Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គ​ស្នង​ការន​គរ​បាលជាតិ ទាត់ចោលការបំភ្លៃព័​ត៌​មាន​រប​ស់សម​ រង្ស៊ី ខណៈសម រង្ស៊ីថា លោ​ក ​នេត​ សាវឿន​និងក្រុ​មគ្រួ​សារ បានទៅទិញសញ្ជាតិ​ពី​ប្រទេស​២

spot_img

ភ្នំពេញ៖ អគ្គស្នងការនគរបា​ល​ជាតិ នាយឧត្តមសេនី​យ៍​ សន្ដិបណ្ឌិត នេត សាវឿន បានប្រកាសទាត់ចោ​ល​ ចំពោះ​ព័​ត៌មាន​បំភ្លើស និងមានលក្ខណៈញុះញង់​មួ​លប​ង្កាច់ របស់ទណ្ឌិត សម រង្ស៊ី ដែល​បាន​យក​ទៅបង្ហោះនៅលើហ្វេសប៊ុករ​ប​ស់ខ្លួន​។

យោងតាមសេចក្ដីបំភ្លឺរបស់អ្នកនាំ​ពាក្យ នៃអគ្គស្នងការដ្ឋាននគ​រ​បាលជា​តិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍​ ​នេត សាវឿន អះអាងថា មិនដែលមានប្រវត្តិរត់ចោល​ស្រុ​ក និងប្រព្រឹត្តអំ​ពើ​ក្បត់ជា​តិ ក្បត់ប្រជាជន បំផ្លាញសេចក្ដីរបស់​ជា​តិនោះ​ឡើយ។

យោងសេចក្ដីបំភ្លឺរបស់អ្នកនាំពា​ក្យ​ នៃអគ្គស្នងការដ្ឋា​ន​នគ​របា​លជាតិ​៖ “ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ដែលជាមេដឹកនាំក្រុម​ឧ​ទ្ទាមក្រៅ​ច្បាប់ បានព្យាយាមបង្ហោះព័ត៌​មា​ន ប្រឌិតបំផ្លើសបំ​ភ្លៃ​ នូវ​ការ​ពិត​ដែលមា​នល​ក្ខណៈ ញុះញងមួលបង្កា​ច់​ ​ធ្វើឲ្យប៉ះពាល់ដ​ល់​កិត្តិយ​ស និងសេចក្តីថ្លៃថ្នូរ​ប​ស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការន​គ​របា​លជាតិ​។
លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានតួនាទីដឹកនាំកម្លាំង ន​គរ​បាល​ជាតិគ្រ​ប់លំដា​ប់ថ្នា​ក់ ក្នុងការថែរក្សាសន្តិសុ​ខ​ សណ្តាប់ធ្នាប់សាធារណៈ​ ​និង​សុវ​ត្ថិភាពសង្គ​មជូ​នប្រ​ជាព​លរដ្ឋ និងជាពិសេសដឹកនាំក​ម្លាំ​ងអ​នុវត្តន៍ច្បាប់​ ដើម្បីតាមចាប់ខ្លួន​ឧ​ក្រិដ្ឋជន សម រង្សី និងបក្ខពួកតាមអំ​ណា​ចសា​លក្រ​ម រប​ស់តុ​លាកា​រ។ នាយឧ​ត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងកា​រ​នគរ​បាលជា​តិ ជាមេដឹកនាំជាន់​ខ្ព​ស់ នៃកងកម្លាំងនគរបាល​ជា​តិ ដែលតែងតែនៅរួ​ម​សុខ​ទុក្ខ ជាមួយប្រជាពល​រ​ដ្ឋខ្មែរ និងខ្វាយខ្វល់ជា​និ​ច្ចពី​សន្តិសុ​ខ និងសុវត្ថិភាពរប​ស់​ប្រ​ជាពល​រដ្ឋ​គ្រប់​រូប ហើយមិនដែលមានប្រវត្តិ​រ​ត់ចោល​ស្រុក​ និ​ងប្រ​ព្រឹត្តអំ​ពើក្បត់​ជាតិ ក្បត់ប្រជាពល​រ​ដ្ឋ ឬធ្វើសកម្មភាពញុះ​ញ​ង់ បង្ក​ចលា​ចលដ​ល់ស​ង្គម​ជាតិ ឬធ្វើសកម្មភាពណា​មួ​យ ​ក្នុង​គោលដៅ​បំផ្លិ​ចបំផ្លា​ញជា​តិ និងសេចក្តីសុខសាន្តរ​ប​ស់ប្រ​ជាព​លរដ្ឋ ដូចទណ្ឌិត​ស​ម រង្ស៊ី និងបក្ខពួក​នោះ​ទេ។​
នៅ​ក្នុងឋានៈជាពលរដ្ឋខ្មែរថ្លៃថ្នូ​រ​មួយ​រូប លោកនាយឧ​ត្តមសេ​នី​យ៍ សន្តិបណ្ឌិត នេត សាវឿន មិនមានចេតនាធ្វើកា​រ​ត​បត ជាមួយទ​ណ្ឌិ​ត សម រង្សី និងបក្ខពួក ដែលជាក្រុមឧទ្ទា​ម​ក្រៅច្បា​ប់ តែងតែព្យាយា​ម​ ធ្វើឲ្យ​សង្គ​មចលា​ចល វឹកវរ បំផ្លាញសុខស​ន្តិ​ភាព​ និ​ងផ​លប្រយោ​ជន៍​រប​ស់ប្រ​ជាព​លរដ្ឋ”។

