Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើងបាញ់សា​ក​ល្បង​មីស៊ី​ល ២គ្រាប់ទៀតនៅ​ថ្ងៃ​សៅរិ៍នេះ​

spot_img

ប្រទេសកូរ៉េខាងជើងបានធ្វើ​កា​របា​ញ់សា​កល្ប​ងមីស៊ី​លចំនួន ២គ្រាប់នៅថ្ងៃសៅរិ៍នេះ​ ​ដែលនេះគឺជាការបាញ់សាកល្ប​ង​លើក​ទី ៥​ហើយ​របស់​រប​បព្យុង​យ៉ាង ក្នុងរយៈពេលមិនដ​ល់មួ​យ​ខែនោះទេ​។

យោធាកូរ៉េខាងត្បូង បាន​ឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើង​បា​ញ់​នោះគឺជា​ប្រភេ​ទមី​ស៊ីល​រយៈចំងា​យខ្លី។

ការបាញ់នេះកើតឡើង ក្រោ​យពេលប្រធា​នាធិ​បតី​ដូណាល់​ ត្រាំ បាននិយាយថាគាត់បានទទួ​លសំ​បុ​ត្រដ៏ស្រ​ស់ស្អា​តមួយ ពីមេ​ដឹកនាំ​កូរ៉េខា​ងជើង គីម ជុងអ៊ុន។

លោកត្រាំបញ្ជាក់ថា​ លោ​កគី​ម សម្តែងការមិនសប្បាយចិត្ត​ចំ​ពោះកា​រធ្វើស​មយុទ្ធរួមគ្នានាពេលបច្ចុ​ប្បន្ន រវាងអាមេ​រិ​ច និ​ងកូ​រ៉េខាង​ត្បូង។

តើយើងដឹងអ្វីខ្លះពីការបា​ញ់មី​ស៊ីល​នោះ?

មីស៊ីលរយៈចំងាយខ្លីរបស់កូរ៉េ​ខា​ងជើង ត្រូវបានបាញ់ពីទី​ក្រុ​ង​ Hamhung ស្ថិតនៅភាគខាងត្បូង​ ខេត្ត Hamgyong ហើយបានធ្លាក់ចូលសមុទ្រ​ជប៉ុ​ននៃ​ភា​គខា​ងកើត​ឧបទ្វី​បកូ​រ៉េ។

មីស៊ីលដែលបាញ់ចេញនៅម៉ោង​ប្រហែ​ល​ ៥កន្លះ ហោះបាន​ចំងា​យ ៤០០គីឡូម៉ែត្រ និងរយៈកម្ពស់ ៤៨គី​ឡូម៉ែ​ត្រ។ នេះបើតាមការបញ្ជាក់របស់​យោធា​កូ​រ៉េខាង​ត្បូង នៅក្នុង​សេ​ចក្តី​ប្រកាស​។

សូមបញ្ជាក់ថា កូរ៉េខា​ងជើ​ងតែ​ងថ្កោល​ទោស​សមយុ​ទ្ធរួម​គ្នារ​វាងអា​មេរិច និងកូរ៉េ​ខា​ងត្បូង ដោយកូរ៉េខាងជើង បានចាត់ទុកសម​យុ​ទ្ធនោះថា​ ជាការហ្វឹកហាត់សមដើ​ម្បី​ត្រៀម​ខ្លួនឈ្លា​នពា​នកូ​រ៉េខាង​ជើង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×