Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះធ្វើយុ​ទ្ធនាការ​អប់​រំផ្ស​ព្វផ្សាយ ច្បាប់​ចរាច​រណ៍​ផ្លូវគោក ដល់អ្ន​កបើ​កប​រ​រថយ​ន្តដឹកកម្ម​ក​ររោ​ងចក្រ នៅតំ​បន់​សេដ្ឋកិ​ច្ចពិ​សេស​មេនហា​តធេ​ន ក្រុ​ងបាវិត

spot_img

ខេត្តស្វាយរៀងៈ អនុគ​ណៈក​ម្មកា​រសុ​វត្ថិភា​ពច​រាចរ​ណ៍​ផ្លូវ​គោក ខេត្ត​ស្វាយ​រៀង កាល​ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បានចុះធ្វើយុទ្ធនា​ការ​អប់​រំផ្ស​ព្វផ្សាយច្បា​ប់ច​រាច​រណ៍ផ្លូ​វគោក ដល់​អ្នកបើ​ក​បររថ​យន្តដឹ​កកម្ម​ក​ររោ​ងចក្រ នៅតំ​បន់​សេដ្ឋ​កិច្ច​ពិសេ​សមេន​ហាត​ធេន​ ក្រុ​ងបា​វិត ខេត្តស្វាយរៀង ក្រោមវត្ត​មាន​ដឹ​កនាំដោយលោកស្រី ឯក ​សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀ​ង​ និ​ងមានការចូលរួមពីលោ​ក​ឧត្ដ​មសេ​នីយ៍​ត្រី ភោគ សុខុន ស្នងការរងន​គ​​រ​បាល​ខេ​ត្ត លោក តី ស៊ីផន អនុប្រធានមន្ទីរសាធារណ​កា​រ និង​ដឹ​កជ​ញ្ជូនខេ​ត្ត កងរាជអាវុធ​ហ​ត្ថខេ​ត្ត បងប្អូនអ្នកបើកបរ​រ​ថយ​ន្តដឹក​កម្ម​ករ​រោង​ចក្រស​រុបវ​ត្តមាន​ចំនួន ១៤៨នាក់។

លោកឧត្ដមសេនីយ៍ត្រី ភោគ សុខុន បានមានប្រសា​សន៍ថា អ្នកបើកបររថយន្តដែល​តែ​ងតែ​ជួប​គ្រោះថ្នា​ក់ច​រាច​រជាញឹក​ញា​ប់ គឺបណ្ដា​លម​កពី​បញ្ហាមួ​យចំ​នួនដូ​ចជា៖ រាល់​ពេលបើកបរគឺមិនបាន​ទុ​កច​ន្លោះសុ​វត្ថិ​ភាព ឲ្យបានគ្រប់គ្រាន់ជាពិសេសពេល​វ៉ា​ និ​ងជែ​ងក្នុ​ងស្ថានភា​ពគ្រោះ​ថ្នាក់​។ ពេលបើ​កប​រមានល្បឿនលឿនមិនគោរពស្លា​ក​សញ្ញា​ និងច្បាប់ចរាចរ​ណ៍​កំណ​ត់ដូ​ចជានៅ​ទីប្រ​ជុំជន​ និង​ក្រៅទី​ប្រជុំជ​ន។ អ្នកបើ​កប​ររ​ថយន្ត​ដឹកក​ម្មករទាំងអស់ត្រូវឧស្សាហ៍ត្រួត​ពិ​និត្យ និងថែទាំរថយន្ត​ជា​ប្រចាំ​។ បច្ចុប្ប​ន្នខេ​ត្តបានបង្កើតក្រុមល្បាតចល័​ត​ដោយ​មាន​រថយ​ន្ត២​គ្រឿង ដើម្បីឃ្លាំមើលតាម​ដង​ផ្លូវ​ចំពោះ​អ្នក​បើក​បរណា ដែលល្មើ​សច្បា​ប់ច​រាច​រណ៍​ផ្លូវគោ​​ក និងចា​ប់ផា​កពិន័​យ។

