Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ពីព្រោះថា តែងផ្តល់ផលលល្អមកវិញជានិច្ច ។ អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឲ្យប្រកបរបររកស៊ីជួញដូរតែហុចផ្លែផ្កាគួរជាទីពេញចិត្ត ប៉ុន្តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្ន ព្រោះក្រុមមនុស្សចាំបោកប្រាស់ក៏មានច្រើនដែរ ។

រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីចូរកុំមាត់ឥតគម្របឬនិយាយមិនកោតក្រែងចំពោះគ្នា ព្រោះនោះនាំតែមានរឿងរ៉ាវឈ្លោះប្រកែកគ្នាមិនចេះចប់ប៉ុណ្ណោះ ៕

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនទៅមុខយឺតណាស់ហើយពិសេសបើចង់បំពេញការងារអ្វីតែងមិនផ្តល់ផ្លែផ្កាដូចគាប់បំណងប៉ុន្មានទេ ។ លោកអ្នកមានរឿងស្មុគស្មាញច្រើន ហើយបើចង់ធ្វើអ្វីមួយធំដុំក៏តែងមិនបានដូចបំណងប៉ុន្មានដែរ ។ អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាប្រទាំងប្រទើសនឹងងាយកើតរឿងរ៉ាវជម្លោះវិវាទណាស់គប្បីប្រយ័ត្នប្រយែង ។

រីឯបញហាស្នេហាកម្លោះក្រមុំឬពោះម៉ាយក្តីចូប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់ ៕

ឆ្នាំខាល

រាសីស្រុតចុះ។ នៅថ្ងៃនេះដោយដួងរាសីស្រុតចុះហេតុនេះលោកអ្នកត្រូវរក្សាភាពស្ងាត់បន្តិចទើបប្រសើរ ។ អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមិនជួបការលំបាកខ្លាំងក្លាឡើយ ពីព្រោះលោកអ្នកអាចរកផលកម្រៃគ្រាន់បើជាងមុនផង ។ ការធ្វើដំណើរឆ្ងាយជិតមិនសូវផ្តល់ផលល្អទេ តែងជួបបញ្ហាមិនល្អលុកលុយយាយីច្រើន ។

រីឯបញ្ហាស្នេហាកម្លោះក្រមុំងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នាណាស់គប្បីរក្សាភាពនឹងធឹង​បន្តិចទើបប្រសើរ ៕

ឆ្នាំថោះ

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារចាស់ថ្មី ពីព្រោះថាផលតែងឆ្លើយតបមកវិញជានិច្ច ។ ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារចាស់ថ្មីមួយចំនួនទៀត ។ ក្នុងថ្ងៃនេះដែរ លោកអ្នកអាចបណ្តាក់ទុនរកស៊ីមិនថាតូចក្តីឬធំក្តីគឺតែងអាចហុចផ្លែផ្កាសមប្រកបសឹងតែទាំងអស់ ។ ក្នុងផ្ទះសម្បែងបើមានជម្លោះវិវាទក្នុងគ្រួសារហើយលោកអ្នកចង់ធ្វើការដោះស្រាយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេ ថែមទាំងអាចប្រែមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង ។

រីឯស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់ ។

ឆ្នាំរោង

រាសីល្អជាមធ្យម ។ នៅថ្ងៃនេះការរស់នៅនិងប្រកបការងារឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗនិងមានជោគជ័យមកវិញជានិច្ច ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ ការរកប្រាក់ចំណូលជួបភាពតានតឹងហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ទប់ទល់ការចាយវាយក្នុងគ្រួសារទៅរួច ។

រីឯបញ្ហាស្នេហាកម្លោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបគ្មានបញ្ហាកើតឡើង ៕

ឆ្នាំម្សាញ់

រាសីស្រុតចុះ ។ នៅថ្ងៃនេះការចរចា ឬធ្វើអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ ។ លោកអ្នកត្រូវតស៊ូមានះកិច្ចការងារទើបផលលំបាកទំាងពួងចៀសឆ្ងាយ ហើយផលល្អកើតមកជំនួសវិញ ។ សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរទាំងអតិថិជនចាស់ថ្មីមិនសូវមានមកអើតទេ ហើយការរកផលកម្រៃទៀតសោតមិនថាទីឆ្ងាយជិត គឺបានត្រឹមមួយទប់ទល់ប៉ុណ្ណោះ ។

រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា ៕

ឆ្នាំមមី

រាសីល្អជាមធ្យម ។ នៅថ្ងៃនេះសម្រាប់ស្ត្រីមានគ្រោះយាយីខ្លះៗធ្វើឲ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតឆ្ងាយត្រូវប្រយ័ត្នក្រុមមនុស្សមានមុខរបរដូចគ្នាបង្ករឿងថ្នាំងថ្នាក់ និងដណ្តើមអតិថិជនដោយប្រការណាមួយ ។ ការរស់នៅត្រូវរក្សាភាពនឹងធឹងជាងនេះបន្តិចកាន់តែប្រសើរ ។

រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា ដូចនេះមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនឡើយ ៕

ឆ្នាំមមែ

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះបើលោកអ្នកមានការតាំងចិត្តការងារនោះបើទោះបីកិច្ចការធ្លាក់ចុះប៉ុណ្ណាក៏តែងដោះស្រាយចេញដែរ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ បញ្ហាប្រាក់កាសមានការលូតលាស់ទោមុខគ្រាន់បើ ហើយបើទោះបីមិនច្រើនក៏មានការចូលគ្រាន់បំពេញក្រពះផងដែរ ។

រីឯស្នេហាកម្លោះក្រមុំមានភាពផ្អែមល្ហែម កក់ក្តៅ ប្រពៃណាស់ ៕

ឆ្នាំវក

រាសីល្អជាមធ្យម ។ នៅថ្ងៃនេះអាចមានបញ្ហាខ្លះចូលអុកឡុកយាយី ប៉ុន្តែយ៉ាងណា បើលោកអ្នកតាំងចិត្តដោះស្រាយនោះឃើញថា ទោះរឿងរ៉ាវតូចធំតែងដោះស្រាយចេញជានិច្ច ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ មិនមានការប្រែប្រួលប្តូរផ្លាស់គួជាទីកត់សម្គាល់ទេ គឺដូចសព្វមួយដង ។

រីឯបញ្ហាស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខ ប៉ុន្តែមិនត្រូវឈ្លក់វង្វេងនឹងល្បែងស្នេហាខុសរបៀបឡើយ ប្រយ័ត្នត្រូវមកដេកទុក្ខសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលទៅហើយ ៕

ឆ្នាំរកា

រាសីល្អជាមធ្យម ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរដិបរដុបបន្តិច ពោលគឺមិនល្អប្រសើរប៉ុន្មានទេម្ល៉ោះហើយទោះធ្វើអ្វីតាងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ ។ នៅថ្ងៃនេះវិញសម្រាប់លោកអ្នកដែលចង់ពង្រីកមុខជំនួញ ដោយសារទ្រព្យ ដែលជាលាភហេងមានការខ្សត់ខ្សោយដូចនេះមិនត្រូវហ៊ានបោះទុនរកស៊ីដោយចំណាយទុនធំដុំឡើយ ប្រយ័ត្នចំណាយប្រាក់ទុនទៅហើយរកតែដកដើមមកវិញមិនឃើញ​។

រីឯបញ្ហាស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកុំឃើញភ្លាមស្រឡាញ់ភ្លែតឬចង់យកល្បែងនេះលេងសើច​ប្រយ័ត្ននាំរឿងរ៉ាវដំបៅទ្រូងនៅថ្ងៃមុខ ៕

ឆ្នាំចរ

រាសីខ្ពស់ត្រដែត ។ នៅថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយលោកអ្នកតាងតែញាប់ដៃញាប់ជើង ពីព្រោះថាផលល្អៗតែង​ឆ្លើយតបមកវិញជានិច្ច ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗមួយចំនួនទៅរួច ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង ។

រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងដូចសេចក្តីប្រាថ្នា ៕

ឆ្នាំកុរ

រាសីល្អជាមធ្យម ។ ក្នុងថ្ងៃនេះយីអុនរបស់លោកអ្នកទោះស្ថិតនៅក្នុងកម្រិតធម្យមពិតមែន ប៉ុន្តែទោះបីធ្វើអ្វីមួយក៏ដោយលោកអ្នកមិនអាចធ្វេសប្រហែស ឬប្រមាថបានឡើយមិនដូច្នេះនឹងជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាមិនខាន ។ ក្នុងពេលនេះលោកអ្នកអាចមានក្រុមមនុស្សបង្កបញ្ហាឲ្យកើតការក្តៅក្រហាយ ឬនាំរឿងអំពល់ទុក្ខទៀតផង ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគួរសម ហើយបើចង់បើករបររកស៊ីអ្វីក៏អាចសាកល្បងបានដែរ ៕

រីឯបញ្ហាស្នេហាកម្លោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អប៉ុន្មានទេ ព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង ៕

spot_img
×