Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខណ្ឌ​ដូនពេញ​បន្ត​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត ដែល​ល្មើសច្បាប់​ជិះ​បញ្ជ្រាសទិ​សដៅ​ចរាចរ នៅ​ជុំវិញ​វិមានឯករាជ្យ ក្រោយពី​សម្តេច​តេជោព្រ​មានដក​តំណែង​

spot_img

ភ្នំពេញ ​៖ ​មន្ត្រីរដ្ឋបាល​ខណ្ឌដូនពេញ​អះអាងថា​៖​ចាប់ពីពេលនេះ​ទៅ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ប្តេជ្ញា​បន្ត​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត ដែល​ល្មើសច្បាប់​ជិះ​បញ្ជ្រាសទិ​សដៅ​ចរាចរ នៅ​ជុំវិញ​វិមានឯករាជ្យ ឲ្យមាន​ប្រសិទ្ធភាព​ជា​ដាច់ខាត​។​ការលើកឡើង​បែប​នេះ​របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​នេះ គឺ​ធ្វើឡើង​ក្រោយ​ពី​មាន​សារ​ព្រមាន​ពី​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​៖​ការដកតំណែង​អភិបាល​ខណ្ឌ​ម្នាក់​ប្រើ​ពេល​តែ​៥​នាទី​ចប់ ប៉ុន្តែ​បើ​អភិបាលរង​ខេត្ត​យូរ​បន្តិច ។ ដោយ​សំដៅលើ​លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ​ជា​ឧទាហណ៍​។ ចំពោះ​ការព្រមាន​នេះ​បាន​ធ្វើឡើង​នៅ​មុខ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់​ក្នុង​ខណ្ឌប្ញស្សីកែវ​កាលពី​ថ្ងៃ​ទី​៣​ខែ​មករា​នេះ​។​

​ក្នុង​ថ្ងៃ​ទី​៣​ខែ​មករា​នេះ​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​បន្ត​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដោយ​សហការ​ជាមួយ​ការិយាល័យ​ចរាចរជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្តន៍​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត បើក​បញ្ច្រាស​ទិស​ដៅ​ចរាចរ នៅ​រង្វង់​មូល​ជុំវិញ​វិមានឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ ជា​លទ្ធផល​កន្លងមក បាន​ធ្វើ​ការឃាត់​យានយន្ត​សរុប​ចំនួន ៩៥ គ្រឿង មានៈ ១-​ម៉ូតូ​ចំនួន​៨៤ គ្រឿង​២-​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ចំនួន​៩​គ្រឿង ៣-​រថយន្ត​ចំនួន​២​គ្រឿង បាន​បញ្ជូន​ទៅ​ការិយាល័យ​ចរាចរ ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើកា​អប់រំ​ណែនាំ​បន្ត​តាម​នីតិវិធី ។​

​ប្រជាពលរដ្ឋ​សំណូមព​រលោក​អភិបាលខណ្ឌ​ដូនពេញ​អនុវត្ត​គ្រប់​ផ្លូវ​ក្នុង​ខណ្ឌ​ដូនពេញ​តែម្ដង​ទៅ​កុំ​ធ្វើ​តែ​ម្ដុំ​ជិត​ផ្ទះ​សម្ដេច​តេ​ជោមួយ​កន្លែង​នៅ​ជុំវិញ​ផ្សារ​តូច​ធំ​របស់​ខណ្ឌ​ដូនពេញ​ក៏​ពោរពេញ​ដោយ​ការ​ជិះ​បញ្ច្រាស​ដូចគ្នា​។​

​ជាមួយគ្នា​នេះ​រដ្ឋបាល​ខណ្ឌដូនពេញ សូម​អំពាវនាវ និង​សំណូមពរ ដោយ​ទទូច​ចំពោះ​អ្នក​ប្រើប្រាស់​ផ្លូវ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​គោរព​ឲ្យបាន​នូវ​ច្បាប់​ចរាចរ​ជា​ធរមាន ក្នុង​បុព្វហេតុ កាត់បន្ថយ​ឲ្យបាន​ជា​អតិប្បរមា​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតចេញ​អំពី​ការ​មិន​គោរព​អនុវត្តន៍​ច្បាប់​ខាងលើ ជាពិសេស សកម្មភាព​បំពាន​នេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ សោភ័ណភាព​ទីក្រុង ជាក់ស្តែង ការ​មិន​គោរព​ភ្លើងស្តុប​ចរាចរ គំនូស​សញ្ញា​ចរាចរ ស្លាក​សញ្ញា​ចរាចរ និង​មន្ត្រីនគរបាល​ជាដើម គឺ​បណ្តាល​ឲ្យ​បាត់បង់ សណ្តាប់ធ្នាប់​សាធារណៈ និង​សោភ័ណភាព នៃ​រាជធានី​ភ្នំពេញ​យើង​ទាំងមូល ។​

​ក្នុងនោះដែរ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​សូម​លោក​អភិបាល​ខណ្ឌ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​បន្ត​អនុវត្ត​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​នេះ​បន្ថែម​ទៀត​ខណ្ឌ​ណា​ធ្វើ​បាន​ល្អ​ជំរុញ​តទៅទៀត​។​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ជាពិសេស​ដល់​លោក​អភិបាលខណ្ឌ​ចំកា​មន​នៅ​ខណ្ឌចំការមន ឱ្យ​ក្រឡេកមើល​នៅ​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ចាប់​ពី​ស្ពាន​អាកាស​ក្បាលថ្នល់​រហូត​ដល់​ស្តុប​ចំការមន ម៉ូតូ​ភាគច្រើន​សុទ្ធ​តែ​បើក​បរ​បញ្ជ្រាសទិ​សចរាច​រណ៍​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×