លោកស្រីអភិបា​លរ​ងខេ​ត្តស្វាយរៀង បានសម្ដែងនូវការសោក​ស្ដា​យ ចំពោះគ្រោះ​ថ្នា​ក់រ​ថយន្តដឹកកម្មក​រ​រោងច​ក្រ​ចំនួន​២ករ​ណី នៅថ្ងៃទី​ ​៣០និ​ង៣១ខែ​កក្កដា រហូត​ដល់​មាន​អ្នកស្លា​ប់ និង​របួសនា​ពេលក​ន្លងទៅ​ ហើយចំ​ពោះប​ញ្ហាគ្រោះ​ថ្នាក់​ច​រាចរ​ដែលកើ​តឡើង បណ្ដាល​មក​ពីក​ត្តាមនុ​ស្សភាគច្រើន ដោយ​សារអ្ន​កបើ​កបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍ ​បើក​បរលើស​ល្បឿនកំ​ណត់ វ៉ានិងជែងខ្វះការប្រុ​ង​ប្រយ័​ត្ន អ្នកបើកបរប្រើប្រាស់គ្រឿង​ស្រ​វឹង និងសារធា​តុ​ញៀន ​អ្នក​បើកប​រម៉ូតូ​មិនពាក់មួកសុវត្ថិ​ភា​ពជាដើ​ម។​

លោកស្រីក៏បានសំណូមពរដល់អ្នក​បើ​កបរ ពេល​បើកប​រទាំ​ងអស់ សូមមា​នកា​រយោ​គយល់​អធ្យា​ស្រ័យគ្នា​ និងសូមឲ្យពួក​គា​ត់បង្រៀ​នច្បាប់​ចរាច​រណ៍​បន្តដល់​បង​ប្អូន កូន ក្មួយក្នុងគ្រួសារ និងមិត្តភក្ដិ​ ជាពិសេ​សធ្វើ​កន្លែ​ងអង្គុយ​ក្នុង​រថយន្ត ឲ្យស​មរ​ម្យ និងសុ​វត្ថិ​ភាព​ដល់​អ្នកជិះ​។

បន្ទាប់ពីមានប្រសាសន៍សំណេះសំណា​លចប់ ក្រុម​ការ​ងារបានចែកខិតប័ណ្ណច្បាប់ច​រា​ចរ​ណ៍ចំនួ​ន ២០០សន្លឹក ផ្ទាំងសម្រាប់អ្នកថ្មើ​រ​ជើង​ ចំនួ​ន១០សន្លឹក ស្ទីកគ័រចំ​ណាំ​ងផ្លាត​ ចំនួន៣០០​ស​ន្លឹក បិទស្ទីកគ័រថ្ងៃនេះថ្ងៃស្អែ​កកុំ​ឲ្យ​មានគ្រោះ​ថ្នាក់​ច​រាចរចំនួ​ន២០​សន្លឹ​ក និ​ង​បានត្រួតពិនិត្យបច្ចេកទេសរថយន្តមា​ន​ដូចជា​ ៖ រថយ​ន្តគ្មានកៅ​អីសម្រា​ប់ក​ម្មក​រអង្គុ​យចំនួ​ន ៤៤គ្រឿង រថយ​ន្តគ្មា​ន​បាឡុងតា​កេចំនួ​ន៣​គ្រឿង​ កញ្ចក់​ប្រេះស្រាំ​ ចំនួ​ន២គ្រឿ​ង ប័ណ្ណបើ​កបរខុ​ស​ប្រភេទ​ចំនួ​ន៦ប័​ណ្ណ គ្មានប័​ណ្ណបើ​កប​រចំនួ​នម្នាក់ រថយ​ន្តគ្មា​នផ្លាកលេ​ខចំនួ​ន ២គ្រឿង ព្រម​ទាំងបា​នធ្វើ​កិច្ចស​ន្យា និងពិន័យតាមផ្លូវច្បាប់​ផ​ងដែរ​៕ ដោយ៖ វ៉ៃកូ

spot_img
×