្រះសីហនុ​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានអោយដឹងថា កម្ពុជា​យើង ចាប់ពី​ថ្ងៃទី​១០ ដល់​១៦ ខែសីហា ឆ្នាំ​២០១៩​នេះ ដោយ​ឥទ្ធិពល​ព្យុះ និង​ខ្យល់មូសុង​និរតី បណ្តាល​ឲ្យ​ខេត្ត​ជាប់មាត់​សមុទ្រ ពិសេស​ខេត្ត​ព្រះសីហនុ និង​កោះកុង រួមទាំង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម គឺ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង ខណៈ​រាជធានី​ខេត្ត​ផ្សេងៗ​ទៀត មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ដែល​ត្រូវ​ប្រឈម​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​នេះ សូម​មានការ​ប្រុងប្រយ័ត្ន​។

​សូម​អរគុណ​ដល់ អាជ្ញាធរ មាន​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់​ដែល​បាន យកចិត្តទុកដាក់​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នាពេលនេះ​។ សូម​ក្រសួង​ធនធានទឹក គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​វិធានការ​ឲ្យ​បាន​ខ្ពស់​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង និង​បញ្ជៀ​សការ​គ្រោះ​ដល់​ប្រជាពលរដ្ឋ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×