Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល១៤ឆ្នាំ EU ផ្តល់អាហារូ​ប​ករ​ណ៍ ដល់និ​ស្សិ​ត និង​បុគ្គ​លិក ជិត១ពាន់​នា​ក់ ទៅសិ​ក្សានៅ​ក្រៅ

spot_img

ភ្នំពេញ៖ ​ ​កម្មវិធី Erasmus+ បានផ្ដល់អាហារូបករ​ណ៍​ជាច្រើ​នប្រ​ភេទ​ដល់និ​ស្សិត​ម្នាក់ៗ តាមរយៈកម្ម​វិ​ធីសិក្សា ចល័តផ្ទេរក្រេឌី​តជា​អន្ត​រជាតិ​ មានបរិញ្ញាបត្រ​ជា​ន់ខ្ព​ស់ចម្រុះសាកលវិទ្យាល័យ ​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ជាមួយនឹ​ងកា​រឧ​បត្ថ​ម្ភ អាហា​រូប​ករណ៍ពេញលេញដល់និស្សិត​ ​និង​បុគ្គ​លិកក​ម្ពុជា។


គិតចាប់ពីឆ្នាំ២០០៥ ​ដ​ល់ឆ្នាំ២​០១៩ កម្មវិធី Erasmus+ ដែលទទួលបានថ​វិ​កាឧ​បត្ថ​ម្ភពីស​ហភាព​អឺរ៉ុប ​បាន​ផ្ដល់អា​ហារូប​ករ​ណ៍ដល់និ​ស្សិត និងបុគ្គលិកសាកលវិទ្យា​ល័​យនៅ​កម្ពុ​ជាជាង​៩០០នាក់ ឱ្យទៅបន្ត​កា​រសិ​ក្សា និ​ងប​ណ្ដុះបណ្ដា​ល ឬ ធ្វើបាឋកថា ​នៅក្នុងប្រទេសសហ​ភា​ពអឺ​រ៉ុប​។
លើកឡើងក្នុងសន្និសីទ​សា​រព័ត៌​មាន ស្តីពីកម្មវិធី Erasmus+ ដែលជាកម្មវិធី​ផ្ត​ល់អា​ហារូ​បក​រណ៍​ឱ្យនិស្សិ​តទៅ​សិក្សា នឹងធ្វើការនៅសហភា​ព​អឺរ៉ុប កាលពីល្ងាចថ្ងៃទី​៩ ខែសីហា ឆ្នាំ២០១៩នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រ​ចាំ​ប្រទេ​សក​ម្ពុជា(EU) លោក George EDGAR បានឱ្យដឹងថា បានបញ្ជាក់ថា បុគ្គលិកនិងនិ​ស្សិ​ត ដែ​លទទួ​លបា​​​នអាហា​​រូ​ប​រណ៍ ពួកគេភាគ​ច្រើ​ន ទទួលបានអាហារូបក​រ​ណ៍ ​តាម​រយៈក​ម្មវិធី​សិក្សា​ចល័ត ផ្ទេរក្រេឌីត ជាអន្តរជាតិ សម្រាប់រយៈពេល​ច្រើ​នបំផុ​ត១​២ខែ។
ឯកអគ្គរដ្ឋទូតសហ​ភា​ពអឺរ៉ុ​ប បានបន្ថែមថា កម្ពុជាស្ថិតនៅខាងក្រោយ​ឆ្ងា​​​យជាង​ប្រទេស​ជិតខាង ជាពិសេសថៃ ​និងវៀ​ត​ណាម បើគិតពីចំនួនពាក្យ​សុំ​អាហារូ​បក​រណ៍ និងអត្រាជោគ​ជ័​យ ដើម្បីទទួលបានបន្តកា​រ​សិក្សា​កម្រិត​បរិញ្ញា​បត្រជា​ន់ខ្ព​ស់ ចម្រុះសាកលវិទ្យាល័យ ​(Erasmus Mundus Joint Master Degree) ជាមួយនឹងការផ្ដល់អា​ហា​រូបក​រណ៍​ពេញលេ​ញពីក​ម្មវិធី​នេះ។
លោកថា ទាក់ទិននឹង​ប​ញ្ហានេះថា ចាំបាច់ត្រូវមានកា​រ​ផ្សព្វផ្សា​យព័ត៌​មាន​ អំពី​ឱកា​សអាហារូ​បក​រណ៍ឱ្យកាន់តែទូលំទូលាយ​ប​ន្ថែម​ទៀត ហើយនេះ គឺជាមូលហេតុដែល​ប្រ​តិភូ​សហភា​ពអឺ​រ៉ុប សមាគមអតីតនិស្សិ​ត​ Erasmus Mundus កម្ពុជាកំ​ពុ​ងធ្វើ​។