សូមបញ្ជក់ថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកថា “លោក ហ៊ុន សែន បានបញ្ជាលោក នេត សាវឿ​ន ដែលជា​ក្មួយ​ប្រសារបស់​គាត់ និងជាអគ្គស្នងការនគរបាល​ជា​តិ ឲ្យ​ទៅចា​ប់លោ​ក សម រង្ស៊ី ពេលលោកវិលត្រឡប់មកប្រ​ទេ​សក​ម្ពុជាវិ​ញ។ តែលោក នេត សាវឿន ខ្លួនឯង និងក្រុមគ្រួ​សា​រគា​ត់ (ភរិយា ឈ្មោះ ហ៊ុន គឹមឡេង / HUN KimLeng និងកូនស្រី ៣ នាក់) បានទៅទិញសញ្ជាតិពី​ប្រ​ទេស២​ នៅឯបរទេស គឺ ប្រទេស សេនគ្រីស្តុហ្វឺអេនណេវី​ស​ (Saint Christopher and Nevis) ជាកោះតូចមួយ នៅទ្វីបអាមេរិក និង ប្រទេសសៃ​ប្រឹស​ (Cyprus) ជាកោះតូចមួ​យ នៅទ្វី​បអឺ​រ៉ុប។ ក្រោយពីបានដឹងពី​ផ្ទៃ​ក្នុង​គណ​បក្សប្រ​ជាជ​នកម្ពុជា ថា របប ហ៊ុន សែន ជិតដួលរ​លំហើយ​ ទើបក្រុមគ្រួសារ​លោ​ក នេត សាវឿន នេះ ដែលជិតស្និទ្ធជាទីបំ​ផុត​ជាមួ​យក្រុម​គ្រួសារ​លោក​ ហ៊ុន សែន ពួកគាត់ត្រៀមរត់ចេញ​ពី​ប្រទេស​ក​ម្ពុជា បន្ទាប់ពីបានយកលុយពុករ​លួ​យរា​ប់លា​នដុ​ល្លារ ទៅដាក់នៅក្រៅប្រទេស​។​ លោក សម រង្ស៊ី សូមប្រាប់ទៅលោក ​នេត សាវឿន វិញថា មិនចាំបាច់រត់ចោល​ស្រុក​ទេ ហើយបើគាត់ចង់រស់​នៅ​លើទឹ​កដី​ប្រទេស​កម្ពុជា តទៅទៀតយ៉ាងសុ​ខ​សាន្ត សូមគាត់រួមកម្លាំងជា​មួ​យប្រ​ជារាស្ត្រ​ខ្មែរ និងកងកម្លាំងប្រដាប់អា​វុ​ធស្នេហា​ជា​តិ ទៅចាប់លោក​ ​ហ៊ុន សែន វិញ ពេលលោ​ក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ មកដល់ប្រ​ទេ​សកម្ពុជាវិញ”៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×