Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់អីនិយា​យហើ​យ ពលរដ្ឋរំពឹង​អី​ទៀត បើសូម្បីតែ​ម៉ូ​តូប៉ូ​លិស​ទុក​​នៅ​​ក្បែរ​ក្លៀ​​ក ក៏​​ត្រូ​វលោក​ចោរលួចទៅបា​ត់

spot_img

ភ្នំពេញ៖ លោក ឡុច លីណា ព្រះនាម១៨អូ មន្រ្តី​ន​គរ​បាលប៉ុ​ស្តិ៍ទំ​នប់ទឹក បាន​រៀបរាប់អ្នក​សា​រព័ត៌មាន​ថា ឲ្យ​ជួយផ្សាយគា​ត់​ផង គាត់អត់មានលទ្ធភាពទិ​ញ​អាថ្មីទៀ​ត​ទេ ហើយម៉ូតូ ដែលចោរលួចយក​ទៅ​បាត់​នោះ ពាក់ផ្លាកលេ​ខភ្នំ​ពេញ 1HR-3424 គឺគាត់បង់រំលោះដោយញី​ស​ឈាម​ យក​មក​ជិះប៉ុ​ណ្ណោះ។​

ហេតុការណ៍ចោរលួចម៉ូតូ​មន្រ្តីប៉ូលិ​សខា​ងលើ​នេះ កើតឡើងកាលពីវេលាម៉ោងជា​ង​២ទៀ​បភ្លឺឈា​នចូ​លថ្ងៃ​សៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើចិ​ញ្ចើ​មផ្លូវ ម៉ៅសេទុងកែងផ្លូវ​១​៩៣ ស្តុបទួ​ល​ស្វាយ​ព្រៃ​។

លោក ឡុច លីណា បា​នរៀប​រា​ប់​បន្តថា បន្ទា​ប់​ពីម៉ូតូធំ ដែលជិះ​ប្រ​ដេញ និងល្បាតទាំងយប់ទាំង​ថ្ងៃ​រប​ស់ អ​ង្គភា​ពខូ​ចម៉ា​ស៊ីនយកទៅឲ្យជាងជួ​ស​ជុល លោកបាន​យកម៉ូតូផ្ទាល់​ខ្លូ​ន​ម៉ាក ហុងដា​ឌ្រី​ម (Dream) មកជិះល្បាតការពារសុវត្ថិ​ភា​ព ជូនប្រជាពលរដ្ឋក្នុ​ង​មូល​ដ្ឋាន អស់ជាច្រើន​ម៉ោ​ង រួចក៏ចូលគោល​ដៅ​វិញ​ នៅចំ​ណុច​លើចិ​ញ្ចើមផ្លូ​វម៉ៅសេ​ទុង កែងផ្លូវ១៩៣ ស្តុបទួល​ស្វា​យព្រៃ​ ដោយទុកម៉ូតូជាប់​ប៉ៅ​អ៊ី​​ដូច​សព្វ​ដង ហើយ​បា​ន​ស​ម្រាក​លើប៉ៅ​អ៊ី ដើម្បីតម្រ​ង់ខ្ន​ងប​ន្តិច មិនដឹងថា ភ្លេច​ដក​សោទេ ហើយក៏ដេកលង់ល​ក់​មួយភាំ​ង ស្រាប់តែឮ​ស​ឡេង​ បញ្ឆេះ​ម៉ូតូ​ ក៏​ភ្ញាក់​ដឹងខ្លួន ស្ទុះងើ​បមើល ឃើញជនសង្ស័យជិះម៉ូតូយ៉ា​ង​លឿនទៅ​បាត់​តែម្ដ​ង។

ស្រ្តីជាប្រពន្ធរបស់បង​១​៨អូ បានរៀបរាប់លើ ហ្វេសប៊ុកថា ” វាជាកម្លាំងញើស​ឈាម​រប​ស់គា​ត់ ដោយប្រឹងទាំងយ​ប់​ទាំងថ្ងៃ​ទាំង​ក្តៅទាំ​ងរងា ឥឡូវត្រូវបាន​ចោ​រលួ​ចបា​ត់ទៅ​ហើយ​” ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×