Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន UN ស្វាគ​ម​ន៏​ចំពោះ​ការបើក​ខ្សែ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​សារជាថ្មី​រវាង​កូរ៉េ​ខាង​ទាំង​ពីរ​

spot_img

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​សំដែង​ការ​ស្វា​គម​ន៏​ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ប្រព័ន្ទ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនងរ​វាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ហើយ​លោក​សំដែង​ក្តីសង្ឃឹម​ថា នឹង​មាន​ការផ្តួចផ្តើម​ផ្នែក​ការទូត​ផ្សេងទៀត ដើម្បី​បញ្ចប់​បញ្ហា​ប្រឈម​នៅ​ឧបទ្វីប​កូរ៉េ​។​

​កូរ៉េខាងត្បូង និង​ខាងជើង ទើបតែ​បាន​បើក​ខ្សែ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​នៅ​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បន្ទាប់ពី​មាន​ការ​កាត់ផ្តាច់​តាំងពី​ឆ្នាំ ២០១៦​មក​ម្លេះ​។ ការបើក​ដំណើរការ​ឡើង​វិញ​នៅ​បណ្តាញ​ទំនាក់ទំនង​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បានប្រកាស​បើកចំហរ​ឲ្យមាន​កិច្ចចរចារ​ជាមួយនឹ​ង​
​កូរ៉េខាងត្បូង ក្នុង​ការបញ្ជូន​គណៈប្រតិភូ​កីឡា​ឲ្យចូល​រួម​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​នៅ​កូរ៉េ​ខាងត្បូង​។​

​អ្នកនាំពាក្យ​របស់ UN ឈ្មោះ Farhan Haq បាន​ថ្លែងថា “​នេះ​គឺជា​ការអភិវឌ្ឍ​ន៏​ប្រកបដោយ ភាព​វិជ្ជមាន​ដែលមាន​កិច្ចសន្ទនា​រវាង​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​”​។​

​លោក​ថ្លែងបន្តថា លោក Antonio Guterres ”​បាន​ស្វា​គម​ន៏​ចំពោះ​ការបើក​បណ្តាញ​ទំនាក់ទំនង​ឡើងវិញ​រវាង​កូរ៉េ​ទាំង​ពីរ​”​។​

​អ្នកនាំពាក្យ​ដដែល​បញ្ជាក់​ទៀត​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ស្នើ​ឲ្យមាន​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ពួក​យើង​សង្ឃឹមថា ការផ្តួចផ្តើម​ផ្នែក​ការទូត​នេះ​នឹង​ជួយ​ឲ្យ​ពួក​យើង​សម្រេច​គោលដៅ​ទាំងនោះ​៕ សុភ័ក្ត្រ​

spot_img
×