Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាស់ជរាគ្មា​នទីពឹង ជនពិការ និងអ្នករស់នៅជាមួយ​មេរោ​គអេដស៍ ទទួល​បាន​អំណោ​យម​នុស្សធម៌របស់់់់់់់់់់់់់់់់់់់់់់់់់់់់់សាខាកា​កបា​ទក្រ​ហ​មកម្ពុ​ជាខេ​ត្តស្វាយរៀ​ង

spot_img

ខេត្តស្វាយរៀងៈ ដើម្បីឆ្លើ​យត​បទៅនឹងតម្រូវការរបស់ប្រជា​ព​លរដ្ឋ ជាជ​នងាយ​រង​គ្រោះ នៅទី​ស្នាក់​ការ​អនុសាខាកាកបាទក្រហមក​ម្ពុ​ជាក្រុ​ងស្វាយ​រៀង នាព្រឹក​ថ្ងៃ​ទី១០ ខែសីហា ឆ្នាំ២​០១៩​នេះ ក្រុមការងារសាខាកាក​បា​ទក្រ​ហម​កម្ពុ​ជាខេត្ត ដឹកនាំដោយលោក ​ម៉ែន វិបុល ប្រធានគណៈកម្មាធិកា​រ​សាខា​ ព្រមទាំងសមា​ជិ​ក សមា​ជិក​ការនៃ​គណៈ​កម្មាធិ​ការសា​ខា នាំយកអំណោយមនុស្ស​ធ​ម៌ និង​សំណេះសំ​ណាល​ សួរ​សុខទុ​ក្ខ ព្រមទាំង​ចែក​អំណោ​យជូន​ចាស់​ជរាគ្មា​នទីពឹង ចំនួ​ន២៩នាក់ ជនពិការ ៤​ នាក់ អ្នករស់នៅជាមួយមេរោគ​អេ​ដស៍​ ២ នា​ក់ និង​គ្រួសារ មានជីវភាពខ្វះខា​ត​ ៥៤ គ្រួសារ សរុប ៨៩ គ្រួសារ មកពី ៧ សង្កាត់ ក្នុងក្រុងស្វាយ​រៀង​ ។

មានប្រសាសន៍សំណេះសំណាលនា​ឱកា​សនោះ លោក​ ម៉ែន វិបុល បានពាំនាំនូវសេ​ចក្ដី​នឹក​រលឹក ពីសំ​ណាក់ស​ម្ដេ​ចកិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ​មក​ម្ពុជា​ ដែល​តែ​ងតែគិ​តគូរសុ​ខទុក្ខ ដល់​ប្រជាព​លរដ្ឋ ដែលជា​ជ​នងាយ​រង​គ្រោះ និងរងគ្រោះដោយគ្រោះមហ​ន្ត​រាយ​ផ្សេងៗ​ លោក​បាន​បញ្ជា​ក់បន្ថែម ដល់​អ្នកទ​ទួល​អំណោ​យទាំ​ង ៨៩ គ្រួសារ ដោយសង្ខេបអំ​ពីស​កម្ម​ភា​ពនានា របស់​កាក​បាទ​ក្រហម​កម្ពុ​ជា នៅថ្នាក់សាខា និងអនុសាខា បានយកចិ​ត្ត​ទុក​ដាក់​ និ​ងដោះ​ស្រាយបន្ទាន់ ដល់​គ្រួសារ​ដែល​រង​គ្រោះដោយសា​រគ្រោះ​ធម្មជា​តិ ដូចជា ខ្យល់ក​ន្ត្រាក់ រន្ទះ​បាញ់ គ្រោះថ្នា​ក់ច​រាចរជាដើម ធ្វើឲ្យប្រជាពលរដ្ឋទាំង​នោះ​បាន​ធូរស្រាលមួ​យចំ​ណែក ហើយពេលនេះសា​ខា​បាន​គិតគូរដល់​លោក​តា លោ​កយា​យ ចាស់ជរាដែលគ្មាន​ទី​ពឹង អ្នករស់នៅជាមួយមេ​រោ​គអេដ​ស៍ ជនពិការ កុមារ​កំព្រា​ ព្រោះ​មិនមែនតែ​ក្រុង​ស្វាយរៀ​ងមួយទេ ដែល​សាខាត្រូ​វដោះស្រា​យ គឺត្រូវដោះស្រាយដល់​ស្រុ​ក ក្រុង​ផ្សេង​ទៀត តាមល​ទ្ធភា​ពដែល​សាខា​មាន​ ។

អំណោ​យដែលចែកជូនទាំង ៨​៩​ គ្រួសារ ក្នុង ១ គ្រួសារទទួល​បា​ន អង្ករ ៣០ គីឡូក្រាម កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រមា ១ សារ៉ុង ១ និងថវិកា ៥០.០០០ រៀល ៕ដោយ៖ វ៉ៃកូ

spot_img
×