Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​ម្ចាស់​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​ផ្អាក​អស់​រយៈពេល​២​ឆ្នាំ​

spot_img

​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ដកស្រង់​សេចក្តីប្រកាសរ​បស់​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង​ថ្ងៃទី ៣/១​ថា មន្ត្រី​កូរ៉េខាងជើង​ម្នាក់ បានធ្វើការ​ទាក់​ទំ​ង​ជាមួយ​ភាគី​កូរ៉េ​ខាងត្បូង​តាមរយៈ​បណ្តាញ​ទាក់ទង​ទើប​ត​ភ្ជាប់​។​

​សេចក្តីប្រកាស​ខាងលើ​ឲ្យដឹង​បន្ត​ថា ការសន្ទនា​ដោយ​ផ្ទាល់​តាមរយៈ​ទូរស័ព្ទ​អូសបន្លាយ​រវាង​ប្រទេស​ទាំង​ពីរ បាន​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង ១៥​និង​៣០​នាទី ល្ងាច​មិញ (​ម៉ោង​តំបន់​)​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​កូរ៉េខាងជើង បាន​ម្ចាស់ការ​ទូរស័ព្ទ​មកកាន់​កូរ៉េខាងត្បូង​ក្នុងអំឡុង ២​ឆ្នាំកន្លងមក ប្រទេស​នេះ​បាន​កាត់ផ្តាច់​ខ្សែ​ទូរស័ព្ទ​កាលពី​ខែ ២/២០១៦ សំដៅ​តបស្នង​នឹង​ការ​ដែល​កូរ៉េខាងត្បូង បាន​បិទទ្វារ​តំបន់ឧស្សាហកម្ម​រួម Kaesong​។​

មន្ត្រី​កូរ៉េខាងត្បូង​ត្រួតពិនិត្យ​ខ្សែ​ទូរស័ព្ទ​ក្រហម​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom

​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង បានឲ្យ​ដឹង​ពី​ខ្លឹមសារ​នៃ​ការសន្ទនា គឺ​សំដៅ​ត្រួតពិនិត្យ​មើល​បញ្ហា​បច្ចេកទេស​ប៉ុណ្ណោះ​។ ប៉ុន្តែ​ព័ត៌មាន​លំអិត​ផ្សេងទៀត​ពុំ​បាន​ត្រូវ​ទម្លាយ​ចេញ​ឡើយ​។​

​របៀបវារៈ​ដំបូង​នៃ​ការចរចា​រវាង​ប្រទេស​ទាំង​ពីរ និង​ប្រមូលផ្តុំ​ទៅ​លើ​ការប្រព្រឹត្ត​ទៅ​នៃ​អូឡាំពិក​រដូវរងា​ព្យុង​យ៉ាង​របស់​កូរ៉េ​ខាងត្បូង​នៅ​អំឡុង​ខែក្រោយ​។ ទោះ​យ៉ាងណា​ឥរិយា​ថ្មី​នេះ​របស់​ក្រុង​ព្យុងយ៉ាង ស្តីពី​សំណើរ​ចរចា​សន្តិភាព​ជាមួយ​កូរ៉េខាងត្បូង ក្នុង​សន្ទរកថា ស្វាគមន៍​ឆ្នាំ​ថ្មី​របស់​លោក​គីម បាន​បង្ហាញ​ឲ្យឃើញ​នូវ​ទង្វើ​សកម្ម​របស់​កូរ៉េខាងជើង ហើយ​វា​ត្រូវបាន​កូរ៉េខាងត្បូង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​៕ សូ​យ​ន​

spot_img
×