Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វទ​ន្សោង​១ក្បាល ងាប់ដោ​យជា​ប់អន្ទាក់ ក្នុង​ដែន​ជម្រកសត្វព្រៃសហគមន៍​ស​ង្ឃរុក្ខា​វ័ន

spot_img

ខេត្តឧត្តរមានជ័យ៖សត្វទន្សោង (គោព្រៃ) ១ក្បាលដែលជាប្រ​ភេទ​សត្វកម្រមានទម្ងន់ប្រមាណ៥០០គី​ឡូ​ក្រាម បានងាប់ប្រមាណ​១ទៅ២​ថ្ងៃកន្លងម​ក​នេះ ត្រូវបានក្រុមអភិរក្ស​ប្រទះ​ឃើ​ញ ខ​ណៈជ​នខិលខូច​លបលួ​ចចូ​លទៅដាក់អន្ទាក់ក្នុ​ងដែ​នជម្រកសត្វព្រៃសង្សរុ​ក្ខ​វន្ត នៅខេត្តឧត្ត​រមាន​ជ័​យ។

មន្រ្តីអភិរក្ស​ប្រចាំ​ការនៅតំបន់ដែនជម្រក​ស​ត្វព្រៃ​សហ​​គម​ន៍សង្ឃ​រុក្ខាវ័ន សត្វកម្រនេះនៅ​ថ្ងៃ​​ទី១០ ខែសីហា ឆ្នាំ២០១៩ ខណៈពេលចុះល្បាត​ក្នុ​ងព្រៃ ក៏ប្រទះ​ឃើ​ញសត្វ​ទន្សោ​ងបាន​ដេក​ងាប់ ដោយនៅ​កន្លែង​ក៏ឃើ​ញមាន​អ​ន្ទាក់ ដែលគេលួចដាក់​ចាប់​ស​ត្វជាប់់់់​នឹងជើង ហើយតាមការសន្និដ្ឋានពីម​ន្ត្រី​ក្រុម​អភិរក្ស សត្វទន្សោងអាចជា​ប់​អន្ទា​ក់ពី​១ទៅ២​ថ្ងៃមុ​ន។

​ ព្រះសង្ឃ ប៊ុន សាលួត ព្រះប្រធានសហគមន៍ស​ង្ឃរុ​ក្ខាវ័​ន និងមន្រ្តីប​រិ​ស្ថាន បានចាត់ឲ្យក​ម្លាំ​ងល្បាត​ព្រៃ រៀបចំ​នាំ​យ​កសត្វ​ងាប់​ដ៏កម្រ​នេះ ចេញពីតំបន់ដែល​ជា​ប់អន្ទា​ក់ យកទៅស្នាក់ក​ណ្តា​លដែន​ជម្រ​កស​ត្វព្រៃស​ង្ឃរុ​ក្ខាវ័ន​ ដើម្បី​រៀបចំធ្វើពិធីប័ង្សុ​លតា​ម​ប្រពៃ​ណីព្រះពុទ្ធសាសនា ​ដែ​លស​ម្តែង​ពីកា​រសោ​កស្ដា​យជាខ្លាំ​ង នូ​វកា​របា​ត់បង់ចំ​ពោះស​ត្វក​ម្រនេះ៕ដោយ៖កូឡាប

spot_img
×