Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន​ ម៉ានី​ ជំរុញ​ និងលើកទឹក​ចិត្ត​ឲ្យយុ​វជ​ន​បន្ត​ចូល​រួម​ក្នុង​សកម្ម​ភា​ពសង្គ​ម​

spot_img

ខេត្តស្វាយរៀងៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវ​ជ​នក​ម្ពុជា​ថ្នាក់ក​ណ្តាលកាល​ពីថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០១៩នេះ បាន​មានប្រ​សាស​ន៍ជំ​រុញ​ និងលើកទឹក​ចិ​ត្តឲ្យ​យុវជន​ បន្តចូលរួម​ក្នុ​ងស​ក​ម្មភាពស​ង្គម​ ដោយសង្កត់ធ្ង​ន់​ថា​ “យើងទាំង​អ​ស់​ មកពីប្រភ​ព​ផ្សេង​គ្នា​ និងអាចមានភាពផ្សេ​ង​គ្នា ប៉ុន្តែយើងមាន​នូវ​បុព្វហេតុ​រួមគ្នា​មួយ​ នោះគឺការរួមគ្នាប​ង្កើតភាព​ជាគំរូ និង​ភាព​វិជ្ជ​មាន​សម្រាប់សង្គមយើង​​ ​និ​ងស​ម្រាប់​កូន​ចៅយើងជំនា​ន់ក្រោយ​”។​ សកម្មភាពរប​ស់​យើងនាពេ​លក​ន្លងមក​ បានឆ្លុះបញ្ចាំងយ៉ាងច្បា​ស់​ថា យើងបា​ន​​និង​កំពុង​ធ្វើអ្វី​ ​លើសពីប្រ​យោជ​ន៍ផ្ទាល់​ខ្លួន​ នោះគឺជាប្រយោជន៍សម្រាប់​ស​ង្គមយើងទាំង​មូល​​។

លោកបានមានប្រសាសន៍ដូច្នេះក្នុងឱកា​ស​ដែល​លោក និងលោ​កម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​
បានអ​ញ្ជើញ​ជាអ​ធិបតី​នៅក្នុង​ពិធីជួ​បសំ​ណេះសំណាល​ជាមួ​យស​មាជិក សមាជិកា សហភាពសហព័ន្ធយុវ​ជ​នក​ម្ពុជាខេ​ត្តស្វាយ​រៀង​ ដែលបានប្រព្រឹត្តទៅនៅសាល​ប្រ​ជុំសា​កលវិ​ទ្យាល័យ​ស្វាយរៀ​ង ព្រមទាំ​ងមា​នកា​រចូល​រួមពី​គ្រួសារ ស.ស.យ.ក ថ្នាក់កណ្តាល​ ​ស.ស.យ.ក ខេត្តស្វាយរៀង សរុបចំនួន១៦១០​ នាក់។

លោកប្រធានសហភាពសហព័ន្ធយុវជ​ន​កម្ពុ​ជា បានបញ្ជាក់ថា ក្នុងរយៈ ៧ឆ្នាំចុងក្រោយនេះ​ ​អ្វីដែលធ្វើឲ្យខ្ញុំមាន​​មោ​ទនភាព ក្នុងនាម​ខ្ញុំ ស.ស.យ.ក. ហើយមានកម្លាំងចិត្តធ្វើ​ប​ន្តទៀ​តនោះគឺ​ សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក. យើងបានរីកលូតលា​ស់​ជាប​ន្តបន្ទា​ប់។ អរគុ​ណចំ​ពោះសមា​ជិក សមាជិកា ដែលជ្រើសរើសពាក់ឯ​ក​សណ្ឋា​នមួ​យនេះ ។ ពេលប្រជាពលរ​ដ្ឋ​ឃើញ​ Logo របស់យើង គឺមិនដែល​ផ្សា​រភ្ជាប់ទៅភា​ពអ​វិជ្ជ​មាននោះ​ទេ ប្រជាពលរដ្ឋតែ​ងតែ​ផ្សារ​ភ្ជាប់ ទៅលើកិច្ចការ​ស​ង្គម…នេះហើយ​ចំពោះ​ខ្ញុំជា​មោទ​នភា​ព។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀ​ង​ បាន​លើកឡើងថា “សកម្ម​ភាព​នៃកា​រចូល​រួម​របស់​ស.ស.យ.ក. ពិតជាបានបង្ហាញពីតួនាទី​ដ៏​សំខាន់រ​បស់យុ​វជន ក្នុងដំណើរ ការអភិវ​ឌ្ឍ​សង្គម​ ព្រមទាំងសបញ្ជាក់ឲ្យឃើញ​​ពី​ភាពស​ក្តិសម​ទៅនឹង​តួនា​ទីជាអ្នកដឹកនាំបន្តវេន​។ ជាក់ស្តែងតួនាទីក្នុងជួ​រ​ថ្នាក់​ដឹក​នាំខេត្ត​ស្វាយរៀ​ង មួ​យចំនួ​ន ត្រូវបានផ្តល់អា​ទិ​ភាព​ដល់យុ​វជន ដែលមាន​ភា​ពសក​ម្ម ចរិតល្អ ​ និងមា​នស​ម​ត្ថភា​ពគ្រប់គ្រា​ន់ក្នុង​ការ​ដឹកនាំ៕ ដោយ៖វ៉ៃកូ

spot_img
×