Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​សាហាវ​មែន​! ​វាយ​ក្បាល​ប្រពន្ធ​នឹង​ពូថៅ រួច​យក​កាំបិត​អា​រក​ថែមទៀត បណ្តាល​ឲ្យ​ស្លាប់​នៅលើ​ផ្ទះបាយ យ៉ាង​អាណោចអាធ័ម!

spot_img

តាកែវ ​៖ ករណី​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​បំផុត​បាន​បង្កឡើង​ដោយ​បុរស​ជា​ប្តី ចិត្តតិរច្ឆាន​ម្នាក់ បាន​យក ពូថៅ​វាយ​ក្បាល និង​យក​កាំបិត​អា​រកប្រពន្ធ​ស្លាប់យ៉ាង​អាណោចអាធ័ម​បំផុត ខណៈពេលដែល​ប្រពន្ធ​កំពុងតែ​អង្គុយ​ចៀន​នំ នៅលើ​ផ្ទះបាយ ដោយ​ពុំបាន​ដឹងខ្លួន​។ ​ហេតុ​ការ​ដ៏​រន្ធត់​នេះ​បាន កើតឡើង​នៅវេលា​ម៉ោង​៩ និង​២០​នាទី​ព្រឹក ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​កំពុង​ពោធិ៍ ឃុ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ ។​

​ជនល្មើស​ជា​ប្តី​មានឈ្មោះ បាល់ ភឿន​អាយុ ៤៨ ឆ្នាំ រីឯ​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ មុត ឃាង អាយុ ៥២ ឆ្នាំ បច្ចុប្បន្ន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរបុរី បាន​ចាប់ខ្លួន​ជនល្មើស​បាន​ភ្លាមៗ ហើយ​បាននិងកំពុង​សួរចម្លើយ​ជនល្មើសពី​ដើមហេតុ នៃ​ការប្រព្រឹត្តិ​ឃាតកម្ម សម្លាប់​ប្រពន្ធ​យ៉ាង​សាហាវព្រៃផ្សៃបែបនេះ ។

បើ​យោងតាម​ចម្លើយ​ជនសង្ស័យ​បាន​និយាយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា មូល​ហេតុដែល​ឈានដល់​កើតជា​អំពើ​ឃាតកម្ម​នេះ បណ្តា​លម​កពីការ​ប្រច័ណ្ឌ​។​

​លោក​អធិការ​បាន​បន្តថា រឿងហេតុ​ប្រច័ណ្ឌ​នេះ​បាន​កើតឡើង​ប្រហែលជា​មួយឆ្នាំ​ហើយ ប៉ុន្តែ​មានតែ​ការឈ្លោះប្រកែក​គ្នាប​ន្តិ​បន្តួច​ប៉ុណ្ណោះ ហើយ​ជនសង្ស័យ​ខាងលើ​តែងតែ​ស្រវឹង​រឿយៗ ឬ​ស្រវឹងខួប តែ​ថ្ងៃកើតហេតុ​ជនសង្ស័យ​មិន​ស្រវឹង​ទេ ។​

​គួរ​ឲ្យ​សង្វេគ​ណាស់​បន្ទាប់ពី​ឳ​ពុក​ក្លាយជា​ឃាតករ​សម្លាប់​ម្តាយ​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ហើយ​បាន​បន្សល់ទុក​នូវ​កូន​ចំនួន ០៣ នាក់ ដោយ​គ្មាន​មេបា​ថែរក្សា ព្រោះ​ឳ​ពុក​ក៏ត្រូវ​ជាប់​ព័ន្ធ​ធនាគារ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ។​

​គួរ​រំលឹក​ផងដែរ​ថា អំពើរ​ហិង្សារ​ក្នុង​គ្រួសារ បានកើត​ឡើងជា​ញឹកញាប់ ហើយ​តែងតែ​បណ្តាល​ឲ្យ​មាន​អ្នករបួស ហើយនឹង​ស្លាប់ ភាគច្រើន​គឺ​បង្ករ​ឡើង ដោយសារ​ប្តី តែងតែ​ប្រចណ្ឌ​ប្រពន្ធ ដោយ​មិន​បានគិត​វែងឆ្ងាយ គឺ​បាន​បណ្តោយ​ខ្លួន​ទៅតាម​អារម្មណ៍ ដែល​កំពុងតែ​ខឹង និង​ពុះកញ្ជ្រោល ហ៊ាន​លើកដៃ​សម្លាប់​មនុស្ស​ដែល​ធ្លាប់ តែ​រស់នៅ​ជាមួយគ្នា ឃើញ​មុខ​គ្នា​រាល់ថ្ងៃ ហើយ​អំពើរ ដែល​អ្នក​បាន​ប្រព្រឹត្តិ កុំ​គិតថា​អាច​រួចខ្លួន​ឲ្យ​សោះ ច្បាប់​គេ​នឹង​កាត់ទោស នៅ​អ្វីដែល​អ្នក​បានធ្វើ ដូចជា​ករណី​កាលពី​ប៉ុន្មាន​ថ្ងៃ កន្លងទៅ​ថ្មីៗ​នេះ មាន​ករណី​ប្តី លើកដៃ​បាញ់ប្រហារ សម្លាប់ ប្រពន្ធ ដោយសារតែ​ការ​ប្រចណ្ឌ ចោទថា​ប្រពន្ធ​មាន​សា​ហាយ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ ញាត់​ចូលក្នុង​គុក ដោយសារតែ​ខ្លួន បាន​ប្រព្រឹត្ត នៅ​អំ​ពើដ៍​ព្រៃផ្សៃ​នេះដែរ ៕ តាកែវ​

spot_img
×