លោក Georg​e EDGAR បានបញ្ជាក់​ទៀ​តថា នៅក្នុងឆ្នាំ២​០​១៩នេះ ក្រោមកម្មវិធី​សិ​ក្សាច​ល័ត​ផ្ទេរក្រេ​ឌីត​ជាអន្ត​រជាតិ Erasmus សហភាពអឺរ៉ុប បានផ្ដល់ថវិ​កា​គាំទ្រដ​ល់និ​ស្សិត និងបុគ្គលិកសាកល​វិ​ទ្យាល័​យចំនួ​ន៨៧ នាក់ ក្នុងនោះ បុគ្គលិកសាកលវិ​ទ្យា​ល័យ​៦៧នាក់ និងសិ​ស្ស​២០​នាក់ ឱ្យទៅបន្តការ​សិ​ក្សាទ​ទួល​បានកា​របណ្ដុះ​បណ្ដា​ល ឬ បង្រៀនរហូតដ​ល់​រយៈ​ពេល ១២ខែ នៅតាមសាកលវិទ្យា​ល័​យនាំ​មុខ​គេនៅអឺ​រ៉ុប ដូចជា នៅប្រទេស អូទ្រីស បារាំង អាល្លឺម៉ង់ អ៊ីតាលី លីទុ​យអានី ប៉ូឡូញ ព័រទុយហ្កាល់ រ៉ូម៉ានី អេស្ប៉ាញ ស៊ុយអែត និងតួកគី ជាដើម។
ស្របពេលជាមួយ​គ្នានេះ​ដែរ ក៏មានបុគ្គលិកសិ​ក្សា​ចំ​នួន​៣៦នាក់ មកពីសាកលវិទ្យា​ល័​យ​ចំនួន​២៣ មកពីប្រ​ទេ​ស​ចំនួ​ន៨ ដែលចូលរួមក្នុ​ង​កម្មវិ​ធីនេះ មកបង្រៀនរយៈ​ពេ​ល​២ខែ ក្នុងសាកលវិទ្យាល័​យ​ចំនួ​ន៧ នៅកម្ពុជា មានដូចជា៖ សាកលវិទ្យាល័យភូ​មិ​ន្ទភ្នំ​ពេញ សាកលវិទ្យាល័យ​ប​ញ្ញាសា​ស្រ្តក​ម្ពុជា​ សាកលវិទ្យាល័យ​ភូ​មិ​ន្ទកសិ​កម្ម សាកលវិ​ទ្យា​ល័​យ ហ្សាម៉ាន់ សាក​លវិ​ទ្យាល័​យលី​មកុក​វីង សាកលវិទ្យាល័យ​ភូ​មិន្ទ​វិ​ចិត្រសិ​ល្បៈ និងសាកលវិ​ទ្យា​ល័យ​អន្ត​រជា​តិ ក្រោមគម្រោងកិច្ចព្រ​ម​ព្រៀង​ភាព​ជាដៃគូ​រវា​ងសា​កលវិ​ទ្យាល័​យ ដែលកំពុងប​ន្ត​អនុវត្តន៍នាពេ​លប​ច្ចុ​ប្បន្ននេះ​។
កញ្ញា ឡាយ ស៊ីវហួង​ ​ជានិស្សិត ដែលបានបញ្ចប់កាសិក្សាក​ម្ម​វិធី​អាហា​រូប​ករ​ណ៍ទៅស​ហភា​ពអឺរ៉ុ​ប​និង កញ្ញា ហួរ ពៅរតនៈ ដែលទើបនិងទ​ទួល​បាន​អាហា​រូប​​ករណ៍ ទៅបន្តការសិក្សាថ្នា​ក់ប​រិញ្ញា​បត្រជាន់ខ្ពស់ចម្រុះសាក​ល​វិ​ទ្យាល័យ​ បាន​លើក​ឡើង​ដូច​គ្នាថា ដើម្បីបានទទួលអាហារូបរ​ណ៍នេះ​ វាពិតជាមិនងាយស្រួ​ល​នោះទេ​ ដើម្បី​ត្រៀម​ខ្លួន​ទទួល​បាន​អាហារូបក​រណ៍នេះ​ ក្រៅពីពង្រឹ​ង​សមត្ថ​ភាព ក្នុងការៀ​ន​សូត្រ​ ឱ្យបានពិន្ទុល្អនៅ​សា​លាចាំ​បាច់​ត្រូវ​មានកា​រចូល​រួមជាច្រើនជាមួ​យ​នឹង​ការ​ងារ​សង្គ​ម ដើម្បីឱ្យទទួល​បា​ន​បទ​ពិសោ​ធន៍ ជាពិសេ​ស​ ត្រូវមានសម​ត្ថ​ភាព ផ្នែកភាសាអង់​គ្លេ​សឱ្យ​បានច្រើ​ន ដើម្បីទទួលបា​ន​ការ​វាយ​តម្លៃ​ ឱ្យបា​ន​ច្រើនផងដែរ៕ ដោយ៖កូឡាប

spot_img
×