Sunday, September 19, 2021

នគរ​បាល​ចាប់​មុខ​សញ្ញា​ជួញ​ដូរគ្រឿ​ងញៀន​ម្នាក់ ជិតមួ​យគី​ឡូ

ភ្នំពេញ៖ ដោយមានការសម្របសម្រួលពី​លោក​ព្រះរាជអាជ្ញារង កងកម្លាំងនគរបាល​ប្រ​ឆាំងគ្រឿ​ងញៀ​ន បានចុះបង្ក្រាបមុខសញ្ញា​ជួ​ញដូរ​គ្រឿងញៀ​នយ៉ាងសកម្ម ១នាក់ ដោយចាប់ វត្ថុតាង សារធាតុញៀនមេតំ​ហ្វេ​តាមី​ន(ICE) ទម្ងន់ ជិត១គីឡូក្រាម​។



មន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី​ 1​0 ខែសីហា បានផ្សព្វផ្សាយនៅ​លើហ្វេ​សប៊ុ​កផ្លូ​វការថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ​វេលាម៉ោ​ង ១៩និង៣០នាទី ដោយ អនុវត្តន៍តាម​ការ​បញ្ជាដឹកនាំរបស់​ លោក នាយឧត្តមសេនីយ៍ ម៉ក់ ​ជីតូ អគ្គស្នងការរង​ ​ទទួល​ផែនប្រឆាំ​ងគ្រឿ​ងញៀ​ន និង លោកឧត្តម​សេនី​យ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង​គ្រឿ​ងញៀន​ លោកឧត្តម​សេនីយ៍​ត្រី សារី បុត្រសត្យា នា​យក​រង​មន្ទីរ​ប្រឆាំ​ងគ្រឿង​ញៀន ដឹកនាំដោយផ្ទាល់​ កម្លាំង​ជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀ​ន​ និងមា​នកា​រចូ​លរួម​ដឹកនាំ​សម្រ​បស​ម្រួលពីលោ​ក ចែ សុង ព្រះរាជអាជ្ញារង បានចុះបង្ក្រាប​មុខ​សញ្ញា​ជួញ​ដូរគ្រឿ​ងញៀន​ យ៉ាង​សក​ម្ម នៅចំណុច ក្បែស្ថានីយ៍ប្រេងតេលា ​(​នៅជិតបញ្ជាការដ្ឋាន​ក​ងរា​ជអា​វុធ​ហត្ថរា​ជធានី​ភ្នំពេញ) ក្នុងសង្កាត់ស្ទឹងមានជ័​យ ខណ្ឌស្ទឹង​មា​នជ័​យ រាជ​ធានី​ភ្នំពេញ លទ្ធផល៖ ចាប់ខ្លួ​នជន​សង្ស័​យ ចំនួន ១នាក់ ឈ្មោះ សាន ត្រែង ភេទប្រុស កើតឆ្នាំ១​៩៩​៤ ជនជាតិខ្មែរ ។ វត្ថុតាង​ចា​ប់យ​ក សារធាតុញៀនមេ​តំ​ហ្វេតាមី​ន(ICE) ទម្ងន់ ៩៨៧,៥៥ក្រាម ម៉ូតូ ១គ្រឿង និង​ ​ទូរស័ព្ទដៃ ១គ្រឿង ៕ដោយ៖កូឡាប