Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែ​បុរាណ​នានា ទៅកាន់​សុវណ្ណ​ភូមិ​

spot_img

សុវណ្ណ​ភូមិ ដែល​មកពី​ពាក្យ​ពីរ​ម៉ាត់ គឺ សុវណ្ណ (​មាស​) និង ភូមិ (​ទី​ដី ផែនដី​) មានន័យ​ផែនដី​មាស ។ ហើយ​ពាក្យ​នេះ​ត្រូវបាន​ប្រើ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​អសោក​ក្នុងអម្លុង​ស​.​វ​ទី ៣ នៃ​ព​.​ស​ម្ល៉េះ ដោយ​សំដៅលើ​ប្រទេស​មន នគរ​ចម្ប៉ា នគរ​ភ្នំ (​ខ្មែរ​) ជ្រោយ​ម​លា​យូ និង​ឥណ្ឌូនេស៊ី ដែល​ស្ថិត​ក្នុង​ទ្វីប​អាស៊ី​ភាគ​អាគ្នេយ៍ ។​

ក្នុង​ស​.​វ​ទី ៣-១ មុន​គ​.​ស អាស៊ីអាគ្នេយ៍​ដែល​ជា​រួម​មាន​នគរ​ម​ន នៅ​បច្ចុប្បន្ន​ភូមា​, ស៊ូ​មាត្រា ឬ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​តំបន់​ទាំងឡាយ ដែល​ក្រោយមក​បន្ដិច ពោល​គឺ​នា​ដើម​សម័យ​ប្រវត្តិសាស្ដ្រ​បាន​ក្លាយទៅជា​ដែនដី​នៃ​អាណាចក្រ​ដំបូងបង្អស់​របស់​ជន​ជាតិខ្មែរ គឺ​នគរ​ភ្នំ និង​ចម្ប៉ា បាន​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា ។​

ជនជាតិ​ឥណ្ឌា​ដែល​មក​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​អាយ បាន​ធ្វើឡើង​ដោយ​ផ្លូវ​សមុទ្រ​តាមរយៈ កំពង់ផែ​ធំៗ និង​តាម​ផ្លូវគោក ។ ហើយ​ដើម​ហេតុ​នាំឱ្យ​មាន​ការបង្កើត​រដ្ឋ​តូចធំ​នៅ​អាស៊ី​អាគ្នេយ៍ ក៏​ដូច​នៅ​ឥណ្ឌូនេស៊ី គឺ​ការអនុវត្ត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌា ។​
ភូមិសាស្ដ្រ​នៃ​អាស៊ីអាគ្នេយ៍​ខាងលើនេះ ត្រូវបាន​ជនជាតិ​ឥណ្ឌា​បុរាណ​កំណត់​យ៉ាង​ច្បាស់លាស់​ដោយ​ឱ្យឈ្មោះ​ថា សុវណ្ណ​ភូមិ (​ដែនដី​មាស​) ។ ក្នុងអំឡុង​ស​.​វ​ទី ៣ នៃ​គ​.​ស តែ​នៅ​សម័យ​នោះ​ពុំទាន់​មាន​ប្រទេស​ថៃ លា​វ និង​វៀតណាម​ខាងត្បូង​ទេ ។ ប្រទេស​ថ្មី​ទាំង​នោះ​មុន​ស​.​វ​ទី ១៣ និង ១៧ គឺជា​ភាគ​មួយ​នៃ​ចក្រភព​កម្ពុជទេស និង​នគរ​ច​ម្ប៉ា ។​

​រូបភាព ១-២ : កាក់​រូប​សំពៅ​អារ៉ាប់ ឈ្មោះ​ដាវ រកឃើញ​នៅ​ក្លង​ធំ ដកស្រង់​ចេញពី ៖ Art & Culture Magazine, Vol.4, Febr., BE. 2543, Bangkok. និង ផែនទី​សុវណ្ណ​ភូមិ (​ម​.​ត ១៩៩៣)

តាមពិតទៅ មិនមែន​មាន​តែ​ជនជាតិ​ឥណ្ឌា​តែប៉ុណ្ណោះ​ទេ ដែល​បាន​ស្គាល់​សុវណ្ណ​ភូមិ សូម្បី​តែ​ជនជាតិ​ក្រិច ដូចជា​ភូមិសាស្ដ្រ​វិទូ ប្ដ៉ូ​ឡេ​មេ នា​ស​.​វ​ទី ២ និង​អគ្គរាជទូត​ចិន កាំ​ង​ថៃ នៅ​ស​.​វ​ទី ៣ ក៏​បាន​ស្គាល់​យ៉ាង​ជាក់ច្បាស់​ដែរ ។ សម្រាប់​ជនជាតិ​ក្រិច គេ​ប្រើ​ពាក្យ​ក្រិច Chersonese រីឯ​ពាក្យ​ចិន​វិញ គិន​លិន ពាក្យ​ទាំងពីរ​នេះ សុទ្ធសឹងតែ​មាន​ន័យ​ដូច​ពាក្យ សុវណ្ណ​ភូមិ ជា​ភាសាសំស្ក្រឹត​របស់​ឥណ្ឌា​ដែរ ។​

តើ​ជនជាតិ​ឥណ្ឌា និង​ក្រិច​មកកាន់​សុវណ្ណ​ភូមិ​តាម​វិធី​ណា ?

តាម​គម្ពីរ​និទ្ទេស និង​មិលិ​ន្ទ​បញ្ហា ជា​ភាសាបាលី កំណត់ហេតុ​ចិន ឬ​ផែនទី​របស់ ប្ដ៉ូ​ឡេ​មេ យើង​ដឹង​ថា នៅ​អតីត​ដែនដី​មន មាន​កំពង់ផែ​សមុទ្រ ៣ គឺ​ត​ក្កោលៈ តេន​សរិម និង​វេ​សុង្គ ហើយ​នៅ​ជ្រោយ​ម​លា​យូ មាន​កំពង់ផែ​តាំ​ព្រលិង្គ (​តាន់​ម៉ី​លៀនៅ​លី​គោ​) នៅ​ជ្រោយ​ក្រា​មាន​តាកូ​ប៉ា (​តៀ​គី​វលី​) នៅ​កោះ​ស៊ូ​ម៉ា​ត្រា មាន​កំពង់ផែ​បង្កា​, នៅ​នគរ​ភ្នំ​មាន​អូរ​កែវ ដែល​សព្វថ្ងៃ​នៅ​វៀតណាម​ខាងត្បូង តែ​នា​សម័យបុរាណ​បាន​លាតសន្ធឹង​រហូតដល់​ដង​ទន្លេ​ចៅ​ផា​យ៉ា និង​ជ្រោយ​ម​លា​យូ ។

ជនជាតិ​ឥណ្ឌា​ធ្វើដំណើរ​ចេញពី​ប្រទេស​ខ្លួន​ដោយ​សំពៅ​ទៅកាន់​សុវណ្ណ​ភូមិ យើង​ដឹង​ថា ពួកគេ​ចេញ​ពី​កំពង់ផែ​កមរៈ ប៉ូ​ឌូ​កេ សោ​ប​ត្មៈ និង​ត​ម្រ​សិ​ប្ដិ ឬ​តាម​លុក នៅ​ទន្លេ​គង្គា ៕ (​ម​.​ត្រា​ណេ​)

spot_img
×